
គណៈកម្មការមូលបត្រអូស្ត្រាលី (ASIC) បាននិយាយថា ធនាគារ ANZ បានបរាជ័យក្នុងការទូទាត់អត្ថប្រយោជន៍ក្រោមកញ្ចប់សេវា Breakfree របស់ខ្លួន ដែលរួមបញ្ចូលការលើកលែងថ្លៃសេវា និងការបញ្ចុះតម្លៃអត្រាការប្រាក់ដល់អតិថិជនចំនួនជាង ៥៨ម៉ឺននាក់ ដោយគិតចាប់តាំងពីចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ខែកញ្ញា ឆ្នាំ ២០២១។
ការត្រួតពិនិត្យលើអ្នកផ្តល់ប្រាក់កម្ចី និងស្ថាប័នហិរញ្ញវត្ថុនៅអូស្ត្រាលី នៅមួយរយៈកន្លងមកនេះ បានធ្វើឡើងកាន់តែតឹងរឹង ចាប់តាំងពីការស៊ើបអង្កេតរបស់គណៈកម្មការសាធារណៈក្នុងឆ្នាំ ២០១៨មក ដែលបានរកឃើញចំណុចខ្វះខាតជាច្រើននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី។ដូចនេះហើយ និយ័តករចាំបាច់ត្រូវចាត់វិធានការយ៉ាងឆាប់រហ័សទៅលើបញ្ហាទាំងអស់នេះ។យ៉ាងណាក៏ដោយចុះ ជុំវិញបញ្ហានេះ ធនាគារ ANZ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងមិនប្រឆាំងនឹងដំណើរការរបស់និយ័តករនោះទេ ហើយនឹងចូលរួមជាមួយ គណៈកម្មការមូលបត្រអូស្ត្រាលី ក្នុងការដាក់សំណើរបង់ប្រាក់ពិន័យប្រមាណជិត ១៨ លានដុល្លារ ទៅកាន់តុលាការផងដែរ៕
អត្ថបទ ស៊ើង និមល់
None