គម្រោងរបស់ក្រុមហ៊ុន Naga Group

មន្ត្រីអះអាងថាគម្រោងរបស់ក្រុមហ៊ុន Naga Group មានទំហំធំពេកនិងប៉ះពាល់ដល់ទីសក្ការៈបូជានៅតំបន់អង្គរទើបត្រូវបានបដិសេធ


ក្រសួងវប្បម៌នៅសប្ដាហ៍នេះ បានចេញលិខិតមួយបដិសេធលើសំណើរគម្រោងសាងសង់បឹងអច្ឆរិយអង្គររបស់ក្រុមហ៊ុន Naga Group ដែលមានតម្លៃ៣៥០លានដុល្លារអាមេរិកដែលមានបំណងសាងសង់នៅសៀមរាបក្បែរនឹងតំបន់អង្គរ។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ហេតុផលដែលសំណើរនេះ ត្រូវបានផ្អាក គឺដោយសារតែក្រុមហ៊ុននេះ មានទំហំធំពេក និងប៉ះពាល់ដល់ទីសក្ការៈបូជាក្នុងតំបន់អង្គរ។
អង្គរវត្តរបស់​កម្ពុជា ដែលជាទិសដៅទេសចរណ៍​ទី១ សម្រាប់​ភ្ញៀវទេសចរ
ដោយ

ឯកឧត្តម ស៊ុ ម៉ា​ប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស តាម​ទូរស័ព្ទ​ថា គម្រោង បឹង​អច្ឆរិយៈ ដែល​ក្រុមហ៊ុន​ណា​ហ្គា​បាន​លើក​សំណើរ​មកនេះ មិន​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​អ្វី​ទេ ប៉ុន្តែ​ហេតុផល​ដែល​ក្រសួង​វប្បធម៌ និង​គណៈកម្មាធិការ​អាយ ស៊ី ស៊ី អង្គរ បដិសេធ​លើ​គម្រោង​នេះ គឺ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍ​បឹង​អច្ឆរិយៈ​អង្គរ មាន​ទំហំ​ធំ​ពេក  ហើយ​នៅ​គៀក​នឹង​រមណីយដ្ឋាន​អង្គរ​ពេក ដែល​អាច​នឹង​ប៉ះពាល់​ដល់ទី​កន្លែង​សក្ការៈបូជា​នៅ​តំបន់​នេះ​។

តាម​ផែនការ​របស់​ក្រុមហ៊ុន Naga Group គម្រោង​បឹង​អច្ឆរិយ​អង្គរ​នេះ គឺ​គ្រោង​នឹង​ធ្វើ​ឡើង​ធំ​ជាង​ទំហំ​បូក​បញ្ចូល​គ្នា​នៃ​តំបន់​កម្សាន្ដ Disneyland និង Disney California Adventure នៅ​ក្នុង​ទីក្រុង​រដ្ឋ​Los Angeles សហរដ្ឋអាមេរិក​ទៅ​ទៀត

ឯកឧត្តម ស៊ុ ម៉ា​ប់ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ណា​ហ្គា គឺជា​ក្រុមហ៊ុន​ទី​១​ហើយ ដែល​បាន​លើក​សំណើរ​អភិវឌ្ឍន៍​គម្រោង​នៅ​ក្បែរ​តំបន់​អង្គរ​បែប​នេះ ប៉ុន្តែ​ឯកឧត្តម អះអាង​ថា មិនមែន​តែ​ក្រុមហ៊ុន​ណា​ហ្គា​មួយ​ទេ ក្រុមហ៊ុន​ណា​ក៏​ដោយ ក៏​អាច​នឹង​ត្រូវ​បដិសេធ​ដូច​គ្នា បើសិនជា​ត្រូវ​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​នោះ នឹង​ផ្តល់​ផល​មិនល្អ​ដល់​តំបន់​អង្គរ​។

បើ​តាម​ឯកឧត្តម ស៊ុ ម៉ា​ប់ គម្រោង​អភិវឌ្ឍ​បឹង​អច្ឆរិយៈ​អង្គរ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ណា​ហ្គា ដាក់​សំណើរ​សុំ​តាំងពី​ឆ្នាំ​២០២០ ដោយ​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី ៧៥​ហិ​កតា ដែល​គម្រោង​នេះ រួម​មាន សណ្ឋាគារ​លំដាប់​ផ្កាយ​៥ សួន​ទឹក សួន​កំសាន្ត ភោជនីយដ្ឋាន ជាដើម ប៉ុន្តែ គម្រោង​នេះ​មិន​មាន​កាស៊ីណូ ល្បែងស៊ីសង​អ្វី​នោះ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៨ហើយ ដើម្បីដោះស្រាយបញ្ហាកូវីដ និងស្ដារសេដ្ឋកិច្ច

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវធានការជុំទី ៨ហើយ នៅថ្ងៃទី ២៥ ខែមីនា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាកូវីដ-១៩ និង…

មុខទំនិញកម្ពុជា៣១បន្ទាត់ពន្ធគយបន្តទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយនាំចេញទៅវៀតណាម

ព័ត៌មាន
ដ្ឋាភិបាលប្រទេសកម្ពុជា និងវៀតណាមបានឯកភាពគ្នាបន្តសុពលភាពនៃកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងវៀតណាម សម្រាប់ ឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ