ទេសចរណ៍ថៃ

ថៃព្យាករថា នៅឆ្នាំ២០២៣ ទើបភ្ញៀវទេសចរអន្តរជាតិមានសន្ទុះងើបឡើង និងមានប្រាក់ចំណូលខ្ពស់ឡើងវិញ


ព្យុះភ្លៀងនៃវិបត្តិកូវីដ-១៩ ទំនងជាមិនអាចធ្វើឲ្យវិស័យទេសចរណ៍របស់ថៃ អាចស្ទុះងើបឡើងវិញបានលឿនទេ ខណៈដែលវិស័យនេះ ត្រូវបានរងគ្រោះយ៉ាងដំណំ ព្រោះតែបញ្ហាមេរោគរាតត្បាតនេះ។ តួយ៉ាង អាកាសយានដ្ឋានថៃ បានព្យាករថា នៅឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រាក់ចំណូលពីវិស័យនេះ អាចនឹងធ្លាក់ចុះដល់ទៅ ៥០% ហើយវានឹងបន្តធ្លាក់ចុះរហូតដល់ឆ្នាំ២០២៣ ទើបអាចស្ទុះងើបឡើងវិញបាន។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

ក្រុមហ៊ុន​អាកាស​យានដ្ឋាន​ថៃ បានព្យាករទុកថា ​ភ្ញៀវទេសចរ​អន្តរជាតិ និងប្រាក់ចំណូល​នឹងបាត់បង់​ជាង ៥០% ក្នុងឆ្នាំ ២០២០នេះ ហើយបន្តធ្លាក់ចុះដល់ ៤២% ទៀត ក្នុងឆ្នាំ ២០២១ខាងមុខ រហូតដល់ឆ្នាំ ២០២៣ វិស័យទេសចរណ៍ថៃ នឹងវិលមករក​សភាព​ប្រសើរឡើងដូចធម្មតាបាន។

អាកាសយានដ្ឋានថៃ ដែលគ្រប់គ្រងលើ អាកាសយានដ្ឋានធំៗ ទាំង ៦ របស់ប្រទេសថៃ រួមមានទាំង អាកាសយានដ្ឋានសុវណ្ណភូមិ បានធ្វើការប៉ាន់​ប្រមាណថា ភាពស្ទុះងើបឡើងវិញ​នៃវិស័យទេសចរណ៍​នៅក្នុងឆ្នាំ ២០២៣ខាងមុខ គេ​រំពឹងថាអាច​ទទួលបានអ្នកដំណើរជាង ១៤៤លាន​នាក់ និងមាន​ជើងហោះហើរ​ជាង ៩សែនជើង។

យ៉ាងណាក៏ដោយចុះ ការវាយតម្លៃនេះ គឺយោងទៅ​តាមសេចក្តី​សន្និដ្ឋានថា រលកទី ២ នៃមេរោគ​កូវីដ-១៩ កំពុងវាយប្រហារ​បណ្តា​ប្រទេស​ជាច្រើនលើ​សកលលោក ដែលប្រទេស​ថៃ គ្រោងនឹង​ចាប់​ជាដៃគូលើ កិច្ចព្រមព្រៀង​បើកដំណើរការ​ជើងហោះហើរ​រវាងគ្នា​ឡើងវិញ។

អាកាសយានដ្ឋានថៃ បានបន្ត​ទៀតថា បើសិនជា វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩ ត្រូវបាន​បង្កើតឡើង និងចែកចាយ​នៅក្នុង​ខែកក្កដា ឆ្នាំ ២០២១ខាងមុខ នោះសេដ្ឋកិច្ច​ប្រទេស​ថៃ នឹងអាចងើប​ឡើងវិញ នៅដើមឆ្នាំ ២០២២​ខាងមុខ ដូចនេះហើយ វិស័យ​អាកាសចរណ៍​ អាចនឹង​ត្រលប់​មករកសភាព​ដើម​នៅខែ​តុលា ឆ្នាំ ២០២២​ដូចគ្នា។

គួរជម្រាបដែរថា និយ័តករ​អាកាសចរណ៍​ប្រទេសថៃ បានផ្អាក​ជើងហោះហើរ​ពាណិជ្ជកម្ម​ទាំងអស់ មិនឲ្យ​ហោះចូល​ក្នុង​ប្រទេសថៃ ចាប់តាំង​ពីខែមេសា​មកម្ល៉េះ ហើយមក​ទល់ពេល​នេះ ពុំទាន់មាន​ការចុះហត្ថលេខា​លើ កិច្ចព្រមព្រៀងបើក​ដំណើរការ​ជើងហោះហើរ​ជាមួយ ប្រទេស​ដទៃនោះទេ។

ចំពោះបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទ​អូចា ធ្លាក់បានបង្ហាញ​ពីក្តីព្រួយបារម្ភ​ចំពោះ ផលប៉ះពាល់ ដែលអាចកើតមាន ទៅលើសុខភាព​ប្រជាជន ច្រើនជាង វិស័យ​ទេសចរណ៍ បើទោះបីជា មានបណ្តាប្រទេស​ជាច្រើន ចូលមកចរចា​ជាមួយថៃ​​ក៏ដោយ ថៃ នឹងតែផ្តល់​អាទិភាពលើ សុខភាព​សាធារណៈ ហើយការចរចា​ផ្សេងៗ អាចនឹង​ពិភាក្សាគ្នា​នៅពេលក្រោយ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Worldbridge Homes នឹងអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះអាជីវកម្មបន្ថែម ក្នុងគម្រោងទីក្រុងរណបសិរីមង្គល

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge Homes ដែលត្រូវបានគេមើលឃើញថា គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យធំជាងគ…

លំហូរទឹកប្រាក់វិនិយោគសកល នឹងធ្លាក់ចុះជាង ៤០% នៅឆ្នាំ២០២០

លំហូរនៃទឹកប្រាក់វិនិយោគទៅក្រៅប្រទេស នៅទូទាំងសកលលោក នឹងធ្លាក់ចុះជាង ៤០% មកនៅក្រោម ១ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ដែលជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ