វិស័យការងារ

ចិន បង្កើតការងារថ្មីៗបានជាង ១០ លានកន្លែងក្នុង ៩ ខែ ខណៈជំរុញផែនការបង្កើតការងារថ្មីៗបន្ថែមទៀតក្នុងវិស័យសេវាកម្ម


ក្នុងរយៈពេលត្រឹមតែ ៩ ខែឆ្នាំនេះ ប្រទេសចិន បានបង្កើតការងារនៅទីក្រុងចំនួនជាង ១០ លានកន្លែង ដោយសម្រេចបានជិត ៨៨% នៃគោលដៅការងារពេញមួយឆ្នាំ។ ដើម្បីបន្តរក្សាស្ថិរភាពទីផ្សារការងារ រដ្ឋាភិបាលចិន កំពុងរៀបចំវិធានការថ្មីៗដើម្បីជំរុញការបង្កើតការងារបន្ថែម ជាពិសេសក្នុង វិស័យសេវាកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា។
ចិន បង្កើតការងារថ្មីៗបានជាង ១០ លានកន្លែងក្នុង ៩ ខែ ខណៈជំរុញផែនការបង្កើតការងារថ្មីៗបន្ថែមទៀតក្នុងវិស័យសេវាកម្ម
ដោយ

ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានឱ្យដឹងនៅថ្ងៃសៅរ៍ សប្ដាហ៍​នេះ​ថា ប្រទេសចិន បង្កើតការងារនៅទីក្រុង​បាន​ចំនួន ១០,៥២ លានកន្លែង គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ដែលស្មើនឹង ៨៧,៧% នៃគោលដៅការងារប្រចាំឆ្នាំ។

ក្នុងរយៈពេលពីខែមករា ដល់ខែសីហា អត្រាអ្នកគ្មានការងារធ្វើនៅទីក្រុងជាមធ្យមមានចំនួន ៥,២%។ មន្ត្រីចិន បានបញ្ជាក់ថា ស្ថានភាពការងារជារួមនៅតែមានស្ថិរភាព។

លោក លី ចុង (Li Zhong) អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន និយាយថា ក្រសួងនឹងសហការជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធដើម្បីរៀបចំគោលនយោបាយជំរុញការបង្កើតការងារតាមរយៈការអភិវឌ្ឍវិស័យសេវាកម្ម ដូចជាទេសចរណ៍ បដិសណ្ឋារកិច្ច និងសេវាកម្មផ្សេងៗទៀត។

រដ្ឋាភិបាលចិន ក៏មានគោលដៅរក្សាការងារក្នុងឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ព្រមទាំងស្វែងរកឱកាសការងារថ្មីៗនៅក្នុងវិស័យកំពុងរីកចម្រើន និងឧស្សាហកម្មនាពេលអនាគត​ផងដែរ។

ដោយឡែក គិតត្រឹមដំណាច់ខែកញ្ញា ប្រជាជនចិន ប្រមាណ ១,០៧៩ ពាន់លាននាក់បានចុះឈ្មោះក្នុងប្រព័ន្ធធានារ៉ាប់រងសោធននិវត្តន៍មូលដ្ឋាន។ ការធានារ៉ាប់រងសម្រាប់អ្នកអត់ការងារធ្វើគ្របដណ្តប់លើប្រជាជន ២៥១ លាននាក់ ខណៈការធានារ៉ាប់រងគ្រោះថ្នាក់ការងារគ្របដណ្តប់លើមនុស្ស ៣២៧ លាននាក់។

មូលនិធិធានារ៉ាប់រងសង្គមទាំង ៣ នេះមានសមតុល្យសរុប ១១,២ ទ្រីលានយន់ ឬ ប្រមាណ ១,៦៧
ទ្រីលានដុល្លារអាម៉េរិក។ តួលេខទាំងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សាស្ថិរភាព
ទីផ្សារការងារ និងពង្រីកឱកាសការងារឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕




អត្ថបទបន្ទាប់


លោក ត្រាំ ងាកទៅពឹងផ្អែករុស្ស៊ី ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងឥន្ធនៈនៅអាម៉េរិក ហក់ឡើងខ្ពស់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា រុស្ស៊ី នឹងបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ទីផ្សារអាម៉េរិក និងពិភពលោកដើម្បីជួយបន្ធូរបន្…

ពាណិជ្ជកម្មកម្ពុជា-វៀតណាម បន្តកើនឡើង ខណៈប្រទេសទាំងពីរប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មឱ្យបាន ២០ ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កំពុងបន្តកើនឡើង ដោយសម្រេចបានប្រមាណ ៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៨ ខែដើមឆ្នាំ២០២៦។ កំណើនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ