គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

អាជ្ញាធរ ដាក់ដេញថ្លៃប្រមូលផល អនុផលព្រឈើនៅអាងស្ដុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១


ក្រុមការងារចម្រុះដេញថ្លៃ ប្រមូលផល អនុផលព្រៃឈើ ក្នុងការសម្អាតអាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងធ្វើការដាក់ដេញថ្លៃជាសាធារណៈ នូវផល អនុផលព្រៃឈើ បានវាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើ ដែលអាចប្រមូល ដើម្បីបង់ថ្លៃសួយសារ និងបុព្វលាភចូលថវិកាជាតិ នៃគម្រោងវារីអគ្គិសនីស្ទឹងពោធិសាត់១ ។ តម្លៃមូលដ្ឋាននៃការដេញថ្លោះនោះ គឺមានជាង៤៣ម៉ឺនដុល្លារ និងជិត១.៣០០លានរៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹងពីអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ការដេញថ្លៃប្រមូលផល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូល ក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានទីតាំងស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការដាក់ដេញថ្លៃ ជាសាធារណៈ នូវផល អនុផលព្រៃឈើ បានវាយតម្លៃប៉ាន់ស្មានធនធានព្រៃឈើ បរិមាណប៉ាន់ស្មានឈើឈរមានដូចជា ឈើឈរចម្រុះប្រភេទសរុបចំនួន ៩ពាន់ម៉ែត្រគូប កូនឈើចម្រុះសរុបចំនួន ៦៥.៤៩០ ដើម និងអុសចម្រុះសរុបចំនួន ១៥៣១៧៥ ស្ទែរ និងបានវាយតម្លៃជាមូលដ្ឋានចំនួន ជាង ៤៣ម៉នដុល្លារ និង ជិត១.៣០០ លានរៀល។ 

ជាងនេះទៅទៀត រូបវ័ន្តបុគ្គល និងនីតិបុគ្គលអាចចូលរួមដេញថ្លៃ លើកលែងតែអ្នកធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសព្រៃឈើ និងអ្នកជាប់ជំពាក់បំណុលរដ្ឋ អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងសៀវភៅបន្ទុកដេញថ្លៃ។ ចំពោះកាលកាលបរិច្ឆេទការលក់និងដាក់ពាក្យសុំដេញថ្លៃចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២   ហើយដំណើរការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣:០០ រសៀល៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាហៅការមិនអញ្ជើញរដ្ឋមន្ត្រីខ្លួនឲ្យចូលរួមប្រជុំអាស៊ានថា «ជារឿងគួរឲ្យសោកស្តាយ»

ព័ត៌មាន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទទី១៤កុម្ភៈនិយាយថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃនេះឡើយ ហើយបានហៅកា…

អាមេរិកចោទចិនអ្វីខ្លះ ក្រោយចិនសម្ងំស្ងៀមមិនលូកដៃវិបត្តិនៅអ៊ុយក្រែន?

ព័ត៌មាន
ទោះបីជាចិនមិនបានលូកដៃ ឬនិយាយអ្វីច្រើនទាក់ទងនឹងវិបត្តិអ៊ុយក្រែនក្តី ប៉ុន្តែសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃឌិន ជឿជាក់កាន់តែខ្លាំងថា ទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ