វិស័យហិរញ្ញវត្ថុ

ក្រុមអ្នកជំនាញអះអាងថា ការបិទធនាគារព្រីនស៍ ក្រោយម្ចាស់ធនាគារនេះត្រូវបានចាប់ខ្លួនមិនបានជះផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុកម្ពុជា នោះទេ


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការចាត់វិធានការរបស់ធនាគារជាតិនៃកម្ពុជា លើការជម្រះបញ្ជីធនាគារព្រីនស៍ និងផ្អាកមិនឱ្យធនាគារនេះបន្តផ្ដល់សេវាធនាគារថ្មីរបស់ខ្លួន បន្ទាប់ពីលោក ចេន ហ្ស៊ី ដែលជាម្ចាស់សម្ព័ន្ធធនាគារនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គឺជាវិធានការមួយដ៏ល្អ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជាឡើយ។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញជឿជាក់ថា ប្រជាពលរដ្ឋនឹងនៅតែមានទំនុកចិត្តទៅលើប្រព័ន្ធធនាគារនៅកម្ពុជា។
វិស័យហិរញ្ញវត្ថុ
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការបិទប្រតិបត្តិការធនាគារព្រីនស៍ របស់លោក ចេន ហ្ស៊ី ដែលជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ គឺជាចំណាត់ការមួយដ៏ល្អរបស់ធនាគារជាតិនៃកម្ពុជា។ អ្នកជំនាញរូបនេះយល់ឃើញថា ទោះបីធនាគារជាតិ បានប្រកាសបិទប្រតិបត្តិការរបស់ធនាគារព្រីនស៍ ក៏ពិតមែន ប៉ុន្តែដំណោះស្រាយ នៃការទូទាត់បំណុល ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិជនរបស់ធនាគារនេះ នៅតែរក្សាដំណើរការយ៉ាងរលូនជាធម្មតា ដូច្នេះវាមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់វិស័យធនាគារទាំងមូលនៅកម្ពុជា នោះទេ ហើយប្រជាពលរដ្ឋនៅតែមានទំនុកចិត្តលើប្រព័ន្ធធនាគារនៅកម្ពុជា។

​ជាមួយគ្នានេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានចាត់ទុកចំណាត់ការបិទធនាគារព្រីនស៍ ហើយបង្វែរសិទ្ធិគ្រប់គ្រង និង​ចាត់ចែងទៅឱ្យភាគីទី៣ ស្របតាមច្បាប់ គឺជារឿងដែលត្រឹមត្រូវបំផុត ដើម្បីធានាការទទួលខុសត្រូវចំពោះអតិថិជន។ ហើយប្រសិនបើដំណើរការជម្រះបញ្ជីនេះប្រព្រឹត្តិទៅដោយរលូននោះ អ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះនឹងមិនជះផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា នោះទេ ខណៈធនាគារព្រីន ក៏មិនមែនជាធនាគារខ្នាតធំ ដែលមានចំណែកសេដ្ឋកិច្ចធំនោះដែរ។

​សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានប្រកាសជម្រះបញ្ជីធនាគារព្រីនស៍ និងផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួ​មទាំងការទទួលប្រាក់បញ្ញើ និង​ផ្តល់ឥណទាន ដោយធនាគារជាតិ បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង (Morisonkak MKA audit-accounting Co., Ltd) ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ដោយទទួលបានសិទ្ធិគ្រប់គ្រង និងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍បន្ត ពោលគឺចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ គឺអាចទៅដកប្រាក់បានធម្មតា ហើយចំពោះអ្នកខ្ចីប្រាក់ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។ ធនាគារជាតិនៃកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានាផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាម៉េរិកធំមួយបោះទុនវិនិយោគជាង ៥០០លានដុល្លារ ក្នុងវិស័យចិញ្ចឹមស្វានៅក្នុងខេត្តកំពង់ធំ

នេះជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជា ដោយថ្មីៗនេះ ក្រុមហ៊ុនអាម៉េរិកដ៏ធំមួយ គឺ ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) បានប្រកាសនឹងបោះទុនវិនិយោគ…

ស្ថានទូតអាម៉េរិកនៅអ៊ីរ៉ង់ប្រាប់ឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ ក្រោយការតវ៉ាផ្ទុះកាន់តែខ្លាំង

តំណាងស្ថានទូតអាម៉េរិក ប្រចាំនៅប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យពលរដ្ឋអាម៉េរិក ចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ក្រោយការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ