ក្រុមហ៊ុនវិនិយោគ Mayfair 101 ដែលជាក្រុមហ៊ុនរបស់ប្រទេសអស់គ្លេស បានទិញយកកោះដែលធ្លាប់ល្បីល្បាញមួយនេះ និងសង្ឃឹមថា នឹងធ្វើឲ្យកោះនេះវិលត្រឡប់ទៅរកសម័យកាលត្រចះត្រចង់របស់ខ្លួនវិញ ។
កាលពីឆ្នាំ២០០៦ កោះ Dunk ដែលធ្លាប់ជាទីកន្លែងកម្សាន្តវិស្សមកាលដែលមានទេសភាពស្អាត ត្រូវបានបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន ឈ្មោះ Larry ហើយបន្ទាប់មក នៅឆ្នាំ២០១១ រងគ្រោះម្ដងទៀតដោយសារព្យុះស៊ីក្លូន Yasi។ ចាប់តាំងពីពេលនោះមក កោះមួយនេះត្រូវបានគេទុកចោល ។
ម្ចាស់ថ្មីដែលទើបតែទិញបានកោះ Dunk នេះ សង្ឃឹមថា ពួកគេនឹងអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងនៅលើកោះនេះរៀបរយល្អស្អាតឡើងវិញ។
ក្រុមហ៊ុនអង់គ្លេសដដែលនេះ ក៏កំពុងចរចាសុំទិញមួយផ្នែកនៃឆ្នេរ Mission Beach នៅក្នុងតំបន់ឆ្នេរ Cassowary Coast ផងដែរ ក្នុងតម្លៃសរុបរួមបញ្ចូលគ្នា ១៨០លានដុល្លារ ក្នុងក្ដីសង្ឃឹមថា នឹងប្រែក្លាយតំបន់នេះទៅជា «មជ្ឈមណ្ឌលទេសចរណ៍របស់អូស្ត្រាលី»។
ក្រុមហ៊ុនវិនិយោគក៏សន្យាផងដែរថា នឹងបង្កើតការងាររាប់ពាន់កន្លែង នៅតំបន់អភិវឌ្ឍន៍ទេសចរណ៍នេះ។
គួរជម្រាបថា កោះ Dunk មានផ្ទៃក្រឡាប្រមាណ ១០គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់ឆ្នេរ Cassowary Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី៕