Advertisement
អត្ថបទពាណិជ្ជកម្ម!

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ទស្សនកិច្ចធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា


ក្នុងដំណើរទស្សកិច្ចនៅកម្ពុជា ក្រោយពីមានជំនួបជាមួយនឹងប្រមុខរាជរដ្ឋាភិបាលរួចមក ក្រុមមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ ដោយមាន លោក ណរបែត បាតល័រ សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការសហព័ន្ធអាលឺ្លម៉្លង់ បានបន្តទស្សនកិច្ចនៅធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ខណៈដែលកន្លងធនាគារអេស៊ីលីដា បានទទួលការជួយគាំទ្រពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់។
មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ទស្សនកិច្ចធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា
ដោយ
Advertisement

លោក បណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា កន្លងមក​រដ្ឋាភិបាល​អាល្លឺម៉ង់ តាមរយៈកិច្ចសហប្រតិបត្តិការ របស់ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍​នៃសហព័ន្ធអាឡឺម៉ង់ និងស្ថាប័ន KFW បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​លូតលាស់​របស់​ធនាគារអេស៊ីលីដា តាំងពី​មិនទាន់​ក្លាយជា​ធនាគារ​ពាណិជ្ជកម្ម​មកម្លេះ។ លោក បណ្ឌិត អ៊ិន ចាន់នី​បានគូសបញ្ជាក់ទៀតថា ភាពជាដៃគូគាំទ្រ​របស់​អាល្លឺម៉ង់​នេះ គឺជា​កម្លាំងជំរុញសំខាន់​មួយដែល​បានធ្វើធនាគារអេស៊ីលីដា និង​វិទ្យាស្ថានពាណិជ្ជសាស្ត្រ​អេស៊ីលីដា បាន​ឈានដល់​ភាពជោគជ័យ​នៅថ្ងៃនេះ។ 

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ទស្សនកិច្ចធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ជាមួយគ្នានេះ លោក ណរបែត បាតល័រ ក៏បានវាយ​តម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំធនាគារ និងវិទ្យាស្ថាន ចំពោះការដឹកនាំគ្រប់គ្រង​ដ៏ជោគជ័យ ជាពិសេស​ចូលរួម​ក្នុងការអភិវឌ្ឍ​នូវធនធានមនុស្ស ដែលជា​កត្តាចូលរួម​អភិវឌ្ឍដល់កំណើនសេដ្ឋកិច្ច​កម្ពុជា៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្រេច ពន្យាផែនការដំឡើងពន្ធលើមុខទំនិញចិន តម្លៃ ២០០ ពាន់លានដុល្លារ

ព័ត៌មាន
ក្រោយពីមានជំនួបពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ថយនូវកម្ដៅនៃជម្លោះពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងអាមេរិកនាពេលថ្មីៗនេះរួចមក អាមេរិកបានសម្រេ...

ឧកញ៉ា ចេង ខេង នឹងចុះកិច្ចព្រមព្រៀងសិក្សាពីគម្រោង Forest City ដ៏ធំបំផុតនៅម៉ាឡេស៊ី

ព័ត៌មាន
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដឹកនាំក្រុមអ្នកជំនាញ និង អ្នកអភិវឌ្ឍន៍អចលនវត្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ