វិស័យអចលនទ្រព្យកម្ពុជា

តើវិស័យអចលនទ្រព្យកម្ពុជាអាចរងប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនដែរឬទេ?


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមើលឃើញថា វិបត្តិសង្គ្រាមរវាងប្រទេសទាំងពីរនេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជានោះទេ។ ក៏ប៉ុន្តែប្រសិនបើសង្គ្រាមនេះវិវត្តក្លាយជាសង្គ្រាមរវាងរុស្ស៊ី និងអឹរ៉ុបប្រាកដណាស់ វានឹងជះឥទ្ធិពលមិនល្អមកលើវិស័យអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងការគំរាមកំហែងពីវិបត្តិកូវីដ-១៩ប្រភេទអូមីក្រុងរួចទៅហើយនោះ។
វិស័យអចលនទ្រព្យនៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)

អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន លី ហួរ ជឿជាក់​ថា បើ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ត្រឹមតែ​ជា​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន វា​នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​មក​លើ​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​កម្ពុជា​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​សង្គ្រាម​នេះ​បាន​វិ​វត្ត​កាន់តែ​ធំ​នៅ​ក្នុង​តំបន់​អឺរ៉ុប នោះ​ចង់​មិន​ចង់វា​នឹង​គំរាមកំហែង​ដល់​វិស័យ​នានា រួម​ទាំង​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​ជាក់​ជា​មិន​ខាន​។ ទោះ​យ៉ាងណា អ្នកជំនួញ​ដ៏​ល្បីល្បាញ​រូប​នេះ​រំពឹង​ថា សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នឹង​មិន​វិ​វត្ត​រីក​ដុះដាល​រហូត​ក្លាយជា​សង្គ្រាមលោក​នោះ​ទេ​។

សម្រាប់​អ្នកឧកញ៉ា លី ហួរ វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​វា​លើស​ពី​សមត្ថភាព​ដែល​អ្នក​វិនិយោគ​នៅ​កម្ពុជា​ត្រូវ​គិត ហើយ​អ្នក​វិនិយោគ​ក៏​មិន​គួរ​គិត​ពី​បញ្ហា​ខ្លាំង​ពេក​នោះ​ដែរ​។ មហាសេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​រូប​នេះ ជឿជាក់​ថា ការ​អភិវឌ្ឍន៍​នឹង​មិន​អាច​រីក​ចម្រើន ឬ​ដំណើរការ​ទៅ​មុខ​បាន​ឡើយ ប្រសិនបើ​អ្នក​វិនិយោគ​រវល់​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​ពេក​លើ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​។ 

ជាមួយ​គ្នា​នេះ លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex បាន​គូសបញ្ជាក់​ថា ទោះបី​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​មិន​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​មក​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​អ្នក​វិនិយោគ ដែល​តាមដាន និង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ មួយវិញទៀត វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​បាន​ជំរុញ​តម្លៃ​ប្រេងឥន្ធនៈ និង​សម្ភារ​ផ្គត់ផ្គង់​ឲ្យ​វិស័យ​សំណង់​មួយ​ចំនួន​បាន​ហក់​ឡើងថ្លៃ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​។

គួរ​រំលឹក​ថា គិត​មក​ទល់​ពេល​នេះ ការ​បើក​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​មក​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​អូស​បន្លាយ​អស់​រយៈពេល​១២​ថ្ងៃ​ហើយ ខណៈ​កងទ័ព​រុ​ស្ស៊ី​នៅ​តែ​បន្ត​បាញ់ប្រហារ​មក​លើ​អ៊ុយ​ក្រែ​ន​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​។ ជាក់ស្តែង​នៅ​ទីក្រុង​មួយ​ចំនួន​ការ​ផ្គត់ផ្គង់​ទឹក អគ្គិសនី និង​ចំណីអាហារ​ត្រូវ​បាន​ផ្តាច់​។

ភាគី​តំណាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ជួប​ចរចា​គ្នា​ពីរ​លើក​រួច​មក​ហើយ តែ​មិន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ក្នុង​ការ​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ ខណៈ​ភាគី​ទាំង​ពីរ​គ្រោង​ជួប​ចរចា​គ្នា​ជុំ​ទី​៣​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែមីនា ឆ្នាំ​២០២២​។ គិត​មក​ទល់​ពេល​នេះ មាន​ប្រជាជន​អ៊ុយ​ក្រែ​ន ជាង​១​លាន​៥​សែន​នាក់​បាន​រត់​ភៀសខ្លួន ដោយសារ​តែ​វិបត្តិ​សង្គ្រាម​នេះ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីហៅការដាក់ទណ្ឌកម្មពីលោកខាងលិចថាជាការប្រកាសសង្គ្រាម ខណៈអ៊ុយក្រែនសុំជំនួយបន្ថែមពីអាមេរិក

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានអះអាងថា លោកបាននិយាយទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ហើយបានពិភាក្សាអំពីបញ្ហាសន្តិសុខ ស្…

១២ថ្ងៃក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន មនុស្ស១,៥លាននាក់ហើយបានរត់ភៀសខ្លួន

ព័ត៌មាន
គិតមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១២ហើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងចរចាពីភាគីទាំងពីរអស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ