ក្រុមហ៊ុន Apple

ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple នៅវៀតណាម ត្រូវការកម្មករជាង១០ម៉ឺននាក់ឆ្នាំនេះ


ក្រុមហ៊ុនមួយចំនួនដែលបានបណ្ដាក់ទុននៅប្រទេសវៀតណាម និងជាអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក Apple នឹងជ្រើសរើសកម្មករនិយោជិតសរុបជាង១០ម៉ឺននាក់ នៅឆ្នាំ២០២៤ នេះ ដោយក្នុងនោះភាគច្រើន គឺត្រូវធ្វើការនៅតាមរោងចក្ររបស់ពួកគេនៅខេត្តបាក់ហ្គៀង (Bac Giang) នៅភាគខាងជើងនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Apple
ដោយ

ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple ត្រូវការបុគ្គលិកចំនួន១ម៉ឺន៥ពាន់នាក់សម្រាប់ទ្រទ្រង់ដំណើរការរោងចក្ររបស់ខ្លួននៅក្នុងសួនឧស្សាហកម្ម ឌីញ ត្រាម (Dinh Tram) និងសួនឧស្សាហកម្ម ឆួង ចូ (Quang Chau (IPs)) ក្នុងឆមាសទីមួយឆ្នាំនេះ និងត្រូវការកម្មករចំនួន១ម៉ឺន២ពាន់នាក់ទៀតនៅក្នុងឆមាសទីពីរ។

ចំណែកក្រុមហ៊ុន New Wing Interconnect Technology ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn មានមូលដ្ឋាននៅសួនឧស្សាហកម្ម វ៉ាន ទ្រុង អាយភី (Van Trung IP) នឹងជួលកម្មករចំនួនជិត៣ម៉ឺននាក់នៅឆ្នាំនេះ។

ទន្ទឹមនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Foxconn មួយទៀត គឺក្រុមហ៊ុន Fukang Technology នៅក្នុងសួនឧស្សាហកម្ម ឆួង ចូ អាយភី នឹងត្រូវការកម្មករជាង១ម៉ឺន៣ពាន់នាក់ថែមទៀតនៅឆ្នាំនេះ និងមានក្រុមហ៊ុនមួយចំនួនទៀតផងដែរ។ រោងចក្រទាំងអស់នេះទាមទារឱ្យកម្មករត្រូវមានអាយុចាប់ពី១៨ ដល់៤០ឆ្នាំ ដែលបានរៀនចប់ថ្នាក់វិទ្យាល័យ និងមានសុខភាពល្អបរិបូណ៌។

បើតាមលោក ង្វៀន វ៉ាន ហួ (Nguyen Van Hue) នាយកមជ្ឈមណ្ឌលការងារនៅខេត្តបាក់ហ្គៀង (Bac Giang) បានឱ្យដឹងថា ក្រុមហ៊ុនទាំងអស់នឹងផ្តល់ប្រាក់ខែគោលចំនួន៥លានដុង ប្រហែល២០៣ដុល្លារអាម៉េរិក ប្រាក់ធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀត។ កាលពីឆ្នាំមុនរោងចក្រជាច្រើនបានកាត់បន្ថយបុគ្គលិក ប៉ុន្តែឆ្នាំនេះរោងចក្រនានាកំពុងតែព្យាយាមរក្សាកម្លាំងពលកម្មរបស់ខ្លួន និងស្វែងរកកម្លាំងពលកម្មបន្ថែមទៀតក្រោយមានការបញ្ជាទិញកាន់តែច្រើន៕

None



អត្ថបទបន្ទាប់


រុស្ស៊ី និងវេណេស៊ុយអេឡានឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ

ប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា បានអះអាងកាលពីពេលថ្មីៗថា ខ្លួននឹងចាត់វិធានការរួមគ្នា ដើម្បីឆ្លើយតបនឹងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេពីសំណាក…

តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យការបញ្ចេញឥណទានរបស់ធនាគារ SME សម្រាប់គាំទ្រវិស័យកែច្នៃស្វាយចន្ទីនៅមានកម្រិតតិចតួច?

ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យម (SM…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ