ទុរេនកំពតនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)!

អាជ្ញាធរកំពុងពន្លឿនកិច្ចការចងក្រងសមាគមទុរេនកំពត ដើម្បីឈានទៅចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)


មន្ត្រីមន្ទីរកសិកម្មខេត្តកំពតអះអាងថា បច្ចុប្បន្នទុរេនកំពតសម្រេចបានការប្រមូលផលជាង ៣០%ហើយ ខណៈតម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះក៏អាចលក់បានក្នុងតម្លៃល្អជាងឆ្នាំមុនដែរ ពោលគឺអាចលក់បានចម្លោះពី ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាមទៅតាមប្រភេទពូជខុសៗគ្នា។ យ៉ាងណាមិញ បើតាមមន្ត្រីកសិកម្មខេត្តកំពត បច្ចុប្បន្នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាននិងកំពុងធ្វើការរៀបចំចងក្រងជាសមាគមទុរេនកំពត ដើម្បីធ្វើឱ្យទុរេនកំពតអាចឈានដល់ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនេះ។
អាជ្ញាធរកំពុងពន្លឿនកិច្ចការចងក្រងសមាគមទុរេនកំពត ដើម្បីឈានទៅចុះបញ្ចីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)

លោក តេង វ៉ាន់ធឿន អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរកសិកម្មខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ទុរេនកំពតចាប់ផ្តើមប្រមូលផលបានប្រមាណជាង៣០% ហើយ ខណៈទិន្នផលទុរេនកំពតនៅឆ្នាំនេះ ហាក់មិនសូវខុសគ្នានឹងឆ្នាំមុនៗនោះទេ ដោយជាមធ្យមអាចប្រមូលផលបានក្នុងរង្វង់១៥តោនក្នុងមួយហិចតា។ ដោយឡែក ចំពោះទំហំផ្លែទុរេនកំពតឆ្នាំនេះហាក់មានទំហំតូចៗជាងឆ្នាំមុន ដោយសារតែបញ្ហាអាកាសធាតុ នៅដើមរដូវមិនសូវមានភ្លៀងធ្លាក់ច្រើន។

បើតាមមន្ត្រីមន្ទីរកសិកម្មខេត្តកំពតរូបនេះ បច្ចុប្បន្នលំហូរចូលនៃទុរេនពីប្រទេសជិតខាងក៏កំពុងបង្កឱ្យមានផលប៉ះពាល់ ទៅដល់តម្លៃទុរេននៅក្នុងស្រុកដែរ ដ្បិតទុរេននាំចូលពីប្រទេសជិតខាងមានតម្លៃទាបជាង។ យ៉ាងណាក៏ដោយចុះ ចំពោះតម្លៃទីផ្សារទុរេនកំពតនៅឆ្នាំនេះ លោក តេង វ៉ាន់ធឿន អះអាងថា ហាក់នៅមានតម្លៃល្អជាងឆ្នាំមុន ពោលគឺអាចលក់បានក្នុងតម្លៃចន្លោះពី ២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទពូជនីមួយៗ។

បើតាមមន្រ្តីកសិកម្មរូបនេះ បច្ចុប្បន្នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាននិងកំពុងធ្វើការរៀបចំចងក្រងជាសហគមទុរេនកំពត ឱ្យដូចទៅនឹងសមាគមម្រេចកំពតផងដែរ ដើម្បីធ្វើឱ្យទុរេនកំពតអាចឈានដល់ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី ង៉ូវ ហេង កំពត និងជាម្ចាស់ចម្ការទុរេនធំមួយនៅខេត្តកំពតបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននៅក្នុងទីផ្សារទុរេនកំពតមានឈ្មួញមួយចំនួនលួចបន្លំទុរេនកំពតលក់ឱ្យអតិថិជនដែលពួកគាត់មិនដឹង ដែលបានធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត និងធ្វើឱ្យប៉ះពាល់ដល់តម្លៃទុរេនកំពតផងដែរ។ ទោះយ៉ាងណា លោកឧកញ៉ា ចាន់ ស៊ីថា អះអាងថា តម្លៃទុរេនដើមរដូវឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុន។ ជាងនេះទៅទៀត លោកឧកញ៉ា ចាន់ ស៊ីថា ក៏បានបង្ហាញនូវក្តីរំពឹងចំពោះទីផ្សារទុរេនកំពត ប្រសិនជាបានចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅពេលខាងមុខនោះ ព្រោះវានឹងផ្តល់ទំនុកចិត្តដល់អតិថិជន។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពត បានបង្ហាញថា គិតមកទល់ពេលនេះ ផ្ទៃដីដាំដុះទុរេននៅក្នុងខេត្តកំពតមានចំនួនប្រមាណជាង ១ពាន់៧រយហិចតា ដែលជាមធ្យមអាចប្រមូលផលបានប្រមាណ១៥ តោនក្នុងមួយហិចតាផងដែរ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន រំឭកថា កំហុសនយោបាយនឹងធ្វើឲ្យប្រទេសរីកចម្រើនយឺត ជួបវិបត្តិសេដ្ឋកិច្ច និងបាត់បង់ធនធានមនុស្ស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកទៅលើកត្តាធនធានមនុស្ស ខណៈកន្លងមក កម្ពុជាធ្លាប់បាន…

ជប៉ុនដាក់ប្រព័ន្ធប្រឆាំងមីស៊ីលឱ្យប្រុងជើងការ បន្ទាប់ពីកូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបយោធា

ប្រទេសជប៉ុនបានដាក់ប្រព័ន្ធការពារមីស៊ីលផ្លោងរបស់ខ្លួនឱ្យត្រៀមលក្ខណៈប្រុងជើងការកាលពីថ្ងៃទី ២៩ឧសភា ហើយបានប្តេជ្ញាថានឹងបាញ់ទម្លាក់រាល់មីស៊ីលណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ