កម្ចី​​វិស័យ​ស្រូវ​អង្ករ

ធនាគារ​អភិវឌ្ឍន៍​ជនបទ ព្រមាន​ជន​ខិលខូច​ដែល​កេង​ចំណេញ​ពី​​កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ


ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ ព្រមាន​ដល់​ជន​ខិលខូច​ដែល​កំពុង​តែ​កេង​ចំណេញ​ពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។
រដ្ឋាភិបាល​ដាក់​ចេញ​នូវ​អន្តរាគមន៍ ៥​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​សម្រាប់​ឆ្នាំ​២០១៧-​២០១៨។
ដោយ

ការ​ព្រមាន​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​លេចឮ​ព័ត៌មាន​ថា មាន​ជន​ខិលខូច​មួយ​ចំនួន​តូច​កំពុង​មាន​បំណង​កេង​ចំណេញ​ពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី ដោយ​ទារ​កម្រៃ​ពី​បណ្តា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ឥណទាន​ក្រោម​គម្រោង​នេះ។

នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ។

រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ប្រកាស​បញ្ចេញ​ទុន​បន្ថែម​កើន​ដល់ ៥០​លាន​ដុល្លារ​អាមេរិក ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដែល​ជា​សេនាធិការ​របស់​រដ្ឋ សម្រាប់​គម្រោង​ផ្តល់​បា្រក់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ។

ធនាគារ​​អភិវឌ្ឍន៍​​ជន​បទ​​បញ្ជាក់​​ថា នេះ​​ជា​​អំពើ​​មិន​​ស្រប​​ច្បាប់ ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​និង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​រាជ​រដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ជា​ពិសេស ធនាគារ​អភិវឌ្ឍន៍​ជនបទ។

ធនាគារ​អភិវឌ្ឍន៍​ជនបទ​សូម​បញ្ជាក់​ថា ការ​ទទួល​បាន​ឥណទាន​មិន​យក​កម្រៃ​ណា​មួយ ក្រៅពី​កម្រៃ​ផ្លូវ​ការ​ឡើយ ហើយ​ការ​ស្នើ​សុំ​ឥណទាន អតិថិជន​គួរ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​មក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​អន្តរការី​ណា​មួយ​ឡើយ។

តាម​ការ​ជូន​ដំណឹង​ដដែល ប្រសិន​បើ​មាន​ជន​ខិល​ខូច​ណា​មួយ​បាន​ធ្វើការ​ទំនាក់​ទំនង​ដូច​ករណី​នេះ សូម​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ទាំង​អស់​ធ្វើការ​កំណត់​អត្តសញ្ញាណ​ជន​នោះ​ឱ្យ​បាន​ច្បាស់​លាស់ រួច​ជូន​ដំណឹង​មក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

បើ​យោង​តាម​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ គិត​មក​ដល់​ពេល​នេះ គម្រោង​ឥណទាន​ពិសេស​របស់​រាជ​រដ្ឋាភិបាល​ទើប​តែ​បញ្ចេញ​បាន​ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕ 




អត្ថបទបន្ទាប់


ក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​​ធំ​បំផុត​នៅ​ម៉ាកាវ បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម

ក្រុមហ៊ុន Suncity Group ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ​ធំ​ជាងគេ​បំផុត​នៅ​ម៉ាកាវ ទើប​តែ​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដើ…

ជប៉ុន​ដាំ​ខ្ញី​នៅ​ស្រុក​ខ្មែរ​ច្នៃ​ជា​ជ្រក់​ទៅ​លក់​នៅទីផ្សារ​​​​ជប៉ុន​និង​អឺរ៉ុប

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ពោធិ៍សាត់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ការ​ដាំ​និង​កែ​ច្នៃ​ដំណាំ​ខ្ញី​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ខេត្ត​ពោធិ៍សាត់ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ