ជម្លោះពាណិជ្ជកម្ម ចិន-អាមេរិក

ចិន ថា ត្រៀមខ្លួនរួចហើយ ចំពោះរឿងអាមេរិក ដំឡើងពន្ធ ២៥% លើទំនិញចិន ២០០ ពាន់លានដុល្លារ


រដ្ឋាភិបាល ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់គ្រប់ជ្រុងជ្រោយហើយ ដើម្បីឆ្លើយតបទៅនឹងការប្រកាសដកហូតពន្ធបន្ថែមដល់ ២៥% ពីសំណាក់រដ្ឋាភិបាលអាមេរិក លើមុខទំនិញរបស់ចិនប្រមាណ ២០០ ពាន់លានដុល្លារ ដែលបាននាំចូលទៅកាន់សហរដ្ឋអាមេរិក។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

ការប្រកាស​របស់​ចិន​នេះ គឺធ្វើឡើង ក្រោយពី​អាមេរិក​​បានប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ដែរថា អាមេរិក​អាចនឹង​បន្ថែម​ពន្ធលើ​ទំនិញ​របស់​ចិន ពី ១០% នាពេល​បច្ចុប្បន្ន បន្ថែម​ឲ្យ​ដល់ ២៥% នាពេល​ខាងមុខ។

ថ្លែងប្រាប់​សារព័ត៌មាន​ចិន CCTV Plus ថ្មីៗ​នេះ មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​​របស់​ចិន បានឲ្យ​ដឹង​ថា សកម្ម​ភាព​​ទទឹង​ទិស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បានបង្ហាញ​ឲ្យ​ឃើញ ពីភាព​មិនយក​ចិត្តទុក​ដាក់ ​ចំពោះ​ផល​ប្រយោជន៍​របស់​កសិករ សហគ្រិន និងអ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​របស់​ខ្លួនឯង​នោះ​ឡើយ។ ហើយវិធាន​ការនេះ ត្រូវបានចិន អះអាងថា នឹងមិន​មាន​ប្រសិទ្ធ​ភាព ដែលអាច​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋចិន​នោះទេ។ ផ្ទុយទៅវិញ វារឹតតែ​ធ្វើឲ្យ​ប្រទេស​នៅក្នុង​តំបន់ កាន់តែ​មានការ​ខកចិត្ត​ជាមួយ​នឹងអាមេរិក​ ដែលតែងតែ​ដុតភ្លើង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ឲ្យកាន់​តែ​ធំឡើង។ 

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ដដែល​រូបនេះ បានបញ្ជាក់​ទៀតថា សម្រាប់​ការគំរាម​​កំហែង​របស់​អាមេរិក​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​នេះ ចិនបាន​រៀបចំខ្លួន​គ្រប់ជ្រុង​ជ្រោយ​ហើយ ដើម្បី​ចាត់វិធាន​ការ​​ការពារ ភាពថ្លៃថ្នូរ​បស់​ប្រទេស និងផល​ប្រយោជន៍​របស់​ប្រជាជន​ខ្លួន ក៏ដូចជា​ការការពារ​នូវពាណិជ្ជកម្ម​សេរី​ផងដែរ។

យ៉ាងណា​ក៏ដោយចុះ  បើតាម​សេចក្ដីថ្លែង​ការណ៍ របស់​សហរដ្ឋ​អាមេរិក បានឲ្យ​ដឹងថា ការដែល​អាមេរិក ​ប្រកាសថា អាចនឹង​ឈាន​ទៅដំឡើង​ពន្ធបន្ថែម​​ទៅលើមុខ​ទំនិញ​របស់​ចិន​នាំចូល​ទៅ​អាមេរិក តម្លៃ ២០០ ពាន់​លានដុល្លារ​អាមេរិក​នេះ គឺក្នុង​គោលបំណង​ដាក់​សម្ពោធ​ទៅលើ​រដ្ឋាភិបាល​ទីក្រុងប៉េង​កាំង ឲ្យធ្វើ​កំណែ​ទម្រង់​ការអនុវត្ត​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

បើតាម​សេចក្ដីថ្លែង​ការ​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក សំណើ​ដំឡើងពន្ធ​បន្ថែម​លើទំនិញ​របស់​ចិននេះ ​អាចនឹង​ប្រព្រឹត្ត​ទៅនៅ​ចុងខែ​សីហា​នេះ ឬអាច​ពន្យារ​ដល់​ខែកញ្ញា។

កាលពីខែ​កក្កដា​កន្លងទៅ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន បានបង្ហាញ​បញ្ចី​មុខ​ទំនិញ​របស់​ចិន ២០០ ពាន់លាន​ដុល្លារ​អាមេរិក ផ្សេងទៀត ដែលអាមេរិក​ប្រកាស​ថា នឹងត្រូវ​ដំឡើង​ពន្ធ​ពី១០% ទៅ២៥% រួមមានដូចជា គ្រឿង​អេឡិច​ត្រូនិក ទំនិញ​ស្បែកជើង និងអាហារ​សមុទ្រ ជាដើម។ 

សូម​ជម្រាបថា កន្លង​មក​អាមេរិក ក៏បាន​កំណត់ដក​ហូតពន្ធ ២៥% រួចហើយ លើមុខ​ទំនិញ​របស់​ចិន តម្លៃ ៣៤ ពាន់​លាន​ដុល្លារ និងមុខ​ទំនិញ ១៦ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត ត្រូវបាន​កំណត់​គោលដៅ​ដកហូត​ពន្ធ​បន្ថែម​ទៀត នៅប៉ុន្មាន​សប្ដាហ៍​ខាង​មុខនេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ែកខាងត្បូងរាជធានី​ភ្នំពេញ កំពុងរីកមុខរីកមាត់ ខណៈវិនិយោគិន បោះទុនរកស៊ីកាន់តែច្រើន

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកទីក្រុងនៅ​តាម​តំបន់មួយចំនួននៃ​រាជធានី​ភ្នំពេញ បានធ្វើឡើងយ៉ាង​មមាញឹក។ ក្នុងនោះ តំបន់បែកខាង​ត្បូង​ឈៀង…

កម្ពុជានាំចេញទៅអាមេរិកជាង ១.៧០០ លានដុល្លារ នៅ​ឆមាសទី១ ឆ្នាំ ២០១៨

ព័ត៌មាន
គិតត្រឹម៦ខែ ឆ្នាំ ២០១៨នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក សម្រេចបានប្រមាណជាង ១.៧០០ លានដុលារអាមេរិក ដែលមានកំណើនប្រមាណ ២៦% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ