វិនិយោគ-​ជប៉ុន-​កម្ពុជា

ជប៉ុន​ចង់​បាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​​នៅ​កម្ពុជា


ប្រទេស​ជប៉ុន​និយាយ​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ក៏​ចង់​ឃើញ​ឲ្យ​មាន​ការ​​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ផង​ដែរ នៅ​ឆ្នាំ​ក្រោយ​នេះ។
ផ្សារទំនើប AEON ជា​ការ​វិនិយោគ​របស់​ជប៉ុន
ដោយ

ក្នុង​​សេចក្តី​ថ្លែងការណ៍​ដែល​ផ្ញើ​តាម​អ៊ីម៉េល ​លោក ហ៊ីរ៉ូណូរី​ ស៊ូហ្សុគី ដែល​ជា​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​ ២​ថ្ងៃ​របស់​លោក អីវ៉ាវ ហូរី រដ្ឋមន្រ្តី​ការបរទេស​រង​ជប៉ុន គឺ​ដើម្បី​ពិភាក្សា​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​យុទ្ធសាស្ត្រ។

ទីប្រឹក្សា​ទូត​ជប៉ុន ហ៊ីរ៉ូណូរី​ ស៊ូហ្សុគី បាន​និយាយ​ថា «គាត់​ (លោក អីវ៉ាវ​ ហូរី) ក៏​បាន​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។»

ស្ថានទូត​មិន​បាន​បញ្ជាក់​លម្អិត​ថា​ខ្លួន​ចង់​បាន​ភាព​ប្រសើរ​លើ​ទិដ្ឋភាព​ជាក់​លាក់​អ្វី​ខ្លះ​នោះ​ទេ។

មន្ត្រី​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​ដដែល បាន​និយាយ​ថា ជប៉ុន​នឹង​បង្កើន​​ជំនួយ​ដើម្បី​ជួយ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៣០។

លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ជប៉ុន​នឹង​បង្កើត​ការិយាល័យ​កុងស៊ុល​នៅ​ខេត្ត​សៀមរាប នៅ​ឆ្នាំ​ក្រោយ។

ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ​លោក អីវ៉ាវ​ ហូរី បាន​សម្តែង​នូវ​ការ​រំពឹង​ទុក​ថា ការ​បោះឆ្នោត​ជាតិ​លើក​ក្រោយ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌​ដោយ​កត់​សម្គាល់​ថា ជប៉ុន​នឹង​បន្ត​ផ្តល់​​ជំនួយ​កំណែ​ទម្រង់​ការ​បោះឆ្នោត ដល់​កម្ពុជា។ 

លោក ហ៊ីរ៉ូណូរី​ ស៊ូហ្សុគី បាន​និយាយ​ថា «ថ្វី​បើ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​ផ្នែក​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​លោក​រំពឹង​ថា ការ​បោះឆ្នោត​ទូទៅ​នឹង​ប្រព្រឹត្ត​ទៅ​តាម​របៀប​ដែល​សហគមន៍​អន្តរជាតិ​នឹង​ស្វាគមន៍។»

យោង​តាម​តួលេខ​ផ្លូវការ ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ជប៉ុន​ក្នុង​ឆ្នាំ​២០១៦ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ១,៣​ពាន់​លាន​ដុល្លារ។​

ទោះបី​ជា​ប្រទេស​ចិន​នាំ​មុខ​ការ​វិនិយោគ​នៅ​ក្នុង​កម្ពុជា​ក៏​ដោយ ជប៉ុន​គឺ​ជា​អ្នក​ដើរ​តួនាទី​សំខាន់​មួយ​ដែរ ដោយប្រទេស​ជឿន​លឿន​មួយ​នេះ​គឺ​ជា​វិនិយោគិន​ធំ​បំផុត​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​តួលេខ​ផ្លូវការ ​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ៨០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ជប៉ុន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​ជាង ២​ពាន់​លាន​ដុល្លារ។

ក្រសួង​​ការ​បរទេស​​កម្ពុជា​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ក្រោយ​ជំនួប​ជាមួយ​លោក ​អីវ៉ាវ​ ហូរី​​ ថា ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ដោយ​មជ្ឈដ្ឋាន​មួយ​ចំនួន​លើ​ករណី​កាសែត ឌឹ ខេមបូឌា ដេលី អង្គការ NDI​ និង​ករណី​លោក​ កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​នោះ គឺ​ជា​រឿង”អយុត្តិធម៌។”

ក្នុង​ជំនួប ​​កម្ពុជា​ក៏​បាន​អរគុណ​ដល់​ជប៉ុន​ចំពោះ​ការ​ផ្តល់​ជំនួយ​ក្នុង​រយៈពេល​កន្លង​មក ហើយ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​វិនិយោគ​ទុន​ជប៉ុន​​នៅ​កម្ពុជា ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជន​នាំ​គ្នា​បោះ​ជំរំ​នៅ​តំបន់​ទេសចរណ៍​អាថ៌​កំបាំង ដើម្បី​ផ្សព្វផ្សាយ​និង​ផ្តល់​ចំណូល​ដល់​ម្ចាស់​ស្រុក

ព័ត៌មាន
រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​មាន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ដែល​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​ទៅ​ទស្សនា​នៅ​ឡើយ។ តំបន់​ទេសចរណ៍​ខ្លះ ត្រូ…

អាជីវកម្ម​ទើប​ចាប់​ផ្ដើម៖ សិល្បៈ​នៃ​ការ​ប្រកួត​ប្រជែង​​ជាមួយ​ក្រុមហ៊ុន​យក្ស

ព័ត៌មាន
ខណៈ​ដែល​ការប្រកួត​ប្រជែង​ក្នុង​ចំណោម​តួអង្គ​សំខាន់ៗ​ជា​អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហាក់​កំពុង​កើន​កម្ដៅ ឆ្នាំ​២០១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ