កម្ចីក្នុងវិស័យ​ស្រូវអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជាបន្ដស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មពន្យារពេលសងត្រឡប់ប្រាក់កម្ចី


សហព័ន្ធស្រូវអង្ករកម្ពុជាស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មពន្យារពេលសងត្រឡប់ប្រាក់កម្ចី ដើម្បីផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជាមានលទ្ធភាពប្រើប្រាស់ទុនបង្វិលលកាន់តែប្រសើរថែមទៀត។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

លោកលន់ យេង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូស​បញ្ជាក់ថា ការស្នើសុំ​ការពន្យារ​ពេល​សងប្រាក់​កម្ចីនេះ​មិនមែន​មាន​ន័យថា ម្ចាស់រោងម៉ាស៊ីន​កិនស្រូវ ឬក្រុមហ៊ុន​នាំចេញអង្ករ ​កំពុង​ជួប​បញ្ហា​ប្រឈមខ្វះ​ទុននោះទេ ពោលគឺការ​ស្នើសុំនេះ​ដើម្បីជួយ​សម្រួល​ឲ្យសមាជិក​សហព័ន្ធ​ដែលទទួល​បានកម្ចី​ពីធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម​មានជម្រើស​កាន់តែច្រើនជាងមុន។​ឧទាហរណ៍៖ អ្នកទទួល​បានកម្ចី​ក្នុងខែ៥ ត្រូវសង​ទៅធនាគារ​វិញក្នុងខែ៤ ឬអ្នកដែល​ទទួលកម្ចី ក្នុងខែ ៧ ត្រូវសង​ត្រឡប់​មកវិញ​ក្នុងខែ​៦ជាដើម ខណៈលក្ខខណ្ឌ​កំណត់​ការសង​របស់រដ្ឋ​កន្លងមក​តម្រូវ​សងត្រឹមខែ៦។

លោកលន់ យេង អះអាងទៀតថា រយៈពេលសង​គឺនៅតែ​រក្សា​១ឆ្នាំ​ដដែលទេ តែអ្វីដែល​ជាការស្នើនេះ​គ្រាន់បន្ថែ​មជម្រើសឲ្យអ្នកខ្ចី ដោយមិនត្រូវ​អនុវត្ត​ដំណើរការ​សងប្រាក់​កម្ចីតាមការ​កំណត់​កន្លងមក​ត្រឹមខែ​៦ ជាកំណត់នោះឡើយ ពោលគឺបើ​​ខ្ចីខែ១០ ត្រូវសងត្រឡប់​មកវិញ​ក្នុងខែ៩ ដែលនេះជា​អ្វីដែល​សហព័ន្ធ​ចង់ស្នើ​សុំប៉ុណ្ណោះ។

ជាការឆ្លើយតប ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​បានអះអាង​ទទួលយក​សំណើនេះ តែសូមលើក​យក​ទៅសិក្សា និងស្នើសុំ​គោលការណ៍ពី​រាជរដ្ឋាភិបាល​កម្ពុជា​ជាមុនសិន។

ឯកឧត្តមបញ្ជាក់ថា ជាទូទៅរៀងរាល់ខែ៦ អ្នកដែល​ទទួល​បានកម្ចីពី​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​នេះត្រូវតែ​សង​មកធនាគារ​វិញ​ក្នុងខែ៦ ហើយនៅ​រៀងរាល់​ខែ៧ ធនាគារ​ត្រូវបញ្ចេញ​ទុន​កម្ចី​ជាថ្មី ប៉ុន្តែយ៉ាងណា​សំណើ​នេះ គឺធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម ព្រម​ទទួលយក និងបន្តសុំគោល​ការណ៍​ពីរដ្ឋាភិបាល។


បើតាមឯកឧត្តម កៅ ថាច កញ្ចប់ថវិកា​កម្ចីពី​រាជរដ្ឋាភិបាល​ប្រមាណ​៥០លាន​ដុល្លារ សម្រាប់​ជួយសង្រ្គោះ​ដល់វិស័យ​ស្រូវអង្ករ​កម្ពុជា មកទល់ពេលនេះ ត្រូវ​បានបញ្ចេញ​ស្ទើរ​តែអស់​ហើយ​សម្រាប់​ឆ្នាំ២០២០នេះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លាស់ប្តូរ​ការរស់នៅ​បែប​ស៊ីវិល័យ​របស់​អ្នក​ជាមួយ​នឹង​ខុនដូ ដឹស្តា​ប៉ូឡារីស​២៣

ព័ត៌មាន
ក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា បានស្វែងរកការរស់នៅ បែបជីវិតស៊ីវិល័យ ដោយងាកមករកគេហដ្ឋានបែបបុរី និង ខុនដូ។ ចំពោះការផ្លាស់ប្តូរបែ...

សេដ្ឋកិច្ចអាមេរិកដាំក្បាលចុះជាប្រវត្តិសាស្រ្ត ដល់ទៅ -៣១,៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២០

ព័ត៌មាន
នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចលើកទី ២ ដែលបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ