អចលនទ្រព្យ

ការរឹបអូសលំនៅឋានពីសំណាក់ធនាគារដោយសារម្ចាស់គ្មានលទ្ធភាពសងនៅចិន កើនឡើងជាង៤០%


ផ្ទះផ្ទាល់ខ្លួន គឺពិតជាសំខាន់ណាស់សម្រាប់ផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារប្រកបដោយសុភមង្គល ក៏ដូចជាសេចក្ដីថ្លៃថ្នូរក្នុងសង្គម ប៉ុន្តែបើអ្នកមិនទាន់មានលទ្ធភាពស្រួលបួលទេនោះ ការជួលផ្ទះគេសម្រាប់រស់នៅបណ្ដោះអាសន្នជាជម្រើសដ៏ល្អបំផុត ដើម្បីជៀសវាងធនាគាររឹបអូសដូចនៅក្នុងប្រទេសចិន។ ការរឹបអូសលំនៅឋានពីសំណាក់ធនាគារដោយសារម្ចាស់គ្មានលទ្ធភាពសងនៅចិន បានកើនឡើងរហូតដល់ទៅ៤៣%ក្នុងឆ្នាំ២០២៣។
អចលនទ្រព្យ
ដោយ

ក្រុមហ៊ុន ឆាយណា អ៊ីនដិក អាខាដេមី (China Index Academy) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យមួយរបស់ចិន បានបញ្ចេញលទ្ធផលនៃការស្ទាបស្ទង់ជាលក្ខណៈឯកជនរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី២២ ខែមករា បានបង្ហាញថា ចំនួនផ្ទះដែលត្រូវបានធនាគាររឹបអូសដោយសារម្ចាស់គ្មានលទ្ធភាពបង់ប្រាក់កម្ចី នៅក្នុងប្រទេសចិន បានកើនឡើងរហូតដល់ទៅ៤៣% ក្នុងឆ្នាំ២០២៣ ហើយនេះឆ្លុះបញ្ចាំងពីកំណើនដ៏គួរឱ្យព្រួយបារម្ភនៃការប្រើប្រាស់កម្ចីទិញផ្ទះមិនបានត្រឹមត្រូវ ស្របពេលទីផ្សារអចលនទ្រព្យចិនបន្តដាំក្បាលចុះ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចចិន ក៏មានសន្ទុះយឺត​។

ក្រុមហ៊ុន ឆាយណា អ៊ីនដិក អាខាដេមី (China Index Academy) បានអះអាងថា ផ្ទះដែលត្រូវបានរឹបអូសយកមកដាក់ដេញថ្លៃមានចំនួនដល់ទៅជិត៣៩ម៉ឺនយូនីត កាលពីឆ្នាំ២០២៣ ហើយថា ផ្ទះសរុបចំនួន៩ម៉ឺន៩ពាន់យូនីត សរុបជាទឹកប្រាក់ជិត២១ពាន់លានដុល្លារ ត្រូវបានលក់ចេញដោយជោគជ័យក្នុងពិធីដាក់ដេញថ្លៃ។

ការស្ទាបស្ទង់ដដែលបង្ហាញថា ការរឹបអូសសរុបដែលរួមទាំងអចលនទ្រព្យប្រភេទពាណិជ្ជកម្ម លំនៅឋាន និងឧស្សាហកម្ម ដីធ្លី យានដ្ឋាន និងចំណតរថយន្តផង មានចំនួនប្រមាណ៨៨ម៉ឺនយូនីត ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ តួលេខនេះបង្ហាញពីការកើនឡើងជិត៣៧% បើធៀបនឹងឆ្នាំ២០២២។

កាលពីឆ្នាំមុនផ្ទះថ្មីបានធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៩ឆ្នាំមកនេះ ស្របពេលទីផ្សារអចលនទ្រព្យចិន កំពុងស្ថិតក្នុងវិបត្តិ ដែលបានជះផលប៉ះពាល់ខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន។ ទោះជាយ៉ាងណា សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនៅតែអាចសម្រេចបានកំណើន៥,២% កាលពីឆ្នាំមុន ជាពេលដែលធនាគារនានាក្នុងប្រទេសចិន បង្វែរការផ្ដល់កម្ចីឥណទានពីវិស័យអចលនទ្រព្យងាកទៅរកសហគ្រាសផលិត និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ម៉ាកាវ ដែលដែនដីកាស៊ីណូដ៏ល្បីល្បាញ រំពឹងទទួលបានអ្នកទេសចរជាង៣០លាននាក់នៅឆ្នាំនេះ

ម៉ាកាវ ដែលគេដឹងថា ជាឋានសួគ៌លោកីយ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ទាក់ទាញភ្ញៀវទេសចរបានជាង២៨លាននាក់ ឬស្មើនឹង៧០% បើធៀបនឹងចំនួនភ្ញៀវទេសច…

វៀតណាម កំពុងសម្រុកសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ១៦ពាន់លានដុល្លារ

គម្រោងអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ (Long Thanh International Airport) ក្រោមទុនវិនិយោគដ៏សម្បើមរហូតដល់ទៅ១៦ពាន់លានដុល្លារអាម៉េរិក ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ