ការនាំចេញទំនិញ

កម្ពុជារំពឹងប្រទេសប៊ុលហ្គារី នឹងក្លាយជាច្រកថ្មីសម្រាប់ក្នុងនាំចេញទំនិញទៅកាន់តំបន់អឺរ៉ុប


ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានឱ្យដឹងថា នៅចុងខែតុលា ឆ្នាំ២០២៥ នេះ លោក Maxim Behar ប្រធានសភាពាណិជ្ជកម្មប៊ុលហ្គារី និងជាប្រធានក្រុមហ៊ុនទំនាក់ទំនងពាណិជ្ជកម្មដ៏មានឥទ្ធិពលមួយរូបនឹងមកបំពេញទស្សៈកិច្ចការងារជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា រយៈពេល៦ថ្ងៃ ក្នុងគោលបំណងតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយវា ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកទីផ្សារនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបបន្ថែមផងដែរ។
ការនាំចេញទំនិញ
ដោយ

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលាខាងមុខនេះ លោក Maxim Behar ប្រធានសភាពាណិជ្ជកម្មប៊ុលហ្គារី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន M3 Communications Group នឹងមកបំពេញទស្សៈកិច្ចការផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ក្រោមការរៀបចំរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី។ បើតាមការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជារូបនេះ នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក Maxim Behar មកកាន់កម្ពុជានេះ លោកនឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន និងវិស័យឯកជនមួយចំនួននៅកម្ពុជា ដើម្បីស្វែងយល់ និងតភ្ជាប់ទំនាក់ទំនងរវាងគ្នាកាន់តែជិតស្និទ្ធ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចការងារខាងលើនេះ គឺដើម្បីតភ្ជាប់ និងបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសកម្ពុជា និងប៊ុលហ្គារីឱ្យបានកាន់ធំ ដ្បិតថាកន្លងមកទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតូចនៅឡើយ។ ទន្ទឹមនេះ ឯកអគ្គរាជទូតកម្ពុជារូបនេះរំពឹងជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចនេះ វានឹងផ្តល់ផ្លែផ្កាយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើនផ្លូវពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជាទៅកាន់តំបន់អឺរ៉ុបបន្ថែមបានកាន់តែច្រើន។

គួរជម្រាបថា លោក Maxim Behar គឺជាអ្នកជំនួញជនជាតិប៊ុលហ្គារីដែលមានដើមកំណើតជ្វីហ្វដ៏មានឥទ្ធិពលនិងសក្តានុពល និងជានាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនM3 Communications Group, Inc ដែលជាក្រុមហ៊ុនទំនាក់ទំនងសាធារណៈ និងកិច្ចការសាធារណៈ, ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងពិភពលោក (UNWE) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាទំនាក់ទំនងពិភពលោកនៅទីក្រុង Davos ផងដែរ៕




អត្ថបទបន្ទាប់


ប្រសិនបើថៃមិនចូលរួមកិច្ចប្រជុំ RBC តើជម្លោះនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យកាន់តែតានតឹងឬយ៉ាងណា?

មេបញ្ជាការយោធភូមិភាគទី១របស់ថៃកាលពីពេលថ្មីៗ បានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភ…

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញ ដែលបន្តលួចនាំទំនិញថៃចូលកម្ពុជា ក្នុងពេលព្រំដែននៅបិទ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចបានទទួលដំណឹងថា ប្រជាជនកម្ពុជានៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ