វិស័យពាណិជ្ជកម្ម

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា កើនឡើងជិត១១ពាន់លានដុល្លារ តែពលរដ្ឋមួយចំនួនត្អូញត្អែរពីការពិបាករកប្រាក់ចំណូល តើមកពីមូលហេតុអ្វី?


ការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា នៅតែ​រក្សាបានកំណើនខ្ពស់ ​បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរាមកំហែងពីវិបត្តិសង្គ្រាម និងភូមិសាស្ត្រនយោបាយសកលក៏ដោយ។ ជាក់ស្ដែងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៦៣ពាន់លានដុល្លារ កើនឡើងជិត១១ពាន់លានដុល្លារ ឬជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​​
វិស័យពាណិជ្ជកម្ម
ដោយ

ទោះបីជាការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែរក្សាបានកំណើនខ្ពស់ក៏ពិតមែន តែពលរដ្ឋក្នុងស្រុកមួយចំនួនមានការរអ៊ូរទាំពីការពិបាករកស៊ី និងធ្លាក់ចុះចំណូលជាដើម។លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១០ខែមកនេះ គឺជាសញ្ញាវិជ្ជមាន និងបានបង្ហាញពីភាពធន់ នៃសកម្មភាពសេដ្ឋកិច្ច សមត្ថភាពផលិតកម្ម និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងលើពិភពលោក។

ការកើនឡើងនេះ ក៏បានបង្ហាញពីការពង្រីក និងឱកាសទីផ្សារ ព្រមទាំងទំនុកចិត្តរបស់ដៃគូរពាណិជ្ជកម្មអន្តរជាតិ ចំពោះសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា ស្ថិតក្នុងស្ថានភាពនេះ ភាគីពាក់ព័ន្ធគួរពិចារណាក្នុងការលើកកម្ពស់គុណភាព នៃកំណើន តាមរយៈការបង្កើនការនាំចេញផលិតក្នុងស្រុក និងការកែច្នៃវត្ថុធាតុដើមជាដើម ដើម្បីបង្កើតតម្លៃបន្ថែមទៀត។ បន្ថែមពីនេះ ភាគីពាក់ព័ន្ធ ក៏គួរបន្តជំរុញការអភិវឌ្ឍជំនាញពលកម្ម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីឱ្យធុរកិច្ច និងពលរដ្ឋអាចទទួលបានផលប្រយោជន៍កាន់តែច្រើន។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា កំណើនដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងរយៈពេល១០ខែកន្លងមកនេះ ជាសញ្ញាវិជ្ជមានមួយដែលនឹងក្លាយជាចលករក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កំណើនទំហំពាណិជ្ជកម្មនេះបានផ្ដល់ផលដល់វិនិយោគិន ខណៈពលរដ្ឋពុំសូវទទួលបានផលពីការកើនឡើងពាណិជ្ជកម្មភា្លមៗនោះទេ ហើយការធ្លាក់ចុះ នៃការផ្ញើប្រាក់ពីក្រៅប្រទេស និងការកើនឡើងអតិផរណាបានធ្វើឱ្យអំណាចទិញមានការថយចុះ ដែលកំពុងជះផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។

ដោយឡែក លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល១០ខែ ឆ្នាំនេះថា បានបង្ហាញពីភាពភាពរឹងមាំ និងមានការរីកចម្រើនខ្លាំងតាមរយៈឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា។

សម្រាប់អ្នកជំនាញរូបនេះ ស្ថានភាពនេះបានបង្ហាញឱ្យឃើញពីការរក្សាបាននូវភាពទាក់ទាញ និងជាទីតាំងផលិតកម្ម ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏មានសក្ដានុពលក្នុងតំបន់របស់កម្ពុជា បើទោះបីជាមានការប្រឈមបញ្ហាជាសកលក៏ដោយ។ បើតាមលោកបណ្ឌិត ឈឹម ផាន់ណា ការកើនឡើងទំហំពាណិជ្ជកម្មអន្តរជាតិ នាពេលនេះ បានផ្ដល់ប្រាក់ចំណូល និងប្រាក់ចំណេញភាគច្រើនទៅលើម្ចាស់អាជីវកម្មធំៗជាងការហូរចូលដោយផ្ទាល់ទៅក្នុងហោប៉ៅរបស់ពលរដ្ឋមូលដ្ឋាន ខណៈការធ្លាក់ចុះអំណាចទិញ និងបញ្ហាបំណុល ព្រមទាំងការឡើងថ្លៃទំនិញជាដើមបានក្លាយជាសម្ពាធសេដ្ឋកិច្ចសម្រាប់ពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៦៣ពាន់លានដុល្លារ កើនឡើងជិត១១ពាន់លានដុល្លារ ឬជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ជិត៣០ពាន់លានដុល្លារ កើនឡើងជាង២០% ខណៈការនាំចូលមកវិញមានទំហំជាង៣៣ពាន់លានដុល្លារកើនឡើងជាង២១%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើស្ត្រីដែលគេសង្ស័យមានទំនាក់ទំនងស្នេហាជាមួយមេក្រុមហ៊ុន NVIDIA ហើយត្រូវបានគេចោទថា ជាចារកម្មរបស់ចិនជានរណា?

ប្រវត្តិរូបអាថ៌កំបាំង និងមានតម្រុយតិចតួចបំផុតពីស្ត្រីឈ្មោះ អាលីស ហួង (Alice Huang) កំពុងក្លាយជាតួអង្គស្នូលក្នុងរឿងអាស្រូវអន្ទាក់ស្នេហ៍ពាក…

តើអ្វីជាបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់សហគ្រាស SME?

ទោះបីជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបង្ហាញសម្ទុះរីកចម្រើនយ៉ាងឆាប់រហ័សនៅមួយរយៈ​ចុងក្រោយក៏ដោយ ប៉ុន្តែ SME នៅតែជួបប្រទះនូវបញ្ហាប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ