វិស័យ​សំណង់​នៅ​កម្ពុជា​សម្លឹង​រក​កម្មករ​ពី​ក្រៅ​ប្រទេស?

បង់ក្លាដេស​ គ្រោង​នឹង​បញ្ជូន​កម្មករ​សំណង់​មកធ្វើការនៅ​កម្ពុជា​


ខណៈ​ដែល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បំផុត​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​កម្ពុជា​ត្រូវ​សារព័ត៌មាន​បង់ក្លាដេស​ចុះ​ផ្សាយ​ថា បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ចង់​ជ្រើសរើស​កម្មករ​សំណង់​មួយ​ចំនួន​ធំមកពី​ប្រទេស​បង់ក្លាដេស ដើម្បី​បំពេញ​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់​ នៅ​កម្ពុជា។
ការដ្ឋាន​សំណង់​មួយកន្លែង នៅ​ក្បែរ​អគារ​រដ្ឋសភា​ នៅ​កណ្ដាលទីក្រុង​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

សារព័ត៌មាន New Age របស់​ប្រទេស​បង់ក្លាដេស ចុះ​ផ្សាយ​ថា លោក Salim Reza លេខាធិការ​ក្រសួង​សុខុមាលភាពជនបរទេស​និង​ការងារ​ក្រៅ​ប្រទេស​របស់​ប្រទេស​បង់ក្លាដេស បាន​និយាយ​ថា ថ្មីៗ​នេះ មន្ត្រី​ស្ថានទូត​បង់ក្លាដេស​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​បំពេញ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​តម្រូវការ​កម្មករ​សំណង់​បង់ក្លាដេស ។ 

លោក Salim Reza បានបន្ត​ថា ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស Sheikh Hasina មកកម្ពុជា កាលពីឆ្នាំ​២០១៧ បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ជ្រើសរើស​ពលករ​ពី​ប្រទេស​បង់ក្លាដេស។

យោង​តាម​សារព័ត៌មាន New Age ដដែល ក្រុមមន្ត្រី​បាន​និយាយ​​ថា បច្ចុប្បន្ន គេ​កំពុងធ្វើការរៀបចំ​សម្រាប់​ការ​បញ្ជូន​កម្មករសំណង់​បង់ក្លាដេស​មក​កាន់​ប្រទេស​កម្ពុជា។ 

គួរ​រំឭកថា កាលពីឆ្នាំ​២០១៧ ក្នុងអំឡុង​នៃ​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស​នៅកម្ពុជា ប្រទេស​បង់ក្លាដេស និង​កម្ពុជា បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា សម្រាប់​ការផ្លាស់ប្ដូរ​ជំនាញ និងការ​ជ្រើសរើស​ពលករ មក​ពី​ប្រទេស​បង់ក្លាដេស មកធ្វើការនៅ​កម្ពុជា។ 

ប្រទេស​កម្ពុជា ត្រូវ​គេមើលឃើញថា ជាប្រទេស​ដែលបញ្ជូន​ពលករ​ជាច្រើនលាន​នាក់ ទៅធ្វើការនៅក្រៅ​ប្រទេស ដូចជា ប្រទេសថៃ កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី ជាដើម ប៉ុន្តែ ដំណឹងដែលថា កម្ពុជា​នឹង​ជ្រើសរើស​ពលករ​មក​ពី​បង់ក្លាដេស ដើម្បី​ឲ្យ​ធ្វើការ​​ជា​កម្មករ​សំណង់​នៅកម្ពុជា គឺ​អាច​ជារឿង​ថ្មី​ដែល​មិនធ្លាប់​មាន​ពីមុនមក៕ 




អត្ថបទបន្ទាប់


អង្គការ​​​សិទ្ធិ​មនុស្ស៖ ៣ខែ អាជ្ញាធរ​ឃុំ​​ខ្លួន​អតីត​បក្ស​ប្រឆាំង ៣១​នាក់ និង​ចោទ​ប្រកាន់​ជាង ៥០​នាក់

ព័ត៌មាន
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​តុលា​នេះ ថា ក្នុង​រយៈពេល​បី​ខែ​កន្លង​មក​នេះ អាជ្…

កម្ពុជា​ត្រូវ​ទិញ​ឡាន ៤៥៥​គ្រឿង សម្រាប់​ការ​ប្រជុំ​អាស៊ី-អឺរ៉ុប​ ឆ្នាំក្រោយ

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា​នេះ ថា កម្ពុជា​ត្រូវ​ទិញ​ឡាន​ចំនួន ៤៥៥​គ្រឿង ដើម្បី​បម្រើ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ