ហេដ្ឋារចនាសម្ព័ន្ធ

២០ឆ្នាំខាងមុខ វៀតណាមនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចប្រទេសជឿនលឿន


វៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចបណ្ដាប្រទេសជឿនលឿន ឬប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៤៥ ហើយនេះ គឺជាផែនការប្រកបដោយមហិច្ឆតា និងចក្ខុវិស័យវែងឆ្ងាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីប្រែក្លាយប្រទេសនេះទៅជាប្រទេសឧស្សាហកម្មដ៏ទំនើបមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

យោងតាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសវៀតណាមនឹងទំនើបដូចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅត្រឹមឆ្នាំ២០៣០ ហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចបណ្ដាប្រទេសជឿនលឿន ឬប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៤៥ នៅពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលតភ្ជាប់ប្រទេសវៀតណាមជាមួយតំបន់ និងពិភពលោកត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ។​

ធនធាននានានឹងត្រូវចំណាយជាអាទិភាពសម្រាប់គម្រោងផ្លូវល្បឿនលឿន ភាគខាងជើង-ភាគខាងត្បូង អាកាសយានដ្ឋានអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ ផ្លូវទឹកសំខាន់ៗ និងផ្លូវដែកល្បឿនលឿនភាគខាងជើង និងភាគខាងត្បូង។ យន្តការ និងគោលនយោបាយរឹងមាំនឹងត្រូវបានបង្កើតឡើងដើម្បីបង្កើតអង្គភាពសាជីវកម្មឈានមុខគេ ដែលមានធនធានគ្រប់គ្រាន់ និងការគ្រប់គ្រងបែបទំនើប និងលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបៗសម្រាប់ការងារសំណង់ជាយុទ្ធសាស្ត្រធំៗ។

មូលដ្ឋានទិន្នន័យស្តីពីសេដ្ឋកិច្ចសង្គម និងធនធានបរិស្ថាននៃតំបន់នីមួយៗ នឹងត្រូវបានកសាងឡើង និងភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យថ្នាក់ជាតិរបស់ប្រទេសនេះ។ បណ្ដាទីភ្នាក់ងារពាក់ព័ន្ធនឹងសិក្សាពីយន្តការនានា ដើម្បីពន្លឿនដំណើរការទិញដីធ្លី និងផ្ដល់សំណង។ យោងតាមផែនការដែលត្រូវបានអនុម័តបង្ហាញថា ទីក្រុងហាណូយ នឹងមានផ្លូវរថភ្លើងក្រោមដីចំនួន១០ខ្សែដែលមានប្រវែងសរុប៤១៧គីឡូម៉ែត្រនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ទីក្រុងហូជីមិញ នឹងមានផ្លូវរថភ្លើងក្រោមដីចំនួន៨ខ្សែ និងផ្លូវរថភ្លើងលើអាកាសចំនួន៣ខ្សែដែលមានប្រវែងសរុបប្រមាណ២២០គីឡូម៉ែត្រនៅឆ្នាំ២០៣០ ជាមួយនឹងទំហំចំណាយ២៥ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Bitcoin កំពុងអុកឡុកទីផ្សារជួញដូរពិភពលោក ក្រោយតម្លៃរបស់វាហក់ឡើងខ្ពស់កប់ពពក

ព័ត៌មាន
តម្លៃនៃការជូញដូរនូវឧបករណ៍ទូទាត់ថ្មីមួយនៅលើពិភពលោក ដែលគេស្គាល់ថា Bitcoin បានឡើងថ្លៃជាបន្តបន្ទាប់ជិតដល់កម្រិតមួយខ្ពស់បំផុត ដោយ ១ Bitco…

ឥណ្ឌូណេស៊ីមានបំណងចង់ក្លាយជាសមាជិកអង្គការសេដ្ឋកិច្ច ដ៏ធំមួយនៅក្នុងតំបន់នៅ៣ឆ្នាំខាងមុខ

ព័ត៌មាន
រដ្ឋមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូនេស៊ីមានបំណងចូលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ