វិស័យទេសចរណ៍

តើមន្ទីរទេសចរខេត្តកែប និងកំពត មានការរំពឹងបែបណាក្នុងការស្រូបទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក?


នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះនឹងឈានចូលមកដល់។ នៅពេលមានពិធីបុណ្យទានម្ដងៗប្រជាពលរដ្ឋតែងនាំគ្នាធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាតាមចំណង់ចំណូលចិត្ត និងលទ្ធភាពរបស់ពួកគេ ក្នុងនោះភ្ញៀវទេសចរនៅតាមបណ្តាខេត្តភាគច្រើនមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ខណៈអ្នករស់នៅរាជធានីភ្នំពេញមួយចំនួនដើរលេងកម្សាន្តនៅតាមខេត្ត។ តើមន្ទីរទេសចរខេត្តកែប និងកំពត មានការរំពឹងបែបណាក្នុងការស្រូបទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក?
វិស័យទេសចរណ៍
ដោយ

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ហាក់មិនបានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែបច្រើននោះទេ នៅក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តែទោះជាយ៉ាងណា អាជ្ញាធរខេត្តកែប បានចុះផ្សព្វផ្សាយ និងអប់រំដល់អ្នកអាជីវករកុំឱ្យមានការដំឡើងថ្លៃផលិតផល ឬសេវាកម្ម ដើម្បីធានាភាពល្អប្រសើរនៃការធ្វើបដិសណ្ឋារកិច្ច ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ​។ បើតាមការអះអាងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែបរូបនេះ មកទល់ពេលនេះបន្ទប់ស្នាក់នៅមួយចំនួនក្នុងខេត្តកែប ត្រូវបានអ្នកទេសចរកក់ទុកជាបណ្ដើរៗហើយ។

​ដោយឡែកលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា មកទល់ពេលនេះ បន្ទប់ស្នាក់នៅក្នុងខេត្តកំពត ពុំសូវមានការកក់ទុកច្រើនដូចពេលមុននោះទេ ខណៈអ្នកទេសចរមួយចំនួនតែងធ្វើដំណើរមកលេងកម្សាន្តនៅពេលរដូវបុណ្យចូលមកដល់។ ការផ្លាស់ប្ដូរទម្លាប់នេះ ក៏ដោយសារតែបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ។ តែយ៉ាងណាលោករំពឹងថា នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះខេត្តកំពតនឹងទទួលបានអ្នកទេសចរទៅលេងកម្សាន្តច្រើនដូចឆ្នាំមុនៗដែរ។ ប្រធានមន្ទីរទេសចររូបនេះ បានអះអាងថា អាជ្ញាធរ​បានត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍អ្នកទេសចរ និងបានណែនាំដល់អ្នកធ្វើជីវកម្មនានា ឱ្យមានការយល់ដឹងពីផលប្រយោជន៍នៃការរក្សាតម្លៃសេវាកម្ម តាមរយៈការគ្រប់គ្រងលើបញ្ជីតម្លៃសេវាកម្ម ដើម្បីបង្ការបាតុភាពណាមួយដែលអាចកើតមានឡើង។

​សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អតិថិជនជាង១លានគណនីកំពុងប្រើប្រាស់កម្ចីជាង៥ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់មួយក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន និងរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ …

អ្នកជំនាញរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នឹងកាន់តែមានស្ថិរភាព ប្រសិនបើគម្រោងនាំចេញ៥០%នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបទៅកាន់ខេត្តគ័ងស៊ី បានសម្រេច

ក្រុមហ៊ុនមកពីខេត្តគ័ងស៊ី ប្រទេសចិន គ្រោងទិញគ្រាប់ស្វាយចន្ទីឆៅប្រមាណ៥០% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា យកទៅកែច្នៃ និងលក់នៅក្នុងទីផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ