រដ្ឋមន្ត្រីការបរទេសចិន

រដ្ឋមន្ត្រីការបរទេសចិន៖ «អាស៊ីបដិសេធមិនធ្វើជាក្តារអុកក្នុងល្បែងនៃពួកមហាអំណាចឡើយ»


ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅដើមសប្តាហ៍នេះ បាន ជួបជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកមួយជុំតំបន់អាស៊ីខាងត្បូង រួមមានទៅ ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឥណ្ឌា និងប្រទេសនេប៉ាល់។
អាស៊ីមិនមែនក្តារអុករបស់ពួកមហាអំណាចឡើយ!

ប្រមុខ​ការទូត​ចិន​រូប​នេះ បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ប្រទេស​តំបន់​អាស៊ី​អះអាង​ថា​ពួក​គេ នឹង​មិន​ក្លាយជា​ក្តារអុក​សម្រាប់​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​ៗ​ឡើយ ហើយ​ប្រទេស​អាស៊ី​ក៏​មិនមែន​ជា​កូនជឹង​យក​ទៅ​ប្រឈម​មុខ​ដាក់​គ្នា ជំនួស​មហាអំណាច​ធំ​ៗ​នោះ​ដែរ​។ លោក វ៉ាង យី​បញ្ជាក់​ថា​ពលរដ្ឋ គួរតែ​រស់នៅ​ក្នុង​សន្តិភាព ស្ថិរភាព ជាមួយ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​។

«​អាស៊ី​បដិសេធ មិន​ធ្វើ​ជា​ក្តារអុក​ក្នុង​ល្បែង​នៃ​ពួក​មហាអំណាច​ឡើយ​» នេះ​ជា​អ្វី​ដែល​លោក​វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ចិន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា និង​ប្រទេស​នេ​ប៉ា​ល់​។

បេសកកម្ម​ទៅ​កាន់​អាស៊ី​ខាងត្បូង​របស់​មន្ត្រីជាន់ខ្ពស់​ចិន​រូប​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ឥទ្ធិពល​នៃ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​រីក​រាលដាល​ឥត​ឈប់​ឈរ ហើយ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ថ្មី​។ ដំណើរ​ទស្សនកិច្ច​ទាំង​៤​ប្រទេស ដែល​ខ្លះ​ជា​លក្ខណៈ​ភ្ញាក់ផ្អើល មិន​បាន​ព្រៀង​ទុក​ផង​នោះ បាន​កើតឡើង​នៅ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​កំពុង​ព្យាយាម​ស្វែងរក​ការ​គាំទ្រ ប្រឆាំង​នឹង​ការ​តាមដាន​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច ជុំវិញ​ភាព​មិន​ច្បាស់លាស់​របស់​ទំនាក់ទំនង​ចិន​និង​រុ​ស្ស៊ី ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ 

ក្រោយ​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ លោក វ៉ាង យី បាន​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ដោយ​បាន​អះអាង​ដូច្នេះ​ថា​៖ ចិន​ដឹង​យ៉ាង​ច្បាស់​អំពី​បំណងប្រាថ្នា​ដ៏​មុតមាំ​របស់​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​ក្នុង​ការ​រក្សា​សន្តិភាព​ក្នុង​តំបន់ និង​ព​ន្លឿ​ន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់​ពី កូ​វី​ដ​១៩​។ ប្រទេស​នៅ​អាស៊ី ក៏​ដូច​ជា​នៅ​អាស៊ី​ខាងត្បូង សង្ឃឹមថានឹង​ពង្រឹង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​ប៉េ​កាំ​ង​។

យ៉ាងណា​ក៏​ដោយ អ្នក​តាមដាន​ព្រឹត្តិការណ៍​នានា បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ភ្លាម​ៗ និង​ខ្លះ​ទៀត​មិន​បាន​ព្រៀង​ទុក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​នោះ គឺ​ពិតជា​មិនមែន​ជា​រឿង​ធម្មតា​ឡើយ​សម្រាប់​ប៉េ​កាំ​ង​។ វា​ទំនងជា​បាន​ជំរុញ​ដោយសារ​តែ​ការ​ភ័យ​ខ្លាច របស់​ទីក្រុង​ប៉េ​កាំ​ង ចំពោះ​ភាព​ឯកោ​ខាង​ផ្នែក​ការទូត បន្ទាប់​ពី​លោក​ខាងលិច​ចោទប្រកាន់​ថា ចិន​បាន​ជួយ​ជ្រោមជ្រែង​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប៉េ​កាំ​ង​ច្រាន​ចោលការ​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត ដោយ​អះអាង​ថា ខ្លួន​ចង់​ឃើញ​ភាគ​ជម្លោះ​ដោះស្រាយ​ដោយ​សន្តិវិធី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះសំណាក់ សណ្ឋាគារតាមខេត្តទេសចរណ៍គោលដៅត្រូវបានកក់បណ្ដើរៗ ខណៈដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់

ព័ត៌មាន
ក្រោយទទួលបានដំណឹងរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីខកខានរៀបចំអស់រយៈពេលពីរឆ្ន…

ថៃចង់លុបចោលការធ្វើតេស្ត PCR លើភ្ញៀវទេសចរចាប់ពីថ្ងៃទី ១ ខែឧសភា

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ បានប្រកាសថា នឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ១៩ លុបចោលការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរបរទេសទាំងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ