ទីផ្សារភាគហ៊ុន

តម្លៃភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងហក់ឡើង ដោយសារមានក្ដីសង្ឃឹមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លាររបស់អាមេរិក


ភាគហ៊ុននៅអាស៊ី បានកើនឡើងស្ទើរតែនឹងបំបែកនូវកំណត់ត្រាថ្មី នៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញ ក៏បានហក់ឡើងដល់ប្រមាណ ៦០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែលផងដែរ។ ការកើនឡើងនេះ ក៏ដោយសារតែទីផ្សារមានក្ដីសង្ឃឹមទៅលើកញ្ចប់ថវិកាជំនួយសម្រាប់ជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លាររបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវបានអនុម័ត ដោយសមាជិកសភាអាមេរិកនៅក្នុងខែកុម្ភៈនេះ នៅចំពេលដែលវ៉ាក់សាំងកូវីដ-១៩ ក៏កំពុងត្រូវបានចែកចាយនិងចាក់នៅតាមប្រទេសមួយចំនួននៅទូទាំងសកលលោកផងដែរ។
(រូបតំណាង) តម្លៃភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងហក់ឡើង ដោយសារមានក្ដីសង្ឃឹមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លាររបស់អាមេរិក
ដោយ

នៅក្នុងម៉ោងដំបូងនៃការបើកជួញដូរផ្សារភាគហ៊ុននៅអាស៊ីនៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈ គេសង្កេតឃើញថា តម្លៃផ្សារភាគហ៊ុនរបស់អាល្លឺម៉ង់ DAX បានកើនឡើង ០,៧% ខណៈដែលផ្សារហ៊ុននៅទីក្រុងឡុងចក្រភពអង់គ្លេស ក៏កើន០,៦% និង S&P 500 កើន ០,៤%។ 

សម្រាប់សន្ទស្សន៍ ផ្សារហ៊ុននៅអាស៊ី ប៉ាស៊ីហ្វិកវិញ ក្រៅតែពីប្រទេសជប៉ុន ក៏មានកំណើន០៥% ដែរ ខណៈដែលផ្សារហ៊ុន ជប៉ុន Nikkei បានហក់ឡើងដល់ទៅ ២%។ 

ក្តីសង្ឃឹមនៃ ការងើបឡើងវិញលឿននៃសេដ្ឋកិច្ចពិភពលោក និងការកាត់បន្ថយចំនួនការផ្គត់ផ្គង់ប្រេង ដោយអង្គការប្រទេសផលិតប្រេង OPEC  ក៏បានជំរុញឲ្យតម្លៃប្រេងបានហក់ឡើងដល់ប្រមាណ៦០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលជាតម្លៃមួយខ្ពស់បំផុតក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។ 

ជាមួយគ្នានេះ ទីផ្សារមូលធនសកលបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែមានក្ដីរំពឹងនៃការស្ទុះងើបឡើងវិញលឿននៃសេដ្ឋកិច្ចពិភពលោក ដោយត្រូវបានចូលរួមជំរុញដោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយក៏មានក្ដីរំពឹងខ្ពស់ចំពោះកញ្ចប់ថវិកាសង្គ្រោះ សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩របស់អាមេរិកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីទើបបានទទួលសំណើវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំ របស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយ…

ឆ្នាំ២០២០ឱនភាពពាណិជ្ជកម្មអាមេរិកហក់ឡើងខ្ពស់បំផុតនៅក្នុងរយៈពេល ១២ឆ្នាំ​ កន្លងមក

ព័ត៌មាន
ក្នុងឆ្នាំ២០២០ ឱនភាពពាណិជ្ជកម្មរបស់អាមេរិក បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតនៅក្នុងរយៈពេល ១២កន្លងមកនេះ ដោយសារតែ វិបត្តិមេរោគឆ្លងកូវីដ-១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ