ក្រុមហ៊ុនអាកាសចរណ៍ចិនខាតរាប់ពាន់លានព្រោះកូវីដ១៩

ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងខាតបង់៣ពាន់លានដុល្លារក្នុងមួយខែដោយសារវីរុសកូវីដ១៩


ជារៀងរាល់ដើមឆ្នាំ ជាពេលវេលាដែល វិស័យអាកាសចរណ៍ចិន មានសកម្មភាពមមាញឹកបំផុត ដោយសារតែប្រជាជនចិន ចាប់ផ្តើមចេញដំណើរទៅលេងស្រុកកំណើត និងធ្វើដំណើរកម្សាន្ត នាអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំប្រពៃណីចិន ក៏ប៉ុន្តែដោយសារតែ មេរោគកូវីដ ១៩ បានធ្វើឲ្យ អ្វីៗគ្រប់យ៉ាង ផ្ទុយស្រឡះ ខុសពីការរំពឹងទុក ដោយគ្រាន់តែក្នុងខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ចិន បានខាតបង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដោយសារតែ ចំនួនអ្នកដំណើរឆ្លងកាត់ បានធ្លាក់ចុះរហូតដល់ទៅ ៨៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងខាតបង់៣ពាន់លានដុល្លារក្នុងមួយខែដោយសារវីរុសកូវីដ១៩(រូបភាព៖https://www.bangkokpost.com)
ដោយ

នេះ​បើ​យោង​តាម សារព័ត៌មាន​ក្នុងស្រុក​ចិន ចេញផ្សាយ​នៅ​ថ្ងៃនេះ​។រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន បាន​បង្ហាញ​ពី​របាយការណ៍​ខាតបង់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ខែកុម្ភៈ​នេះ បន្ទាប់​ពី ជើងហោះហើរ​ជាង ១0​ពាន់​ជើង ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នូវ វីរុស​កូ​វី​ដ​១៩​។

បើ​តាម​ទិន្នន័យ​ពី និយ័ត​ករ​ណ៍​អាកាសចរណ៍​ចិន បាន​បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​ដំណើរ បាន​ធ្លាក់​ចុះ ៨៤% មក​នៅ​ត្រឹម ៨,៣​លាន​នាក់ ខណៈ​ការ​ដឹក​ជញ្ជូន​ទំនិញ ធ្លាក់​ចុះ ២១% ឬ​ប្រមាណ ៣០០ ពាន់​តោន​។

ក្នុង​ខែកុម្ភៈ ត្រូវ​បាន​គេ​រំពឹង​ថា ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​នៅ​ក្នុង​ប្រទេស​ចិន នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន ប៉ុន្តែ​ដោយសារ​តែ​ការ​រឹត​បន្តឹង​លើ ការ​ចេញចូល​របស់​ប្រជាជន​ចិន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ ១៩​នោះ បាន​បំផ្លាញ​ផែនការ​នេះ​ទាំងស្រុង ដោយ​ការ​លុប​ជើងហោះហើរ ១០​ពាន់​ជើង ក្នុង​មួយ​ថ្ងៃ បាន​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ​បំផុត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ និង​ព្រ​លាន​យន្តហោះ​ចិន​។

រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន បង្ហាញ​ក្តី​រំពឹង​ថា ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម ត្រលប់​មក​រក​សភាព​ដើម​ជា​ប្រក្រតី​វិញ​ហើយ ហើយ​ជើងហោះហើរ នឹង​បើក​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់ តែ​យ៉ាងណា​ប្រជាជន​ចិន នៅ​តែ​ស្ទាក់ស្ទើរ ដោយសារ​តែ ការ​គ្រប់គ្រង​លើ​មេរោគ​កូ​វី​ដ ១៩ មិន​ទាន់​បាន​សម្រេច ១០០%​។

ដោយសារ​តែ​ប្រទេស​ចិន ជា​កន្លែង​ចាប់ផ្តើម​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​វី​ដ​នេះ បណ្តា​ប្រទេស និង​តំបន់​ជាង ៧០ បាន​រឹត​បន្តឹង​លើ​ជើងហោះហើរ​ជាមួយនឹង​ចិន យ៉ាងណា​ក៏​ដោយ ស​ប្តា​ហ៍​ដំបូង ដើមខែ​មីនា​នេះ ចិន ជើងហោះហើរ​ក្នុងស្រុក​ជាង ៤០% បាន​បើក​ដំណើរការ​ឡើង​វិញ​ហើយ​។

បើ​តាម​ការ​ព្យាករណ៍​កាលពី​ថ្ងៃ​ទី ៥ ខែមីនា ឆ្នាំ​២០២០ របស់​សមាគម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ បាន​បង្ហាញ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ទូ​ទាំង​សកលលោក នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ដោយ​អាច​នឹង​ខាតបង់​រហូត​ដល់ ១១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាកដ៏ល្បីក្នុងពិភពលោក LV ផលិតទឹកលាងដៃ ការពារការឆ្លងមេរោគ Covid-19

ព័ត៌មាន
ក្រុមហ៊ុន Louis Vuitton ឬហៅកាត់ LV នឹងប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មទឹកអប់របស់ខ្លួន ដើម្បីចាប់ផ្ដើមផលិតទឹកលាងដៃ សម្រាប់ការពារសុខភាពមនុស្…

ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩

ព័ត៌មាន
បញ្ហាមេរោគកូវីដ ១៩ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់ប្រទេសថៃ ក្នុងនោះមាន ភោជនីយដ្ឋានជាង ៧ពាន់កន្លែង ប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ