អត្ថបទពាណិជ្ជកម្ម

ធនាគារ អេ អឹម ខេ ប្រកាសអ្នកឈ្នះរង្វាន់សរុប ៦៦ រូប ពីយុទ្ធនាការ “ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់” និងត្រៀមចាប់រង្វាន់ធំម៉ូតូ Vespa S 2026


យុទ្ធនាការ «ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់» របស់ធនាគារ អេ អឹម ខេ ផ្តល់ភាពរីករាយ និងឱកាសឈ្នះរង្វាន់ជូនដល់អតិថិជនជាបន្តបន្ទាប់។ គិតត្រឹមរយៈពេល ២ ខែដំបូងនេះ អតិថិជនចំនួន ៦៦ រូប បានឈ្នះរង្វាន់ពីយុទ្ធនាការនេះដោយការប្រើប្រាស់ AMK Mobile ជាប្រចាំ។
ធនាគារ អេ អឹម ខេ ប្រកាសអ្នកឈ្នះរង្វាន់សរុប ៦៦ រូប ពីយុទ្ធនាការ “ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់” និងត្រៀមចាប់រង្វាន់ធំម៉ូតូ Vespa S 2026
ដោយ
អំពី AMK

ក្នុងការចាប់រង្វាន់លើកទី១ ប្រចាំខែកញ្ញា ធនាគារបានប្រកាសអ្នកឈ្នះរង្វាន់ចំនួន ៣៣ រូប និងការចាប់រង្វាន់លើកទី២ ប្រចាំខែតុលា ធនាគារក៏បានប្រកាសអ្នកឈ្នះរង្វាន់ចំនួន ៣៣ រូបបន្ថែមទៀត នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។

ជាមួយគ្នានេះ ធនាគារ អេ អឹម ខេ នឹងបន្តចាប់រង្វាន់លើកទី៣ ប្រចាំខែវិច្ឆិកា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកអតិថិជនសំណាងចំនួន ៣៣ រូបបន្ថែមទៀត ពីការប្រើប្រាស់ AMK Mobile ជាប្រចាំ។ ដូច្នេះ អតិថិជនដែលមិនទាន់មានសំណាងឈ្នះរង្វាន់ នៅតែមានឱកាសចូលរួមក្នុងការចាប់រង្វាន់ពេលបន្ទាប់ ដោយគ្រាន់តែបន្តធ្វើប្រតិបត្តិការតាម AMK Mobile ដូចជា ការបើកគណនីមានកាលកំណត់ ការបើកគណនីសន្សំ ការបញ្ចូលលុយទូរសព្ទ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ស្របតាមលក្ខខណ្ឌនៃយុទ្ធនាការ។

អ្វីដែលកាន់តែពិសេស អតិថិជននឹងមានឱកាសឈ្នះរង្វាន់ធំ គឺម៉ូតូ Vespa S 2026 ចំនួន ១ គ្រឿង ដែលធនាគារនឹងធ្វើការចាប់រង្វាន់នៅក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។ នេះជាឱកាសពិសេសមួយទៀតសម្រាប់អតិថិជនដែលបានចូលរួមក្នុងយុទ្ធនាការ និងបន្តប្រើប្រាស់ AMK Mobile។

ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រសេវាកម្មរបស់ធនាគារកន្លងមក។ សូមបន្តប្រើប្រាស់ AMK Mobile ដើម្បីទទួលបានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ព្រមទាំងបង្កើនឱកាសឈ្នះរង្វាន់ជាច្រើនពីយុទ្ធនាការនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងព័ត៌មានលម្អិតនៃយុទ្ធនាការ សូមចូលទៅកាន់៖ (Link) ឬទាក់ទងមកកាន់ធនាគារ អេ អឹម ខេ តាមរយៈលេខ 023 22 02 02 ឬ 1800 200 200 (ឥតគិតថ្លៃ)។

ធ្វើប្រតិបត្តិការតាម AMK Mobile កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន!

អំពីធនាគារ អេ​ អឹម ខេ

ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។




អត្ថបទបន្ទាប់


វៀតណាម បោះជំហានយ៉ាងសម្បើមក្នុងសមរភូមិឌីជីថល ដោយកសាងប្រព័ន្ធខ្សែកាបក្រោមសមុទ្រប្រវែង២,៥០០គីឡូម៉ែត្រភ្ជាប់៣ប្រទេស

ខណៈតម្រូវការប្រើប្រាស់អ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័ស វៀតណាម កំពុងបោះជំហានដ៏សំខាន់មួយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដ…

ក្រុមហ៊ុន Nvidia បញ្ជាឱ្យផ្អាកដឹកជញ្ជូន Servers ទៅកាន់ប្រទេសចំនួន៤ នៅអាស៊ាន ដើម្បីទប់ស្កាត់ការលួចប្រើប្រាស់បន្ទះឈីប AI របស់ចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានចេញបញ្ជាទៅកាន់ដៃគូផលិតសំខាន់ៗរបស់ខ្លួនឱ្យផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ ឬ Servers ដែលបំពាក់បន្ទះឈីប AI…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ