Apple វិនិយោគជាង ១០០ពាន់លានដុល្លារនៅជប៉ុន

Apple វិនិយោគជាង ១០០ពាន់លានដុល្លារនៅជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ


ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ខ្លួនបានវិនិយោគជាង ១០០ពាន់លានដុល្លារសម្រាប់បណ្តាញផ្គត់ផ្គង់នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ការប្រកាសបែបនេះ គឺធ្វើឡើងក្នុងអំឡុងពេលលោក Tim Cook នាយកប្រតិបត្តិ Apple កំពុងធ្វើទស្សនកិច្ចនៅរោងចក្រឧស្សាហកម្មធំៗរបស់ជប៉ុន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនោះលោកបានទស្សនកិច្ចនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Sony ដែលជាដៃគូផ្គត់ផ្គង់ប្រព័ន្ធសេនស័ររូបភាពដ៏សំខាន់របស់ Apple ហើយបច្ចេកវិទ្យានេះ អាចនឹងត្រូវបំពាក់លើ iPhone 15 ផងដែរ។
ត្រឹម ៥ឆ្នាំ Apple វិនិយោគជាង ១០០ពាន់លានដុល្លារនៅជប៉ុន
ដោយ

លោក Tim Cook បាន​បង្ហោះ​នៅលើ​បណ្តាញសង្គម Twitter ថា លោក​បានធ្វើទស្សនកិច្ចនៅ​ក្នុងខេត្ត​ Kumamoto ​ប្រទេស​ជប៉ុន ដែល​ជាកន្លែង​បណ្តុំ​រោងចក្រ​បច្ចេកវិទ្យា និង​បន្ទះសៀគ្វីជាច្រើន ក្នុងនោះរួមមាន ទាំងក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC ដែលកំពុងសាងសង់​ផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ​នាយកប្រតិបត្តិ Apple រូបនេះ​ ក៏បានទៅ​ទស្សនកិច្ច​នៅរោងចក្ររបស់ក្រុមហ៊ុន Sony និង​បាន​លើកឡើង​ថា ក្រុមហ៊ុននេះ​ គឺ​ជាអ្នកផ្គត់ផ្គង់​ដ៏ធំបំផុតមួយ​នៅក្នុងប្រទេសជប៉ុន សម្រាប់​ប្រព័ន្ធ​សេនស័រ​កាមេរ៉ា ដែលបំពាក់​នៅលើ​ iPhone ជាង១ទសវត្សរ៍មកហើយ។

សូមរំលឹកថា យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei កាលពីចុងខែវិច្ឆិកាកន្លងទៅបាន​ឱ្យដឹងថា ក្រុមហ៊ុន Sony នឹង​ផ្គត់ផ្គង់​ឱ្យ Apple នូវ​សេនស័ររូបភាព​ជំនាន់ក្រោយបង្អស់សម្រាប់​បំពាក់​លើ iPhone ស៊េរីឆ្នាំ​២០២៣ ឬអាចជា iPhone 15។ កិច្ចសហការគ្នានេះ នឹងជួយ​ឱ្យ Sony មានឧត្តមភាពប្រកួតប្រជែង​ក្នុងបច្ចេកវិទ្យាថតរូប ទៅលើក្រុមហ៊ុនយក្ស​កូរ៉េ Samsung។

នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ក្រុមហ៊ុនយក្សអាមេរិកនេះ បានជំរុញ​នូវការ​ចំណាយ​របស់ខ្លួន​ទៅលើក្រុមហ៊ុនផ្គត់ផ្គង់​ក្នុងប្រទេស​ជប៉ុន ដល់ជាង ៣០% ចាប់តាំងពី​ឆ្នាំ២០១៩ ជាមួយ​នឹង​បណ្តាញ​ដែលមានជិត ១ពាន់ក្រុមហ៊ុន។

បើតាម​ Apple បាន​ឱ្យដឹងទៀត​ថា ក្រុមហ៊ុនផ្គត់ផ្គង់​ជប៉ុន​ចំនួន២៩ បាន​ប្តេជ្ញា​ប្រើប្រាស់​ថាមពល​កកើតឡើងវិញ​សម្រាប់​អាជីវកម្មរបស់​ពួកគេ ដែលពាក់ព័ន្ធផលិតផល Apple នៅត្រឹមឆ្នាំ​២០៣០ ដោយរួមមាន Sony, Murata, Keiwa, Fujikura និង Sumitomo Electric Industries ជាដើម៕




អត្ថបទបន្ទាប់


ចិនដាក់ពាក្យប្ដឹងអាមេរិកដល់WTO ជុំវិញសំណុំរឿងហាមឃាត់បច្ចេកវិទ្យាផលិតឈីបទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេបានចាប់ផ្តើមបញ្ជូនពាក្យបណ្តឹងក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោកហើយ ដើម្បីប្រឆ…

ទំហំសេដ្ឋកិច្ចមហាយក្សចិននឹងនាំមុខសហរដ្ឋអាមេរិកនៅរង្វង់ឆ្នាំ២០៣៥

ព័ត៌មាន
បើទោះជាល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ