ធនាគារកណ្តាលថៃ

ធនាគារកណ្តាលថៃនឹងសាកល្បងដាក់ឱ្យប្រើរូបិយបណ្ណឌីជីថលសម្រាប់វិស័យលក់រាយនៅចុងឆ្នាំនេះ


ធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃសុក្រ ទី ៥ សីហារ ថា ខ្លួនរំពឹងថានឹងសាកល្បងដាក់ចេញឱ្យប្រើប្រាស់រូបិយបណ្ណឌីជីថលលក់រាយនៅក្នុងប្រទេសថៃចាប់ពីចុងឆ្នាំនេះ ដល់ពាក់កណ្តាលឆ្នាំ ២០២៣ ដែលជាជម្រើសនៃការទូទាត់ជំនួសឱ្យប្រើប្រាស់សាច់ប្រាក់សុទ្ធ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ធនាគារកណ្តាលថៃនឹងសាកល្បងដាក់ឱ្យប្រើរូបិយបណ្ណឌីជីថលសម្រាប់វិស័យលក់រាយនៅចុងឆ្នាំនេះ
ដោយ

ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសាកល្បងនោះ រូបិយបណ្ណឌីជីថលលក់រាយរបស់ធនាគារកណ្តាល(CBDC) នឹងត្រូវបានដាក់ឱ្យប្រើក្នុងការធ្វើប្រតិបត្តិការដូចសាច់ប្រាក់ ដូចជាការបង់ប្រាក់សម្រាប់ទំនិញ និង សេវាកម្មនៅក្នុងតំបន់ដែលមានកំណត់ក្នុងចំណោមម្ចាស់អាជីវកម្មលក់រាយប្រហែល ១ ម៉ឺននាក់។

សេចក្តីថ្លែងការណ៍បានគូសបញ្ចាក់ថា ធនាគារកណ្តាលថៃ នឹងវាយតម្លៃអត្ថប្រយោជន៍ និង ហានិភ័យពីគម្រោងសាកល្បង ដើម្បីបង្កើតគោលនយោបាយពាក់ព័ន្ធ និង កែលម្អបន្ថែមឲ្យប្រសើរឡើង ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ធនាគារកណ្តាលថៃ មិនទាន់មានគម្រោងក្នុងការដាក់ចេញឱ្យប្រើប្រាស់រូបិយបណ្ណឌីជីថលលក់រាយរបស់ខ្លួនជាផ្លូវការនោះទេ។

គួរបញ្ជាក់ថា រូបិយបណ្ណឌីជីថលលក់រាយរបស់ធនាគារកណ្តាល គឺជាទម្រង់សាច់ប្រាក់ឌីជីថល ដែលចេញដោយធនាគារកណ្តាល អាចប្រៀបធៀបទៅនឹងក្រដាសប្រាក់រូបវន្ត ដែលវាអាចត្រូវបានប្រើនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុទាំងអនឡាញ និងក្រៅបណ្តាញអនឡាញ។

ទោះយ៉ាងណា ធនាគាកណ្តាលថៃ បាននិយាយថា ខ្លួនមិនគាំទ្រការប្រើប្រាស់ទ្រព្យសកម្មឌីជីថល ដូចជា bitcoin និង ether ជាការទូទាត់សម្រាប់ទំនិញ និងសេវាកម្មនោះទេ ដោយសារវាអាចបង្កជាហានិភ័យខ្ពស់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Apple ព្រមានអ្នកផ្គត់ផ្គង់តៃវ៉ាន់ឱ្យអនុវត្តតាមច្បាប់ចិនសម្រាប់ការនាំចេញ

ក្រុមហ៊ុនយក្ស Apple របស់អាមេរិក បានស្នើឱ្យអ្នកផ្គត់ផ្គង់ធានាថា ការនាំចេញពីតៃវ៉ាន់ទៅកាន់ប្រទេសចិនត្រូវគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមនឹងបទប្បញ្ញ…

មនុស្សជាង ៤០ លាននាក់នៅទ្វីបអាហ្រ្វិក ត្រូវរងទុក្ខវេទនាដោយសារកង្វះស្បៀងអាហារ ព្រោះសង្គ្រាមនៅអ៊ុយក្រែន

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas Greenfield បានអះអាងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងធ្វើឱ្យប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ