បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ពិតជាអស្ចារ្យ ! ទូរស័ព្ទ​គ្មាន​សេវា​អ៊ីនធើណែត​ក៏​អាច​ទទួលការ​​ទូទាត់​តាម​ ឃ្យូអរកូដ​ បានដែរ ជាមួយ អេស៊ីលីដា​ម៉ូបាល


ជាដំណឹងល្អ! ចាប់​ពីពេល​នេះ​តទៅ អតិថិជន​របស់​ធនាគារ អេស៊ីលីដា ដែល​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល គឺ​លែងខ្វាយខ្វល់​រឿង​ថា តើ​មាន​សេវា​អ៊ីនធើណែត​ ឬអត់​នោះទេ គឺ​អតិថិជន​អាច​ទទួល​ទូទាត់​តាម​ ឃ្យូអរ​កូដ (QR Code) បាន​ដោយ​ងាយ​ស្រួល និង​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់​ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ធនគារ អេស៊ីលីដា ដែល​ជា​ប្រជាធនាគារ​ដែល​លោក​អ្នក​ជឿទុកចិត្ត គឺ​តែងតែ​ខិតខំ​ធ្វើ​ទំនើបកម្ម​នូវ​បច្ចេកវិទ្យាថ្មីៗ​និង​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អតិថិជន ដែល​ប្រើប្រាស់​ អេស៊ីលីដាម៉ូបាល ឲ្យ​មាន​ភាពទូលំទូលាយ​ក្នុង​ការប្រើប្រាស់ រហ័ស និង​មាន​សុវត្ថិភាព ។

លោកស្រី សុខ សោភា មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​នេះ អ្វី​ដែល​កាន់តែ​ពិសេស​នោះ សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល គឺលែង​ខ្វល់​រឿង​ទូរស័ព្ទ​ខ្លួន​គ្មាន​សេវា​អ៊ីនធើណែត​ទៀត​ហើយ គឺ​អតិថិជន​អាច​ធ្វើការទូទាត់​តាម ឃ្យូអរកូដ បាន​ដោយ​ងាយ​ស្រួល និង​ឆាប់​រហ័ស»

នេះមានន័យថា​ ទោះបី​ជា​ទូរស័ព្ទ​របស់​លោកអ្នកគ្មានសេវាអ៊ីនធើណែត ក៏អាចទទួលទូទាត់​តាម ឃ្យូអរកូដ របស់ អេស៊ីលីដាម៉ូបាល បានដែរ ។

  1. ប្រព័ន្ធ​នឹង​បង្ហាញ​សារ​ប្រាប់ នៅ​ពេល​លោក​អ្នក​បើក អេស៊ីលីដាម៉ូបាល នៅលើ​ទូរស័ព្ទ​ដែល​មិន​មាន​សេវាអ៊ីនធើណែត ។ សូមចុចប៊ូតុង “យល់ព្រម / OK”
  2. សូមចូល​ម៉ីនុយ “ទូទាត់តាម QR / SCAN QR”
  3. នោះប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដ​របស់​លោកអ្នក។ សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់ ។

ប្រសិនបើលោកអ្នកមាន​ចម្ងល់ ឬ​សំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ។ ព័ត៌មាន​អំពីផលិតផល​ថ្មីៗ​របស់​ធនាគារ អេស៊ីលីដា សូម​លោកអ្នក​ចូលទៅមើលនៅ គេហទំព័រផ្លូវការ ធនាគារ អេស៊ីលីដាផេក​ហ្វេសប៊ុក ធនាគារ អេស៊ីលីដា




អត្ថបទបន្ទាប់


ការប្រកាស​ម្ចាស់​ជ័យ​លាភី​ប្រចាំ​កម្មវិធី​តិចណូវេសិន​កម្ពុជា​ឆ្នាំ២០២១

ព័ត៌មាន
ក្រុមយុវតីសរុបចំនួន ២៥ក្រុម ដែលមានអាយុចន្លោះពី ១០ ទៅដល់ ១៨ឆ្នាំ កំពុងតែកសាងអនាគតដោយប្រើប្រាស់បច្ចេកវិទ្យា។ កម្មវិធី «តិចណូវេសិនក្លូប...

ឆាប់ឡើង! ផ្សារទំនើប​អ៊ីអនភ្នំពេញ និងផ្សារ​ទំនើប​អ៊ីអន សែនសុខស៊ីធី បញ្ចុះ​តម្លៃ 5% នៅពេល​ទូទាត់​ថ្លៃ​ទំនិញ​ជាមួយ ACLEDA Mobile

ព័ត៌មាន
កំពុង​គិត​ថា​នឹង​បបួលមិត្តភក្ត្រ​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​អ៊ីអន​មែន​ទេ ? បើ​អ៊ីចឹង​គឺ​ហេងហើយ ! នៅផ្សារ​ទំនើបអ៊ីអន ភ្នំពេញ ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ