អតីតប្រធានាធិបតីស្រីលង្កាប្រឈមមុខនឹងការចាប់ខ្លួនក្នុងប្រទេស

អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ប្រឈមនឹងការចាប់ខ្លួន ក្រោយវិលត្រឡប់ចូលប្រទេសវិញ

ប្រធានាធិបតីស្រីលង្កាដែលត្រូវបានបណ្តេញចេញពីតំណែងដោយកម្លាំងមហាជន លោក Gotabaya Rajapaksa កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួនលោក កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន បន្ទាប់ពីរូបលោកបានត្រឡប់ចូលប្រទេសវិញ ក្រោមការការពារសុវត្តិភាពពីរដ្ឋាភិបាលស្រីលង្កាយ៉ាងតឹងតែង។ នេះបើយោងតាមការរាយការណ៏ដោយសារព័ត៌មានអន្តរជាតិជាច្រើន។
អតីតប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា ប្រឈមនឹងការចាប់ខ្លួន ក្រោយវិលត្រឡប់ចូលប្រទេសវិញ

លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាកាលពីថ្ងៃទី ១៣ ខែ កក្កដាកន្លងទៅ ពោលគឺនៅភ្លាមៗបន្ទាប់ពីមហាបាតុកម្មរបានសម្រុកចូលលំនៅដ្ឋាន និងការការិយាល័យធ្វើការរបស់លោក ក្រោយខឹងសម្បារនឹងរដ្ឋាភិបាលដែលអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។

ទោះយ៉ាងណាលោកបានលាលែងពីតំណែងជាផ្លូវការ ក្រោយភៀសខ្លួនចេញពីប្រទេសទៅដល់ប្រទេសសិង្ហបុរី ហើយក្រោយមកបានធ្វើដំណើរទៅប្រទេសថៃដើម្បីស្នាក់នៅមួយរយៈ។

តែនៅទីបំផុតទៅលោក Rajapaksa បានត្រឡប់ចូលប្រទេសកំណើតវិញ ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Colombo ដោយមានការហែហម បំពាក់ដោយកម្រងផ្កា ពីសមាជិកគណៈបក្សរបស់លោក និងអ្នកនយោបាយគ្រាក់ៗមួយចំនួនថែមទៀត។

អ្វីដែលគួរកត់សម្គាល់នោះគឺ អតីតប្រធានាធិបតីស្រីលង្ការូបនេះ ត្រូវបានការពារដោយក្បួនសន្តិសុខរបស់រដ្ឋាភិបាលយ៉ាងតឹងរ៉ឹង ក្នុងការធ្វើដំណើរទៅកាន់លំនៅដ្ឋានថ្មីដែលត្រូវបានរៀបចំដោយប្រធានាធិបតីថ្មី លោករ៉ានីល។

ភ្លាមៗក្រោយការមកដល់របស់លោក មេដឹកនាំបាតុកម្មបាននិយាយថា លោករ៉ាចាប៉ាកសា ដែលអស់អំណាចក្រោយចាកចេញពីតំណែងនទៅហើយ គួរតែប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់។

មេដឹកនាំសហជីពគ្រូបង្រៀនស្រីលង្កា ដែលជួយប្រមូលផ្តុំហ្វូងបាតុករ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាលោករ៉ាចាប៉ាកសា គ្មានកន្លែងលាក់ខ្លួនតទៅទៀតទេ ហើយលោកត្រូវតែប្រឈមមុខនឹងបទឧក្រិដ្ឋរបស់ខ្លួន ពិសេសការបង្កនូវទុក្ខវេទនាដល់ប្រជាជនទាំង ២២លាននាក់របស់ប្រទេសស្រីលង្កាតែម្តង។ ជាមួយគ្នានេះ ក៏មានដែរ មន្ត្រីក្នុងជួររដ្ឋាភិបាលស្រីលង្កាមួយចំនួន បានបង្ហាញការយល់ឃើញថា គេត្រូវកាត់ទោសលោករ៉ាចាប៉ាកសាជាចាំបាច់។ ដោយឡែក សកម្មជនសិទ្ធិមនុស្សមួយចំនួនបានប្ដេជ្ញាជំរុញឱ្យមានការកាត់ទោសលោក រ៉ាចាប៉ាកសា លើការចោទប្រកាន់ជាច្រើន រួមទាំងការចោទប្រកាន់នៃការប្រព្រឹត្តអំពើពុករលួយជាដើម។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា និងការិយាល័យប្រធានាធិបតីមិនទាន់បានធ្វើការឆ្លើយតបភ្លាមៗ ជុំវិញមាតុភូមិនិវត្តន៍របស់អតីតមេដឹកនាំរូបនេះនៅឡើយទេ។

សូមជម្រាបថា លោក Rajapaksa ក៏ទំនងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីសំណាក់តុលាការសហរដ្ឋអាមេរិកដែរ ជុំវិញការសម្លាប់អ្នកកាសែតស្រីលង្កាដ៏ល្បីឈ្មោះ លោក Wickrematunge និងការធ្វើទារុណកម្មលើអ្នកទោសតាមីល នៅចុងសម័យសង្គ្រាមស៊ីវិលស្រីលង្កក្នុងឆ្នាំ ២០០៩៕

អត្ថបទបន្ទាប់

កម្ពុជាជំរុញបន្ថែមលើការនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នការផលិតកើនដល់១ម៉ឺនតោន

ព័ត៌មាន
កម្ពុជា គឺជាប្រទេសមួយ ដែលមានអំណោយផលសម្រាប់ការធ្វើកសិកម្មតាមបែបសរីរាង្គ ហើយបច្ចុប្បន្ន ក៏កំពុងមានការជំរុញការដាំដុះ និងនាំចេញកសិផលប្រភេទ…

អាមេរិកបញ្ឆេះកំហឹងចិនកាន់តែខ្លាំង ក្រោយយល់ព្រមលក់សព្វាវុធជាង ១ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់

ព័ត៌មាន
ប្រទេសមហាអំណាចផុតលេខសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី២ ខែ កញ្ញា បានប្រកាសអនុម័តលក់កញ្ចប់សព្វាវុធយោធាថ្មីដែលមានតម្លៃជាង ១ ពាន់លានដុល្លារទៅដ…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ