វិបត្តិនៅភូមា

ទូតចិននៅអង្គការសហប្រជាជាតិព្រមានថា «អំពើហិង្សានៅភូមាអាចបង្កសង្គ្រាមស៊ីវិល»


ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចេញមុខមកព្រមានថា បើសិនជាអំពើហិង្សានៅក្នុងប្រទេសភូមានៅបន្តកើតមាន នោះវានឹងរុញច្រានឲ្យភូមាធ្លាក់ក្នុងសភាពកាន់តែធ្ងន់ធ្ងរថែមទៀត ហើយអាចនឹងឈានទៅផ្ទុះសង្គ្រាមស៊ីវិលទៀតផង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ទ័ពប្រយុទ្ធរបស់ជនជាតិភាគតិចការ៉ែន ក្នុងខេត្តជាប់ព្រំដែនថៃ - AP
ដោយ

តំណាង​ចិន​នៅ​អង្គការសហប្រជាជាតិ​ក្រៅ​តែ​ពី​ព្រមាន​អំពី​សង្គ្រាមស៊ីវិល ដែល​អាច​កើត​មាន​ហើយ​នោះ ខ្លួន​ក៏​បាន​អំពាវនាវ និង​ជំរុញ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ក្នុង​ការ​បញ្ចប់​ជម្លោះ ដែល​អូស​បន្លាយ​អស់​ជិត​ជាង​៣​ខែ​មក​ហើយ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​នៅ​ដើមខែ​កុម្ភៈ​មក​។

លោក ចាង ជុន តំណាង​ប្រទេស​ចិន​នៅ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​៖ ការ​ផ្តល់​ដំណោះស្រាយ​ខុស​ណាមួយ​ទៅ​អោយ​ភូមា អាច​នឹង​នាំ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

លោក ចាង ជុន បន្ត​ថា​៖ ប្រទេស​ចិន​គាំទ្រ​ពេញទំហឹង ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​តាម​រយៈផ្លូវ​ការទូត ដែល​ដឹកនាំ​ដោយ​ប្រទេស​សមាជិក​អាស៊ាន បូក​រួម​នឹង​វត្តមាន​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ផង​ដែរ​។ ចិន​បាន​បង្ហាញ​ក្តី​សង្ឃឹមថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជុំវិញ​ចំណាត់ការ​របស់​អាស៊ាន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ភូមា​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ លោក ចាង ជុន បាន​ឆ្លៀត​និយាយ​បែប​ផ្លែផ្កា​ឲ្យ​លោក​ខាងលិច​ថា​៖«​ចិន​មិន​គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ការ​ប្រើប្រាស់​ទណ្ឌកម្ម​នោះ​ទេ​»​។

គួរ​រំឭក​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ក៏​បាន​ចេញ​មក​និយាយ​គាំទ្រ​ផង​ដែរ លើ​ដំណោះស្រាយ​ដែល​កើត​ចេញពី​ផ្លែផ្ការ​របស់​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សមាគម​ន៍​អាស៊ាន ដែល​បាន​ជំរុញ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នានា​ក្នុង​ប្រទេស​ភូមា​។ ក្រុមប្រឹក្សាសន្តិសុខ​បាន​លើក​សរសើរ​ថា វា​ជា ក​ច្ច​ពិភាក្សា​ជំហាន​ដំបូង ដើម្បី​ឆ្ពោះទៅ​រក​ដំណោះស្រាយ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា ដែល​បាន​បណ្តេញ​មេដឹកនាំ​ស៊ី​វិល លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​និង​គណបក្ស​របស់​លោកស្រី​ចេញពី​តំណែង​។

ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក៏​មិន​ភ្លេច​ទាមទារ​ជា​ថ្មី​ម្តងទៀត​ឲ្យ​មានការ​ស្តារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់ ដែល​កំពុង​ជាប់​ឃុំឃាំង​។

សូម​បញ្ជាក់​ថា មិនមែន​តែ​ប្រទេស​ចិន​នោះ​ទេ ដែល​ព្រួយបារម្ភ​ពី​ករណី​សង្គ្រាមស៊ីវិល​នៅ​ភូមា កន្លង​មក​មាន​មជ្ឈដ្ឋាន​អន្តរជាតិ​ជា​ច្រើន​បាន​បង្ហាញ​ក្តី​បារម្ភ​ដូច​គ្នា ដោយសារ​តែ​គេ​សង្កេត​ឃើញ មានការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​រវាង​ក្រុម​យោធា​ភូមា ជាមួយនឹង​ទ័ព​ជនជាតិភាគតិច កា​ឈី​ន និង​កា​រ៉ែ​ន​ដែល​រស់នៅ​តាម​តាម​បណ្តោយ​ព្រំដែន​ភូមា​-​ថៃ​។ ជនជាតិភាគតិច​ទាំងនេះ​សន្យា​ថា​នឹង​ការពារ​ពលរដ្ឋ​ភូមា ហើយ​ថែម​ទាំង​មាន​បំណង​ចង់​ផ្តួលរំលំ​របប​សឹក​ភូមា​ទៀត​ផង​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចាក់វ៉ាក់សាំងនៅឥណ្ឌាហាក់ទៅមុខមិនរលូននោះទេខណៈការឆ្លងរីករាលដាលនៅខ្លាំងក្លា

ព័ត៌មាន
កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងប្រទេសឥណ្ឌា ហាក់បីដូចវាប្រព្រឹត្តទៅមិនបានរលូនទល់តែសោះ ពោលគឺចំនួនដូស ដែលពលរដ្ឋឥណ្ឌាចាក់បាន គ...

ភ្នាក់ងារវីងរូមគ្នាម្តងទៀតដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ ១៩

ព័ត៌មាន
ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ