សហគ្រិនភាព

“តើត្រូវធ្វើអ្វីបន្ទាប់? បញ្ហា​ប្រឈម​និង​ឱកាស​សំខាន់ៗ​សម្រាប់​សហគ្រាស​ធុនតូច​និង​មធ្យម​ក្នុង​វិបត្តិ​កូវីដ-១៩”


នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១:៤៥ ថ្ងៃត្រង់ សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សាខា​ខេត្ត​សៀមរាប នឹង​រៀបចំ​​សិក្ខាសាលាតាម​អនឡាញ (Zoom) មួយ នៅក្នុង​ខេត្ត​សៀមរាប-អង្គរ ក្រោម​ប្រធានបទ​ស្តីពី “តើត្រូវ​ធ្វើអ្វី​បន្ទាប់? បញ្ហា​ប្រឈម​និង​ឱកាស​សំខាន់ៗ​សម្រាប់​សហគ្រាស​ធុនតូច​និង​មធ្យម​ក្នុង​វិបត្តិកូវីដ-១៩” ។
ដោយ

សិក្ខា​សាលានេះ​មាន​ការចូលរួមពី​វាគ្មិនពិសេសៗ និង​អ្នក​សម្រប​សម្រួល​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​អាជីវកម្ម រួមមាន ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ឯកឧត្តម​បណ្ឌិត តាន់ មូនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប, ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន  GGEAR Group, លោកជំទាវ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា (CATA), លោក ជី សីលា ប្រធាន​ក្រុមហ៊ុន Sabay Digital និង Domino Pizza និង​លោក​បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ។ 

កម្មវិធីនេះ​គឺ​ជាការលើកទឹកចិត្ត ជម្រុញ និងផ្តល់ជាគំនិតដែលមានប្រយោជន៍ និងអាចអនុវត្តបាន ដល់សហគ្រិននៅក្នុងខេត្តសៀមរាប និងក៏ដូចជា សហគ្រិនទូទាំងប្រទេសផងដែរសម្រាប់បន្តប្រតិបត្តិការ និងការរីកលូតលាស់នៃអាជីវកម្មរបស់ខ្លួន ។ 

សិក្ខាសាលាអនឡាញ​ដែល​នឹង​មាន​អ្នកចូលរួម​ប្រមាណជាង ១០០នាក់នេះ រៀបចំឡើង​ដោយ​​សមាគម​សហគ្រិនវ័យក្មេងកម្ពុជា សាខា​ខេត្ត​សៀមរាប ដោយ​​សហការ​ជាមួយ​នឹង​មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ 

លោកអ្នក​នាង​អាច​តាមដាន​ទស្សនាការផ្សាយ​ផ្ទាល់​អំពីសិក្ខាសាលានេះ នៅលើ​ផេក​ហ្វេសប៊ុករបស់ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ផេក​របស់​សារព័ត៌មាន ឌីជីថល ខេមបូណូមីសពីម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១:៤៥ ថ្ងៃត្រង់ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូន Kerry WorldBridge Logistics ផ្ដល់រង្វាន់៣ពាន់ដុល្លារ សម្រាប់អ្នកប្រទះឃើញបុរសក្នុងរូបនេះ

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា Kerry WorldBridge Logistics បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តចំនួន៣ពាន់ដុល្លារ ចំពោះអ្នកដែលបានប្រទ...

មេដឹកនាំអឺរ៉ុបព្រមបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១០០លានដូស ឲ្យប្រទេសក្រីក្រ នៅត្រឹមចុងឆ្នាំ២០២១

ព័ត៌មាន
ក្រុមមេដឹកនាំប្រទេសនៅក្នុងតំបន់អឺរ៉ុបពេលថ្មីៗនេះ បានសម្រេចព្រមព្រៀងគ្នា នឹងបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់១០០លានដូស ទៅឲ្យប្រទេស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ