ទីភ្នាក់ងារលក់អចលនទ្រព្យ

អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះ ដើម្បីអាចក្លាយជាទីភ្នាក់ងារលក់អចលនទ្រព្យដ៏ពូកែ


ស្របពេលដែលការទិញលក់អចលនទ្រព្យ មានការផុសផុលខ្លាំងនៅប៉ុន្មានមកនេះ បានធ្វើឲ្យការងារជាភ្នាក់ងារលក់អចលនទ្រព្យក៏កំពុងកើនឡើងដែរ ក៏ប៉ុន្ដែ ដើម្បីអាចក្លាយជាភ្នាក់ងារអ្នកលក់ទ្រព្យពូកែវាក៏ទាមទារឲ្យមានជំនាញ និងភាពប៉ិនប្រសប់របស់បុគ្គលម្នាក់ដែរ។ តើដើម្បីក្លាយជាភ្នាក់ងារលក់អចលនទ្រព្យពូកែ ត្រូវមានពឹងផ្អែកលើកត្តាអ្វីខ្លះ?
ត្រៀមខ្លួន៉ាងណាខ្លះ ដើម្បីអាចក្លាយជាទីភ្នាក់ងារលក់អចលនទ្រព្យ
ដោយ

អ្នកជំនួញ និងជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅកម្ពុជា អ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកថា ដើម្បីអាចឈរជើងបានយូរអង្វែង និងទទួលបានជោគជ័យក្នុងអាជីពជាទីភ្នាក់ងារលក់អចលនទ្រព្យ ភ្នាក់ងារទាំងអស់ត្រូវសិក្សាគម្រោងឲ្យបានច្បាស់លាស់ពាក់ព័ន្ធប្រវត្តិស្នាដៃ និងហិរញ្ញវត្ថុរបស់ម្ចាស់គម្រោង។ ការសិក្សាពីអតិថិជនគោលដៅ ក៏ជាកិច្ចការមួយ ដែលភ្នាក់ងារអចលនទ្រព្យត្រូវយកចិត្តទុកដាក់ផងដែរ។

នៅក្នុងពិធីបង្ហាញបន្ទប់គំរូខុនដូនៃគម្រោងភូមិកីឡីដ្ឋានវើលដ៍ប៊្រីដជូនភ្នាក់ងារលក់ទស្សនាកាលពីពេលថ្មីៗ មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបបានចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រមួយចំនួនដល់ភ្នាក់ងារលក់ ដើម្បីទុកធ្វើជាមេរៀនសម្រាប់អភិវឌ្ឍន៍សមត្ថភាពលើជំនាញមួយនេះ។ សម្រាប់អ្នកឧកញ៉ា សៀ ឫទ្ធី ដើម្បីអាចធ្វើការងារលើអាជីពជាភ្នាក់ងារលក់អចលនទ្រព្យមានភាពរីកចម្រើន និងឈរជើងបានយូរអង្វែង ភ្នាក់ងារទាំងអស់ត្រូវសិក្សាពីគម្រោងដែលខ្លួនលក់ឲ្យបានច្បាស់លាស់ ត្រូវដឹងអ្នកណាជាម្ចាស់គម្រោង និងប្រភពហិរញ្ញវត្ថុវិនិយោគរបស់ម្ចាស់គម្រោង ជាពិសេសគឺប្រវត្តិ និងស្នាដៃ ដែលម្ចាស់គម្រោងបានអភិវឌ្ឍន៍កន្លងមក។ បន្ថែមលើនេះ ភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវចេះសិក្សាពីអតិថិជនគោលដៅ និងមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ឬហៅថា បុរីកីឡា នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាដែលបណ្តុំដោយអគារពាណិជ្ជកម្ម ខុនដូ ផ្ទះល្វែង ផ្សារទំនើប សាលារៀន និងកន្លែងកម្សាន្ត។ ជាក់ស្តែងរា ជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនានៅតំបន់នោះ ដើម្បីត្រៀមបម្រើឲ្យការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣។ ជាមួយគ្នានេះ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលជាការសហការរវាងក្រុមហ៊ុនវើលដ៍ប៊្រីដជាមួយរាជរដ្ឋាភិបាល ក៏ស្ថាបនាឡើងសម្រាប់ការប្រកួតកីឡានេះដែរ។ គម្រោងដែលកំពុងដំណើរការសាងសង់នេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។

គួររំលឹកថា ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដនេះ លាតសន្ធឹងលើផ្ទៃដី៦ហិកតាក្នុងចំណោមផ្ទៃដី៣ម៉ឺន៥ពាន់ហិកតា ដែលគម្រោងចំណាយថវិកាសាងសង់ប្រមាណ២០០លានដុល្លារ។ គម្រោងនេះមានទីតាំងស្ថិតនៅក្បែរពហុកីឡាដ្ឋានមរតកតេជោ ក្នុងទីក្រុងនាគសម្តេចតេជោសែន ដោយមានខុនដូរសម្រាប់ស្នាក់នៅ១២អគារស្មើនឹងជាង១.៣០០បន្ទប់ខុនដូរប្រភេទស្ទូឌីយ៉ូ១អគា ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់៕
None



អត្ថបទបន្ទាប់


កំណើនទេសចរណ៍ផ្ទៃក្នុងនៅខេត្តព្រះសីហនុ ចាប់ផ្ដើមនាំមុខខេត្តផ្សេងៗឡើងវិញហើយ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចកំណត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង ជាគោលដៅដំបូងនៃការសាកល្បងបើកទទួលទេសចរវ៉ាក់សាំងនៅចុង ខែវិច្ឆិកា…

ឥណ្ឌានឹងចាប់ផ្ដើមនាំចេញវ៉ាក់សាំងកូវីដ១៩ឡើងវិញនៅឆាប់ៗនេះ

ប្រទេសឥណ្ឌា អាចនឹងចាប់ផ្ដើមនាំចេញចែកចាយវ៉ាក់សាំងកូវីដ១៩ទៅក្រៅប្រទេសឡើងវិញ នៅក្នុងរយៈពេល២ ទៅ៣សប្ដាហ៍ខាងមុខនេះ បន្ទាប់ពីប្រទេសដែលជាមជ្ឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ