តម្លៃប្រេងឥន្ធនៈ

លោក ត្រាំ ងាកទៅពឹងផ្អែករុស្ស៊ី ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងឥន្ធនៈនៅអាម៉េរិក ហក់ឡើងខ្ពស់


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា រុស្ស៊ី នឹងបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ទីផ្សារអាម៉េរិក និងពិភពលោកដើម្បីជួយបន្ធូរបន្ថយសម្ពាធតម្លៃប្រេងឥន្ធនៈ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះកំពុងរងការរិះគន់ ខណៈអ្នកជំនាញព្រមានថា ប្រេងបន្ថែមទាំងនេះប្រហែលជាមិនអាចទប់ស្កាត់ការឡើងថ្លៃបានយូរអង្វែងនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
លោក ត្រាំ ងាកទៅពឹងផ្អែករុស្ស៊ី ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ខណៈតម្លៃប្រេងឥន្ធនៈនៅអាម៉េរិក ហក់ឡើងខ្ពស់
ដោយ

លោក ដូណាល់ ត្រាំ ប្រកាសកាលពីថ្ងៃទី៩ ខែតុលា ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឱ្យរុស្ស៊ី ផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង ៣០០.០០០ តោនជាបន្ទាន់ទៅកាន់ទីផ្សារអាម៉េរិក និងទីផ្សារពិភពលោក។

លោក ដូណាល់ ត្រាំ ក៏បានឱ្យដឹងដែរថា រុស្ស៊ី នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតចំនួន ៥០០.០០០ តោនបន្ថែមទៀតនៅខែវិច្ឆិកា ខាងមុខ ហើយនឹងបន្តផ្គត់ផ្គង់ ១ លានតោនទៀតនៅពេលបន្ទាប់។ ជាមួយគ្នានេះ ក្រសួងរតនាគារអាម៉េរិក បានចេញអាជ្ញាបណ្ណជាបណ្តោះអាសន្នអនុញ្ញាតឱ្យនាំចូលប្រេងម៉ាស៊ូត
ពីរុស្ស៊ី រហូតដល់ថ្ងៃទី៧ ខែមេសា ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែន ក៏ដោយ។

តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់ ចំពេលមានការរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពាក់ព័ន្ធនឹង
សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។ យោងតាមសមាគមអ្នកបើកបរយានយន្តអាម៉េរិក (AAA) ឱ្យដឹងថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅអាម៉េរិក បានឡើងដល់ ៦,២៨ ដុល្លារ ក្នុងមួយហ្គាឡុង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍​នេះ។ ក្រោយការប្រកាសកិច្ចព្រមព្រៀង តម្លៃកិច្ចសន្យាប្រេងម៉ាស៊ូតនាពេលអនាគតរបស់អាម៉េរិក បានធ្លាក់ចុះជិត ៥%។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគថាមពលព្រមានថា ការបង្កើនការផ្គត់ផ្គង់នេះមិនប្រាកដថាអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្នុងរយៈពេលយូរនោះទេ។

កិច្ចព្រមព្រៀងនេះក៏បានរងការរិះគន់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងសមាជិកសភាអាម៉េរិក មួយចំនួនផងដែរ។ ពួកគេបារម្ភថា ការបន្ធូរបន្ថយទណ្ឌកម្មអាចជួយឱ្យរុស្ស៊ី ទទួលបានចំណូលបន្ថែមដើម្បីបន្តសង្គ្រាមនៅអ៊ុយក្រែន។

ទន្ទឹមនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាប្រើប្រាស់អំណាចបន្ទាន់របស់ប្រធានាធិបតី ដើម្បីជំរុញការផលិតប្រេងឥន្ធនៈក្នុងស្រុក និងពង្រីកសមត្ថភាពចម្រាញ់ប្រេងរបស់អាម៉េរិក។ សម្រាប់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា កិច្ចព្រមព្រៀងនេះនឹងអាចជួយបន្ធូរបន្ថយបន្ទុកចំណាយលើប្រេងឥន្ធនៈរបស់ប្រជាជន កសិករ និងអ្នកបើកបររថយន្តដឹកទំនិញនៅអាម៉េរិក បានកម្រិតណានោះទេ៕




អត្ថបទបន្ទាប់


កម្ពុជា-វៀតណាម ឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ខណៈចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៦

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានដល់កម្រិតថ្មីមួយទៀត ដោយផ្តោតលើវិស័យនយោ…

ចិន បង្កើតការងារថ្មីៗបានជាង ១០ លានកន្លែងក្នុង ៩ ខែ ខណៈជំរុញផែនការបង្កើតការងារថ្មីៗបន្ថែមទៀតក្នុងវិស័យសេវាកម្ម

ក្នុងរយៈពេលត្រឹមតែ ៩ ខែឆ្នាំនេះ ប្រទេសចិន បានបង្កើតការងារនៅទីក្រុងចំនួនជាង ១០ លានកន្លែង ដោយសម្រេចបានជិត ៨៨% នៃគោលដៅការងារពេញមួយឆ្នាំ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ