វិស័យដឹកជញ្ជូនកម្ពុជា

ផែនការមេ១០ឆ្នាំ ចំណាយថវិកា៥០ពាន់លានដុល្លារអភិវឌ្ឍន៍វិស័យឡូជីស្ទីកកម្ពុជា


ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹងជញ្ជូន ក៏បានបង្ហាញពីផែនការមេរយៈពេល១០ឆ្នាំក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ដោយផែនការមេនេះ គ្រោងចំណាយថវិកាចំនួន ៥០ពាន់លានដុល្លារអាមេរិកឯណោះ។
ផែនការមេ១០ឆ្នាំ ចំណាយថវិការ៥០ពាន់លានដុល្លារអភិវឌ្ឍន៍វិស័យឡូជីស្ទីកកម្ពុជា

ថ្លែងក្នុងពិធីមួយ​នាថ្ងៃទី១៧ ខែមិថុនា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយលើតម្លៃឡូជីស្ទីក និងកាត់បន្ថយរយៈពេលក្នុងការដឹកជញ្ជូននៅកម្ពុជា ក្រសួងសាធារណការ និងដឹងជញ្ជូនបានរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យដឹងជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យតម្លៃឡូជីស្ទីកមានតម្លៃថោកជាងមុន ប្រើពេលវេលាតិចជាងមុន ដែលកត្តាទាំងនេះធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែកជាមួយប្រទេសជិតខាងក្នុងតំបន់ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ដែលអាចបង្កើតការងារដល់ប្រជាជនកម្ពុជាផងដែរ។

នៅក្នុងផែនការមេនេះដែរ ក្រសួងបានរៀបចំគម្រោងចំនួន ៣៣០គម្រោង ត្រូវការចំណាយថវិកាប្រមាណ ៥០ពាន់លានដុល្លារ ដែលត្រូវចំណាយពេល ១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនេះ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានបញ្ជាក់ផងដែរថា ដើម្បីឲ្យការដឹកទំនិញរបស់កម្ពុជាមានការដំណើរការបានល្អដោយរលូន ទាំងការដឹកទំនិញពីក្រៅប្រទេសចូលមកកម្ពុជា ក៏ដូចជាការដឹកទំនិញពីកម្ពុជាទៅក្រៅប្រទេស គឺត្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទីកដែលដំណើរការល្អ ទើបការដឹកជញ្ជូននេះអាចមានតម្លៃសមរម្យ ដែលអាចប្រកួតប្រជែកនឹងប្រទេសជិតខាងបាន។

ជាក់ស្តែង កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងធ្វើការពង្រីកជាបន្តបន្ទាប់ ដូចជាការពង្រីកជំហានទីមួយ កំពង់ផែដែលមានជម្រៅទឹក ១៤,៥ ម៉ែត្រ គ្រោងបញ្ចប់​នៅឆ្នាំ២០២៥ ខណៈជំហានទី២ កំពង់ផែដែលមានជម្រៅទឹក ១៦,៥ ម៉ែត្រ គ្រោងបញ្ចប់​នៅឆ្នាំ ២០២៨ និង កំពង់ផែដែលមានជម្រៅទឹក ១៧,៥ ម៉ែត្រនឹងបញ្ចប់​នៅឆ្នាំ២០២៩។

ថ្នាក់ដឹកនាំ ក្រសួងសាធារណការអះអាងទៀតថា នៅពេល​កំពង់ផែទឹកជ្រៅ​របស់​កម្ពុជា​សាងសង់រួចរាល់ ការដឹកជញ្ជូនទំនិញរបស់កម្ពុជានឹងមានភាពងាយស្រួល ដោយអាចដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអឺរ៉ុប អាមេរិកផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនៅក្នុងតំបន់នោះទេ ដែលនេះជាការកាត់បន្ថយទាំងការចំណាយ និងកាត់បន្ថយពេលវេលាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី៖ ការរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុជួយឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ២,៩% ទោះស្ថិតក្នុងពេលកូវីដ១៩រាតត្បាតខ្លាំង

ព័ត៌មាន
ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើង…

បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង៖ លទ្ធិប្រជាធិបតេយ្យបស្ចិមលោកនាំឱ្យមានសង្គ្រាម ចលាចល និងក្ដីវេទនារបស់មនុស្សជាតិ

ព័ត៌មាន
លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីកំពូលរបស់ចិនកាលពីពេលថ្មីៗនេះថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់បស្ចិមលោកបានបង្កឱ្យមានសង្គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ