វិស័យការបរទេស

អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ជំរុញឱ្យពង្រឹងសាមគ្គីភាព និងការជឿទុកចិត្តគ្នា ស្របពេលពិភពលោកប្រឈមភាពមិនប្រាកដប្រជា


ខណៈភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលកំពុងបង្កសម្ពាធកាន់តែខ្លាំងលើតំបន់អាស៊ី មេដឹកនាំអាស៊ាន និងប្រទេសដៃគូធំៗចំនួន៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការជឿទុកចិត្តគ្នា។
វិស័យការបរទេស
ដោយ

ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៩ នៅហ្វីលីពីន ​ក្រុមមេដឹកនាំបានជំរុញឱ្យ​ប្រទេស​នានា​ប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង ដើម្បីការពារអាជីវកម្ម ធានាការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាជន។ នេះបើយោងតាម​សារព័ត៌មាន ABS-CBN ចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រូវតែផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន ជាពិសេសអ្នកដែលកំពុងរងផលប៉ះពាល់ពីការឡើងថ្លៃស្បៀងអាហារ និងថាមពល ព្រមទាំងការធ្លាក់ចុះប្រាក់ចំណូល។ លោក ក៏បានជំរុញឱ្យពង្រឹងយន្តការហិរញ្ញវត្ថុ និងសន្តិសុខស្បៀងអាហារក្នុងតំបន់ផងដែរ។

ចំណែក​នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ជប៉ុន ចំពោះ​​គោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការលើស្ថិរភាពហិរញ្ញវត្ថុ សន្តិសុខស្បៀងអាហារ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជាបណ្ដាញ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានចាត់ទុកកិច្ចសហប្រតិបត្តិការ
អាស៊ានបូកបីថា ជាគំរូសម្រាប់ប្រទេសដែលមានប្រវត្តិ និងបទពិសោធ​អភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម។ លោកបានជំរុញឱ្យសមាជិកពង្រឹងភាពជាដៃគូបន្ថែមទៀត ខណៈកិច្ចសហប្រតិបត្តិការនេះនឹងឈានដល់ខួបលើកទី៣០នៅឆ្នាំក្រោយ។

ដោយឡែករដ្ឋមន្ត្រីក្រសួងកសិកម្មចិន លោក ចាង ជូ (Zhang Zhu) បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់​បង្កើនសាមគ្គីភាព ស្រប​ពេលមានជម្លោះភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចយឺត និង
ហានិភ័យ​កាន់តែខ្លាំងលើការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល។ លោកបានសង្កត់ធ្ងន់ថា ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ានបូកបី គឺជាក្របខណ្ឌដែលប្រមូលផ្តុំប្រទេសសមាជិក
អាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹងស្ថិរភាព និងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តុលាការវៀតណាម កាត់ទោសមនុស្សជិត២០០នាក់ឱ្យជាប់ពន្ធនាគារលើសពី១០ឆ្នាំរហូតដល់មួយជីវិតក្នុងសំណុំរឿងបោកប្រាស់តាមអនឡាញ

ឧក្រិដ្ឋជនចំនួន១៨៨នាក់ ដែលបានបោកប្រាស់ជនរងគ្រោះ៩០០នាក់ជាមួយទឹកប្រាក់ប្រមាណ៦០លានដុល្លារត្រូវបានតុលាការវៀតណាម កាត់ទោស ក្នុងនោះ មេខ្លោងធំ…

ថៃ ប្រញាប់ប្រញាល់ចេញមុខបដិសេធទាំងបំពាន ក្រោយកម្ពុជា ប្រើវេទិកាអន្តរជាតិ បកអាក្រាតទង្វើឈ្លានពានរបស់យោធាថៃ

តើកម្ពុជា បានទម្លាយការពិតអ្វីខ្លះនៅលើវេទិកាអន្តរជាតិ រហូតធ្វើឱ្យភាគីថៃ អង្គុយមិនសុខ និងប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍ច្រានចោល? ក្រោមគោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ