វិស័យ​​​សេដ្ឋកិច្ច

តើសង្គ្រាមនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យប៉ះពាល់ដល់ផែនការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់របស់កម្ពុជា ទេ?


បើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តែយ៉ាងណានៅក្នុងកាលៈទេសៈនៃវិបត្តិថាមពលសកល ដោយសារបញ្ហាសង្រ្គាមដ៏តានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងគំរាមកំហែងដល់ចរន្តសេដ្ឋកិច្ចសកលបានជំរុញឱ្យអ្នកជំនាញវាយតម្លៃថា បញ្ហានេះកំពុងបង្កជាក្តីបារម្ភដល់កម្ពុជា ក្នុងការឈានទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្ថិតក្នុងភាពស្រពេចស្រពិល។
វិស័យ​​​សេដ្ឋកិច្ច
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ភ្លើងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា កំពុងគំរាមកំហែងដល់ចរន្តសេដ្ឋកិច្ចសកលឱ្យរងការរង្គោះរង្គើ ដោយសារតម្លៃប្រេងហក់ឡើងខ្ពស់។ បើតាមអ្នកជំនាញរូបនេះ សន្តិសុខថាមពលបានដើរតួសំខាន់ណាស់ក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល ដូច្នេះប្រសិនបើបញ្ហាសង្រ្គាមនេះនៅបន្តអូសបន្លាយពេលយូរនោះវានឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ភាពធន់របស់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ដែលជាប្រទេសពឹងផ្អែកលើការនាំចូលប្រេងទាំងស្រុង។ តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះជឿជាក់ថា វាក៏អាចគំរាមកំហែងដល់ផែនការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំយ៉ាងសកម្មដើម្បីឈានទៅសម្រេចផែនការនេះ តាមរយៈការរក្សាភាពធន់សេដ្ឋកិច្ចឱ្យរឹងមាំ ពង្រីកទីផ្សារការនាំចេញ និងជំរុញការអភិវឌ្ឍបន្ថែមក្នុងវិស័យសក្តានុពលសំខាន់ៗ។  

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រសិនបើបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយពេលយូរ និងមិនអាចស្វែងរកច្រកចេញបានទេ នោះប្រាកដណាស់វានឹងគំរាមកំហែងកាន់តែខ្លាំងដល់ចរន្តសេដ្ឋកិច្ចនៅលើពិភពលោក រួមទាំងកម្ពុជា ព្រោះបញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេង និងខ្សែច្រវាក់ដឹកជញ្ជូនសកល។ ដូច្នេះតាមរយៈការប្រែប្រួល នៃវិបត្តិសកលនេះ អ្នកជំនាញរូបនេះវាយតម្លៃថា វាក៏អាចធ្វើឱ្យក្ដីរំពឹងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ រងការគំរាមកំហែងផងដែរ។

សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយបន្ទាប់មកនឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយកម្ពុជា ចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនោះ កម្ពុជា អាចនឹងបាត់បង់ការអនុគ្រោះពីប្រទេស និងស្ថាប័នដៃគូ និងជំនួយមួយចំនួន៕




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រ…

អ្នកជំនាញស្នើឱ្យរដ្ឋសិក្សាលទ្ធភាពបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

ស្របពេលតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ហក់ឡើងខ្ពស់ ក្រុមអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលសិក្សាលទ្ធភាពបន្ធូរបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ ឬលើកលែងពន្ធនាំច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ