វិស័យហិរញ្ញវត្ថុ

ប្រទេសចិនកំណត់ច្បាប់ចុងក្រោយ ដើម្បីគ្រប់គ្រងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល


រាល់ការទូទាត់សាច់ប្រាក់ថ្មីតាមអេប ឫតាមប្រព័ន្ធឌីជីថលនានា ដែលរួមមានដូចជា Alipay និង WeChat Pay ព្រមទាំងដៃគូសហការការទូទាត់នានា គឺត្រូវតែស្ថិតនៅក្រោមបទបញ្ញត្តិថ្មី ដែលកំណត់ដោយអាជ្ញាធរចិន។ តាមនិតិវិធីច្បាប់ថ្មីនេះ សារព័ត៌មាននៅក្នុងស្រុក នៃប្រទេសមហាអំណាចមួយនេះបានរាយការណ៍ថា រាល់សេវាកម្មទូទាត់ ដែលមានសរុបរហូតដល់ទៅ១៨០ស្ថាប័ន ត្រូវតែធ្វើប្រតិបត្តិតាម ហើយនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ។
វិស័យហិរញ្ញវត្ថុ
ដោយ

ប្រទេសចិនបានអនុម័តបទបញ្ញត្តិស្តីពីស្ថាប័នទូទាត់មិនមែនធនាគារ ដើម្បីស្វែងរកការទប់ស្កាត់ហានិភ័យនៅក្នុងវិស័យដែលកំពុងមានការរីកចម្រើនមួយនេះ តាមរយៈការរឹតបន្តឹងការត្រួតពិនិត្យលើអ្នកផ្តល់សេវាទូទាត់តាមឌីជីថលទាំងអស់រួមទាំង Alipay និង WeChat Pay ជាដើម។

បទបញ្ញត្តិស្តីពីការត្រួតពិនិត្យ និងការគ្រប់គ្រងស្ថាប័នទូទាត់មិនមែនធនាគារ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋកាលពីខែវិច្ឆិកា នឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ក្រោយពេលដែល សេចក្តីព្រាង នៃបទបញ្ញត្តិទាំងនេះត្រូវបានចេញផ្សាយជូនអ្នកពាក់ព័ន្ធពិនិត្យម្តងហើយកាលពីក្នុងខែមករា ឆ្នាំ២០២១។

ច្បាប់ថ្មីនេះត្រូវបានកំណត់ចេញ ដើម្បីស្វែងរក និងជំរុញការត្រួតពិនិត្យលើការទូទាត់ ដែលកំពុងតែមាននិន្នាការរីកចម្រើននៃវិស័យឧស្សាហកម្ម និងការទូទាត់ឌីជីថលរបស់ប្រទេសចិន ខណៈពេលដែលការពង្រឹងការត្រួតពិនិត្យគ្របដណ្តប់សម្រាប់វិស័យទាំងមូលបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

នៅពេលនេះគេដឹងថា អ្នកផ្តល់សេវាទូទាត់ប្រាក់ដូចជា Alipay និង WeChat Pay បានក្លាយជាសេវាកម្មឌីជីថលដ៏សកម្ម និងមានសារសំខាន់សម្រាប់ជីវភាពប្រជាជនចិនភាគច្រើន។ មកដល់ពេលនេះធនាគារកណ្តាលចិន បានប្រកាសថា ប្រទេសចិនមានស្ថាប័នទូទាត់មិនមែនធនាគារចំនួន១៨៦ស្ថាប័នឯណោះ។

ពាក់ព័ន្ធនឹងច្បាប់នេះ ក្រសួងយុត្តិធម៌ និងធនាគារប្រជាជនចិន បានអះអាងថា ផ្នែកមួយនៃហេតុផលសម្រាប់ការបង្កើតបទប្បញ្ញត្តិ គឺដើម្បីនាំយកវិស័យទូទាត់មិនមែនធនាគារទាំងមូលឱ្យស្ថិតនៅក្រោមច្បាប់ និងស្តង់ដារជាតិមួយ។ លិខិតបទដ្ឋានទាំងនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍនៃឧស្សាហកម្មនេះ និងណែនាំស្ថាប័នទូទាត់មិនមែនធនាគារ ដើម្បីបម្រើឱ្យសេដ្ឋកិច្ចពិតប្រាកដ និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

បទប្បញ្ញត្តិថ្មីនេះគ្របដណ្តប់លើទិដ្ឋភាពផ្សេងៗ នៃប្រតិបត្តិការរបស់ស្ថាប័នទូទាត់មិនមែនធនាគារ រួមទាំងការចូលក្នុងទីផ្សារ សេវាកម្មក្នុងស្រុក និងឆ្លងដែន ការគ្រប់គ្រងគុណវុឌ្ឍិរបស់ម្ចាស់ភាគហ៊ុន និងការការពារអ្នកប្រើប្រាស់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យ Wall Street ព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងបន្តកើនឡើង ខណៈសេដ្ឋកិច្ចចិនដាំក្បាលចុះនៅឆ្នាំ២០២៤?

ព័ត៌មាន
Wall Street ដែលជាសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានព្យាករថា សេដ្ឋកិច្ចឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥របស់ពិភពលោ…

មេក្រុមហ៊ូធីគំរាមវាយប្រហារនាវាចម្បាំងអាម៉េរិក បើវ៉ាស៊ីនតោនកំណត់គោលដៅមកលើកងទ័ពខ្លួន

ព័ត៌មាន
មេដឹកនាំក្រុមហ៊ូធីនៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ ទី២០ បានព្រមានថា ពួកគេនឹងវាយប្រហារទៅលើនាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក ប្រសិនបើកងជីវពលរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ