អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយពង្រីកកម្លាំងទ័ព

អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយពង្រីកកម្លាំងទ័ពមួយភាគបី សម្រាប់ការពារប្រទេសពីអស្ថិរភាពពិភពលោក


អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយប្រមាណជាង ២៨ពាន់លានដុល្លារអាមេរិកលើវិស័យការពារជាតិ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ ដើម្បីពង្រីកចំនួនទ័ពសកម្មរបស់ខ្លួនចំនួនមួយភាគបីនៃកងទ័ពបច្ចុប្បន្ន ដើម្បីរក្សាការពារប្រទេសឱ្យមានសុវត្ថិភាព ក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីអូស្ត្រាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អូស្ត្រាលីនឹងបង្កើនខ្ទង់ចំណាយពង្រីកកម្លាំងទ័ពមួយភាគបី សម្រាប់ការពារប្រទេសពីអស្ថិរភាពពិភពលោក

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​ថា វា​ជា​ការ​វិនិយោគ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កម្លាំងយោធា​របស់​យើង​នា​ពេល​អនាគត​។ ការ​ពង្រីក​នេះ នឹង​ធ្វើ​ឲ្យ​ចំនួន​ទ័ព​កើនឡើង​ដល់​ជាង​៨​ម៉ឺន​នាក់ ជា​កម្រិត​មួយ​មិន​ធ្លាប់​មាន ចាប់តាំងពី​សង្គ្រាម​វៀតណាម​មក​។ 

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី លោក Peter Dutton បាន​សម្តែង​ការ​គាំទ្រ​ដល់​គម្រោង​ខាងលើ​នេះ​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បំពេញបន្ថែម​សមត្ថភាព​ការពារ​ជាតិ​របស់​អូស្ត្រាលី ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ដៃគូ ដែល​អាច​ជឿ​ទុកចិត្ត​បាន ស្មើមុខស្មើមាត់ ជាមួយ​សហរដ្ឋអាមេរិក អង់គ្លេស និង​អង្គការ​ណា​តូ​។

ប្រទេស​អូស្ត្រាលី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​បង្កើន​ខ្ទង់ចំណាយ​យោធា​ជា​បន្តបន្ទាប់ គួប​ផ្សំ​នឹង​ការ​បញ្ជា​ទិញ​គ្រឿង​សព្វាវុធ​បន្ថែម​ផង​ដែរ ស្រប​ពេល​ដែល​វត្តមាន​របស់​ចិន​និយាយ​ជា​រួម និង​ពិសេស​កងទ័ព​ចិន​និយាយ​ដោយឡែក នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ក៏​កំពុង​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ​។

កាលពី​ឆ្នាំ​មុន អូស្ត្រាលី និង​សម្ព័ន្ធមិត្ត​ត្រីភាគី អា​មេ​រិ​ក និង​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​នាវាមុជទឹក មានឈ្មោះ​ថា AUKUS ហើយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អូស្ត្រាលី​មាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​របស់​ខ្លួន​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ អូស្ត្រាលី​កាល​ដើម​ខែមករា ទើបបាន​ព្រមព្រៀង​ទិញ​យក​រថក្រោះ និង​រថពាសដែក សរុប ១៤០​គ្រឿង​ទៀត​ពី​សហរដ្ឋអាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣​ពាន់​៥​រយ​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា​ជើង​គោក​របស់​ខ្លួន​។ 

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​រថក្រោះ និង​រថពាសដែក​ទាំង​១៤០​គ្រឿង អូស្ត្រាលី​នឹង​បញ្ជា​ទិញ​រថក្រោះ​ប្រភេទ M1A2 Abram ចំនួន ៧៥​គ្រឿង រថពាសដែក​កំទេច​គ្រឿងផ្ទុះ​២៩​គ្រឿង រថពាសដែក​ដែល​អាច​ធ្វើ​ជា​ស្ពាន​ចម្លង​បាន ចំនួន​១៧​គ្រឿង និង​រថពាសដែក​សម្រាប់​ជួសជុល​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អ៊ុយក្រែនហាមឃាត់ការនាំចេញស្រូវសាលី និង អាហារសំខាន់ៗផ្សេងទៀត ដើម្បីទុកផ្គត់ផ្គង់ពលរដ្ឋខ្លួនអំឡុងពេលសង្គ្រាម

រដ្ឋាភិបាលអ៊ុយក្រែនបានហាមឃាត់ការនាំចេញស្រូវសាលី គ្រាប់ធញ្ញាជាតិ និង អាហារបំប៉ន ផ្សេងទៀត ដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារព…

សេចក្តីរំឭក​ចងចាំ​និង​សមិទ្ធផល​របស់លោក Hung-Ching Yung, JP (榮鴻慶先生)

ហុងកុង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ -- ក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជស៊ាងហៃ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Hung-Ching Yu…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ