វិស័យធនាគារ

ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី អះអាងថា ខ្លួនបើកទ្វារស្វាគមន៍គ្រប់ប្រទេសទាំងអស់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិន


ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន បានប្រកាសជំហរថា ខ្លួនបើកទ្វារចំហរង់ចាំស្វាគមន៍គ្រប់ប្រទេសទាំងអស់ប្រកបដោយបរិយាប័ន្ន ហើយថា ខ្លួនមិនស្ថិតក្រោមការគ្រប់គ្រងរបស់មហាយក្សចិន នោះឡើយ។ ធនាគារនេះ បានអះអាងថា គិតមកទល់ពេលនេះ សមាជិករបស់ខ្លួនបានកើនឡើងដល់១១០ប្រទេសហើយ ដោយគ្មានវត្តមានចូលរួមពីសហរដ្ឋអាម៉េរិក ជប៉ុន និងតៃវ៉ាន់។
វិស័យធនាគារ
ដោយ

ធនាគារនេះត្រូវបានអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែងនឹងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាម៉េរិក។

ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ីដ៏មានឥទ្ធិពលដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ប្រទេសចិន អះអាងថា គិតមកទល់ពេលនេះសមាជិករបស់ខ្លួនបានកើនឡើងដល់១១០ប្រទេស ហើយខ្លួននៅតែបើកទ្វារចំហរង់ចាំស្វាគមន៍គ្រប់ប្រទេសទាំងអស់ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់មហាយក្សចិន នោះឡើយ។

លោក ជីន លីឈុន (Jin Liqun) ប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានថ្លែងប្រាប់សារព័ត៌មាន Nikkei Asia នៅខាងក្រៅសន្និសីទ "អនាគតអាស៊ី" ប្រចាំឆ្នាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា ធនាគារនេះមិនត្រូវបានគ្រប់គ្រងដោយប្រទេសចិន នោះទេ ទោះបីជាប្រទេសចិន កាន់កាប់២៥%នៃសិទ្ធិអំណាចក្នុងការបោះឆ្នោតសម្រេចរបស់ធនាគារនេះយ៉ាងណាក្ដី ព្រោះសេចក្ដីសម្រេចសំខាន់ៗនានាត្រូវមានការព្រមព្រៀងពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត។

ខណៈដែលវាមានទំនាក់ទំនងជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន ដែលជាកម្មវិធីអភិវឌ្ឍន៍ដ៏មហិច្ឆតា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចចិន ទៅកាន់ពិភពលោក ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី អះអាងថា ខ្លួនដំណើរការក្នុងនាមជាគ្រឹះស្ថាន​ផ្ដល់ឥណទានឯករាជ្យក្រោមច្បាប់អន្តរជាតិ។

ទោះជាយ៉ាងណា អ្នករិះគន់មួយចំនួនបានលើកឡើងពីការព្រួយបារម្ភអំពីឥទ្ធិពលរបស់មហាយក្សចិន ប៉ុន្តែអ្នកផ្សេងទៀតនិយាយថា ធនាគារនេះ គឺជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីពហុភាគីដែលមានលក្ខណៈត្រឹមត្រូវ។ ជាការពិតណាស់ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងបានជួយជំរុញឱ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ីមានឥទ្ធិពលខ្លាំងមិនធម្មតានៅក្នុងពិភពលោករហូតក្រុមអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែងនឹងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា ប្រទេសចិន បានតែងតាំងលោកស្រី ចូវ ជាអ៊ី (Zou Jiayi) ជាប្រធានបន្ទាប់នៃធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហើយធនាគារនេះនឹងបន្តប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែទន្ទឹមនេះ ក៏កំពុងពង្រីកការប្រើប្រាស់រូបិយប័ណ្ណផ្សេងៗទៀតផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់តៃវ៉ាន់ទៅជប៉ុនកើនឡើងយ៉ាងគំហុករហូតដល់៦ដងនៅ៥ខែឆ្នាំនេះ

ទិន្នន័យរបស់រដ្ឋាភិបាលតៃវ៉ាន់ បានបង្ហាញថា ការនាំចេញអង្កររបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសជប៉ុន បានកើនឡើងយ៉ាងគំហុករហូតដល់៦ដងនៅ៥ខែឆ្នាំនេះ…

កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង២០០លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយថៃជាង១ពាន់ដុល្លារនៅ៥ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ការដោះដូរពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់នៅ៥ខែ ឆ្នាំនេះ ខណៈការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ