តើលោកបៃដិន និងហ្សេលេនស្គីបានថ្លែងអ្វីខ្លះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ?

ពីសន្និបាត UN លោក បៃដិន ឱ្យពិភពលោកឈរជាមួយអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ទទួលឱ្យបញ្ចប់សង្គ្រាម


នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ ដែលរៀបចំពីថ្ងៃទី១៨ដល់២៦ខែកញ្ញា មេដឹកនាំជុំវិញពិភពលោកកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្លែងសារសាទរទៅកាន់មេដឹកនាំពិភពលោក ដែលបានឈរជាមួយអ៊ុយក្រែន និងប្រឆាំងសង្គ្រាមរុស្ស៊ី។
តើលោកបៃដិន និងហ្សេលេនស្គីបានថ្លែងអ្វីខ្លះនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ?
ដោយ

នៅថ្ងៃដដែលនោះ លោក ហ្សេលេនស្គី ដែលមានវត្តមាននៅក្នុងសន្និបាត ក៏បានថ្លែងអំពាវនាវឱ្យពិភពលោករួបរួមគ្នាដាក់បន្ទុកឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានជាបន្ទាន់ ទើបបញ្ហាផ្សេងទៀតដោះស្រាយបានដូចជាបម្រែបម្រួលអាកាសធាតុ និងបញ្ហាស្បៀងជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីជឿថា ពិភពលោកនឹងទន់ដៃអស់កម្លាំង ក្រោយខ្លូនចូលឈ្លានពានអ៊ុយក្រែន និងអនុញ្ញាតឱ្យខ្លួនធ្វើអំពើឃោរឃៅដោយគ្មានផលវិបាក។ ប៉ុន្តែរុស្ស៊ីខុសហើយ ប្រសិនបើយើងអនុញ្ញាតឱ្យអ៊ុយក្រែនពុះជ្រៀក តើឯករាជ្យភាពរដ្ឋដទៃទៀតលើពិភពលោកនឹងមានទៀតទេ? នេះជាការចោទជាសំណួររបស់លោក ចូ បៃដិន ហើយបានកោតសរសើរសហរដ្ឋអាមរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាប្រទេសទាំងអស់លើពិភពលោក ដែលបានឈរជាមួយអ៊ុយក្រែន ដើម្បីសេរីភាព។ លោកបានបន្ថែមថា រុស្ស៊ីតែម្នាក់គត់ ដែលជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ ហើយក៏ជាអ្នកដែលត្រូវបញ្ឈប់សង្គ្រាមនេះជាបន្ទាន់ដែរ។
លោក ចូ បៃដិន បានគូសបញ្ជាក់ថា ការលុកលុយ និងគ្រប់គ្រងទឹកដីអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី គឺរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាគោលការណ៍គ្រឹះលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋលើពិភពលោក មិនថាជារដ្ឋតូច ឬធំ។ លោកថា «ពិភពលោករបស់យើងកំពុងឈរនៅចំនុចរបត់ ហើយការសម្រេចចិត្តដែលយើងធ្វើឥឡូវនេះ នឹងកំណត់អនាគតរបស់យើងសម្រាប់ទសវត្សរ៍ខាងមុខ»។

ឆ្លៀតក្នុងឱកាសនេះ លោក ចូ បៃដិន បានប្រាប់សន្និបាតថា ក្នុងនាមជាប្រធានាធិបតីអាមេរិកសហរដ្ឋអាមេរិកនឹងបន្តការពារប្រជាធិបតេយ្យ ដើម្បីជំនះបញ្ហាប្រឈមលើពិភពលោក។ អាមេរិក នឹបង្ហាញឱ្យពិភពលោកឃើញអំពីគុណតម្លៃប្រជាធិបតេយ្យ ដែលនាំមកនូវពិភពលោកកាន់តែមានសុវតិ្ថភាព រីកចម្រើន កាន់តែមានសមធម៌សម្រាប់មនុស្សគ្រប់រូប។ ប្រធានាធិបតី បៃដិន ក៏បាននិយាយអំពីប្រទេសចិនដែរថា សហរដ្ឋអាមេរិកចង់បានការប្រកួតប្រជែងដោយស្មើភាព មិនមែនជម្លោះនោះទេ។
ដោយឡែក នៅថ្ងៃបើកមហាសន្និបាតលោក ហ្សេលេនស្គី ប្រធនាធិបតីអ៊ុយក្រែនបានថ្លែងស្វាគមន៍មេដឹកនាំដែលមានវត្តមាន និងកោតសរសើរប្រទេសលើពិភពលោកឈរជាមួយខ្លួននាពេលកន្លងមក។ លោកបានបន្តអំពាវនាវឱ្យពិភពលោកធ្វើយ៉ាងណាឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមជាបន្ទាន់ ទើបបញ្ហាសាកលផ្សេងទៀតអាចដោះស្រាយបាន។ លោកបានចោទប្រកាន់រុស្ស៊ីថា បានយកអ៊ុយក្រែនធ្វើជាអាវុធសម្រាប់ស្បៀងពិភពលោក និងព្យាយាមឱ្យអន្តរជាតិទទួលស្គាល់ទឹកដី ដែលខ្លួនកាន់កាប់ពីអ៊ុយក្រែន។ ការប្រើអាវុធត្រូវតែហាមឃាត់ ឧក្រិដ្ឋកម្មសង្គ្រាមត្រូវតែទទួលទោស អ្នកត្រូវនិរទេសត្រូវតែត្រឡប់មកស្រុកវិញ ហើយអ្នកកាន់កាប់ទឹកដីគេត្រូវត្រឡប់ទៅស្រុកកំណើតវិញ។ នេះបើតាមការថ្លែងរបស់លោក ហ្សេលេនស្គី។
លោក ចូ បៃដិន នឹងមានវត្តមានបីថ្ងៃនៅទីក្រុងញូវយ៉ក ដោយលោកត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំអាស៊ីកណ្តាល ប្រេស៊ីល និងអ៊ីស្រាអែល ដែលជាជំនួបដាច់ដោយឡែកពីគ្នា។ លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក ចូ បៃដិន នៅញូវយ៉កដែរ មុននឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ ដើម្បីជួបមេដឹកនាំសភាអាមេរិក៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីគ្រោងបង្កើនកញ្ចប់ថវិការដ្ឋដល់២១៦ពាន់លានដុល្លារនៅឆ្នាំក្រោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

គណៈកម្មាធិការសភារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ៍បានអនុម័តលើកញ្ចប់ថវិកា ដែលរដ្ឋាភិបាលស្នើសម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃរហូតដល់២១៦ពាន់ល…

បារាំងនឹងកែប្រែការផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ដើម្បីផាត់រថយន្តចិនចេញ

រដ្ឋាភិបាលបារាំងកំពុងកំណត់ឡើងវិញពីលក្ខខណ្ឌឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនក្រោមច្បាប់ថ្មី ដើម្បីមិនរាប់បញ្ចូលរថយន្តដែលផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ