វិស័យពាណិជ្ជកម្ម

តើបណ្តាប្រទេសនៅអាស៊ីឆ្លើយតបបែបណាចំពោះគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំ ដើម្បីការពារសេដ្ឋកិច្ច?


បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន១៤ យ៉ាងហោចណាស់ប្រទេសចំនួន៨ បានចេញប្រតិកម្មតបតចំពោះវិធានការពន្ធជុំថ្មីនេះ។ សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយថា ទោះបីជាបណ្តាប្រទេសនៅអាស៊ី មិនមានជំហរដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែពួកគេមានគោលដៅរួមតែមួយ គឺទប់ស្កាត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច និងរក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ក្នុងចំណោមប្រទេសទាំង១៤ ដែលរងការកំណត់ពន្ធថ្មីពីសហរដ្ឋអាម៉េរិក យ៉ាងហោចណាស់តំណាងរដ្ឋាភិបាលនៃប្រទេសចំនួន៨ បានចេញមុខបង្ហាញប្រតិកម្ម។
តើបណ្តាប្រទេសនៅអាស៊ីមានប្រតិកម្មយ៉ាងណាចំពោះវិធានការពន្ធគយថ្មីរបស់លោក ត្រាំ?
ដោយ

សារព័ត៌មាន Financial Times បានរាយការណ៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ថា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើការបញ្ឈប់ការបញ្ជូនម៉ាស៊ីនមេ ឬ Servers បំពាក់បន្ទះឈីប Nvidia ទៅកាន់ប្រទេសទាំង៤នេះ គ្រាន់តែជាវិធានការផ្អាកបណ្តោះអាសន្ន ឬយ៉ាងណានោះទេ ខណៈដែលក្រុមហ៊ុន Nvidia និងដៃគូកំពុងត្រួតពិនិត្យឡើងវិញនូវលក្ខខណ្ឌអនុលោមតាមច្បាប់ ក្រោមវិធានការរឹតត្បិតការនាំចេញថ្មីរបស់សហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា មកទល់ពេលនេះទាំងក្រុមហ៊ុន Nvidia, Dell និង Supermicro នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការបំភ្លឺនៅឡើយទេ។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន បានដាក់ចេញវិធានការរឹតបន្តឹងថ្មីមួយ ដើម្បីទប់ស្កាត់ការនាំចេញបន្ទះឈីប AI កម្រិតខ្ពស់របស់អាម៉េរិកទៅកាន់ប្រទេសនានា ដែលទីក្រុងវ៉ាស៊ីនតោន សង្ស័យថា ក្រុមហ៊ុនចិនកំពុងប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យនៅទីនោះ ធ្វើជាឈ្នាន់សម្រាប់ហ្វឹកហាត់គំរូ AI របស់ខ្លួន។ នេះគឺជាប្រតិបត្តិការបង្ក្រាបច្រកផ្លូវរត់ពន្ធបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យក្រៅប្រទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថា បច្ចេកវិទ្យាស្នូលរបស់អាម៉េរិក មិនធ្លាក់ចូលទៅក្នុងដៃប្រទេសចិន។

គួរកត់សម្គាល់ថា វិធានការរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ត្រូវបានប្រកាសឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានរឿងអាស្រូវដ៏កក្រើកពាក់ព័ន្ធនឹងនាយកប្រតិបត្តិរបស់ Nvidia គឺលោក ជេនសេន ហួង (Jensen Huang)។ គួរបញ្ជាក់ថា លោក Jensen Huang បានសម្រេចចិត្តលាលែងពីតំណែង ក្រោយបែកធ្លាយទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា ជាចារនារីចិន និងធ្លាប់បម្រើការងារនៅក្រុមហ៊ុន Cloud ឈ្មោះ Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ប៉ុន្តែក្រោយមក នៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល Nvidia បានសម្រេចតែងតាំងលោកឱ្យវិលត្រឡប់មកកាន់តំណែងជា CEO ជាថ្មីឡើងវិញ។

បច្ចុប្បន្នក្រុមហ៊ុន Megaspeed ដែលជាដៃគូរបស់ Nvidia និងជាអ្នកផ្តល់សេវាជួលថាមពលគណនាតាមមជ្ឈមណ្ឌលទិន្នន័យ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងពីអាម៉េរិក ជុំវិញការសង្ស័យថា បានបង្វែរទិសដៅបន្ទះឈីប AI កម្រិតខ្ពស់របស់អាម៉េរិកដោយខុសច្បាប់ទៅឱ្យប្រទេសចិន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រុមហ៊ុន Nvidia បញ្ជាឱ្យផ្អាកដឹកជញ្ជូន Servers ទៅកាន់ប្រទេសចំនួន៤ នៅអាស៊ាន ដើម្បីទប់ស្កាត់ការលួចប្រើប្រាស់បន្ទះឈីប AI របស់ចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានចេញបញ្ជាទៅកាន់ដៃគូផលិតសំខាន់ៗរបស់ខ្លួនឱ្យផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ ឬ Servers ដែលបំពាក់បន្ទះឈីប AI…

វៀតណាម បោះជំហានយ៉ាងសម្បើមក្នុងសមរភូមិឌីជីថល ដោយកសាងប្រព័ន្ធខ្សែកាបក្រោមសមុទ្រប្រវែង២,៥០០គីឡូម៉ែត្រភ្ជាប់៣ប្រទេស

ខណៈតម្រូវការប្រើប្រាស់អ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័ស វៀតណាម កំពុងបោះជំហានដ៏សំខាន់មួយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ