ការវិនិយោគក្នុងវិស័យកាត់ដេរ

រាជរដ្ឋាភិបាលជំរុញវិនិយោគិនក្នុងស្រុកវិនិយោគបន្ថែមក្នុងវិស័យកាត់ដេរ ខណៈបច្ចុប្បន្ន មាន៩៥%សុទ្ធសឹងជាវិនិយោគបរទេស


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បច្ចុប្បន្ន រោងចក្រកាត់ដេរនៅកម្ពុជាចំនួន៩៥% គឺជាការវិនិយោគពីបរទេស ខណៈមានតែ ៥%ប៉ុណ្ណោះ គឺជាជនជាតិខ្មែរ ដូច្នេះ រាជរដ្ឋាភិបាល សង្ឃឹម និងខិតខំជំរុញឲ្យវិនិយោគខ្មែរងាកមកវិនិយោគលើវិស័យកាត់ដេរឲ្យបានច្រើនបន្ថែមទៀត ដ្បិតថា វិស័យនេះ គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ការនាំចេញ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់

ឯកឧត្តម វ​ង្សី វិស្សុត​អះអាង​បែប​នេះ​នៅ​ក្នុង ក្នុង​វេទិកាសាធារណៈ ស្តី​ពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២​។

បន្ថែម​ពី​នេះ ឯកឧត្តម ក៏​បាន​បន្ត​ថា វិស័យ​កាត់ដេរ​ប្រហែលជា​មិន​ទាន់​មានកា​រវិ​វត្ត​ផ្លាស់​ប្ដូរ​ទៅ​ណា​នោះ​ដែរ ពោល​គឺ​វិស័យ​នេះ នឹង​បន្ដ​កំណើន​នៅ​រយៈពេល​យូរ​តទៅ​ទៀត ក៏​ប៉ុន្ដែ​អ្វី​ដែល​រដ្ឋាភិបាល កំពុង​ជំរុញ​នោះ គឺ​ការ​ធ្វើ​ពិ​ធិ​ធ​កម្មវិស័យ​នេះ ដោយ​ជំរុញ​ឲ្យ​មានការ​ផលិតផល​ទំនិញ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​។ ដើម្បី​ឲ្យ​វិស័យ​កាត់ដេរ​មាន​តម្លៃបន្ថែម​ខ្ពស់​នេះ រាជរដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ដែល​រំពឹង​ថា ដាក់​ឲ្យ​អនុវត្តន៍​នៅ​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯកឧត្តម វ​ង្សី វិស្សុត​។

វិស័យ​កាត់ដេរ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វាយតម្លៃ​ថា មាន​កំណើន​៨%​កាលពី​ឆ្នាំ​២០២១ ខណៈ​ដែល​ឆ្នាំ​២០២០ មានការ​ធ្លាក់​ចុះ​ជាង​៦%​។ ការ​កើនឡើង​នៃ​វិស័យ​កាត់ដេរ នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​វាយតម្លៃ​ថា ដោយសារ​តែ​មាន​កំណើន​នៃ​តម្រូវការ​បញ្ជា​ទិញ រួម​ទាំង ហើយ​ក៏​មាន​ប្រទេស​បញ្ជា​ទិញ​ខ្លះ បាន​បង្វែរ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​មី​យ៉ា​ន់​ម៉ា ងាក​មក​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​។ 

ក្រសួង​សេដ្ឋកិច្ច​ព្យាករ​ថា សម្រាប់​ឆ្នាំ​២០២២​នេះ កំណើន​វិស័យ​កាត់ដេរ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ដ​កើនឡើង​ជាង​៨% បន្ថែម​ទៀត ដោយសារ រំពឹង​ថា​តម្រូវការ​ទីផ្សារ​សកល​នឹង​នៅ​តែ​បន្ដ​មាន​កើនឡើង គួប​ផ្សំ​នឹង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម តាម​រយៈ​ការ​អភិវឌ្ឍ​នូវ​គោលនយោបាយ​វិស័យ​កាត់ដេរ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២១-២០២៥​។

ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​បាន​កើនឡើង​ក្នុង​រង្វង់ ១៥% នៅ​ឆ្នាំ​២០២១ មាន​តម្លៃ​សរុប​ជាង​១១​ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០២០ មានការ​ធ្លាក់​ចុះ​១០%​។ ទីផ្សារ​សំខាន់​របស់​វិស័យ​កាត់ដេរ​កម្ពុជា គឺ​ទីផ្សារ អឺរ៉ុប និង​អា​មេ​រិ​ក ហើយ​នៅ​ឆ្នាំ​២០២១​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​នៅ​តែ​បន្ដ​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេសស៊ីជី ប្រកាសលទ្ធផលអាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបីមានភាពប្រឈមពីអតិផរណា និងវិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពីបានកែប្រែអាជីវកម្មខ្លះដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន ៣

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី បានប្រកាសកាលពីចុងខែមករាកន្លងទៅ អំពីលទ្ធផលប្រតិបត្តិការអាជីវកម្មរឹងមាំនៅក្នុងឆ្នាំសារពើពន្ធ ២០២១ បើទោះបីជាមានសម្ពាធអត…

ហុងកុងបង្កើនកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ១៩ រហូតដល់ចំណតនាវាទេសចរណ៍ ដើម្បីប្រយុទ្ធនឹងការឡើងកើនករណីឆ្លង

ព័ត៌មាន
ទីក្រុងហុងកុង កំពុងជួបរលកឆ្លងកូវីដ១៩លើកទី៥កាន់តែធ្ងន់ធ្ងរមែនទែនហើយ នៅមួយរយៈចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដាក់សម្ពាធឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ