វិស័យធនាគារ

បណ្ដាធនាគារកណ្ដាលនៅអាស៊ី មិនតក់ក្រហល់បញ្ចុះអត្រាការប្រាក់តាមធនាគារកណ្ដាលអាម៉េរិក


បណ្ដាធនាគារកណ្តាលនៅអាស៊ី មិនតក់ក្រហល់បញ្ចុះអត្រាការប្រាក់តាមធនាគារកណ្ដាលអាម៉េរិក ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះឡើយ ទោះបីជាខ្លួនមានជម្រើសអាចបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួនក៏ដោយចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
វិស័យធនាគារ
ដោយ

ជាការពិតណាស់ថា កាលពីដើមឆ្នាំ២០២៤ នេះ ប្រទេសជាច្រើននៅអាស៊ី ចង់បញ្ចុះអត្រាការប្រាក់ឱ្យនៅទាប ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ ប៉ុន្តែប្រទេសទាំងនោះហាក់ស្ទាក់ស្ទើរមិនហ៊ានបញ្ចុះអត្រាការប្រាក់មុនសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកនោះឡើយ ខណៈដែលអត្រាការប្រាក់ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៣ឆ្នាំមកនេះ។

ក្រោយពីធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់យ៉ាងច្រើនរហូតដល់ទៅ០,៥០% កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារកណ្តាលនានានៅអាស៊ី នៅពេលនេះមានភាពបត់បែនកាន់តែច្រើនក្នុងការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែធនាគារទាំងនោះ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនហ៊ានបញ្ចុះអត្រាការប្រាក់ដោយតក់ក្រហល់នោះឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា បណ្ដាធនាគារនៅអាស៊ី នឹងបញ្ចុះអត្រាការប្រាក់សន្សឹមៗ ដោយពួកគេនឹងបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ខាងក្រៅដូចជា ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចជាដើម។

ប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ ត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់សន្សឹមៗ។ ហើយប្រទេសនានាដូចជា ម៉ាឡេស៊ី និងឥណ្ឌា ជាដើមបានពន្យារពេលបញ្ចុះអត្រាការប្រាក់ដោយតក់ក្រហល់ដោយសារតែអតិផរណា និងស្ថានភាពសេដ្ឋកិច្ចមានស្ថិរភាព។ ហើយប្រទេសកូរ៉េខាងត្បូង ដែលប្រឈមនឹងក្ដីបារម្ភអំពីបញ្ហាបំណុលគ្រួសារ ក៏ត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់ដោយប្រុងប្រយ័ត្នផងដែរ។

ទន្ទឹមនេះ ធនាគារកណ្តាលរបស់ប្រទេសចិន កំពុងរងសម្ពាធឱ្យបញ្ចុះអត្រាការប្រាក់ ខណៈដែលហានិភ័យអប្បផរណា (Deflation) កើនឡើង។ ប៉ុន្តែទោះបីជាសេដ្ឋកិច្ចចិន មានសញ្ញាធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកបង្កើតគោលនយោបាយចិន ហាក់មានការស្ទាក់ស្ទើរមិនហ៊ានបញ្ចុះអត្រាការប្រាក់យ៉ាងគំហុកនោះដែរ។

សូមបញ្ជាក់ថា ប្រទេសមួយចំនួនដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីន បានបញ្ចុះអត្រាការប្រាក់រួចហើយ ខណៈដែលប្រទេសផ្សេងៗទៀតត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់ដោយសន្សឹមៗ ហើយនេះឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចផ្សេងៗគ្នានៅទូទាំងតំបន់៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ រំពឹងអាចប្រមូលចំណូលពន្ធបានច្រើនពីគម្រោងអនុញ្ញាតឱ្យបង្កើតកាស៊ីណូ

គណបក្សភឿថៃ ដែលកំពុងកាន់អំណាចនៅប្រទេសថៃ បានការពារគម្រោងបង្កើតកន្លែងកម្សាន្តកាស៊ីណូរបស់ខ្លួន ដោយនិយាយថា រដ្ឋាភិបាលថៃ នឹងធ្វើឱ្យស្របច្បាប់នូ…

វៀតណាម ដាក់គោលដៅបង្កើតរោងចក្រផលិត និងវេចខ្ចប់បន្ទះឈីប ឱ្យបានជាង១០ ជាមួយចំណូល២៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០

វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា ដាក់គោលដៅបង្កើតរោងចក្រផលិត និងវេចខ្ចប់បន្ទះឈីបឱ្យបានជាង១០ នៅត្រឹមឆ្នាំ២០៣០។ ដើម្បីឈានទៅសម្រេចបានគោលដៅន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ