
ដោយកំណត់គោលដៅ គ្របដណ្ដប់ក្នុងការបំពាក់លើរថយន្តប្រភេទ Sedan ភីកអាប់ មីនីវែន និង CUV/SUV សំបកកង់ BFGoodrich Advantage Touring ផ្ដល់នូវការគ្របដណ្ដប់ទីផ្សារធំជាង 85% នៅក្នុងប្រភេទសំបកកង់ទំហំ 13 អ៊ីញ ដល់ 20 អ៊ីញ ជាមួយនឹងទំហំសរុបចំនួន 69 ទំហំ រួមបញ្ចូលទាំងទំហំថ្មីចំនួន 25 ទំហំ។

លោក Gregoire Gaud, អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានបង្ហាញឱ្យដឹងថា៖ “សំបកកង់ BFGoodrich Advantage Touring ផ្តោតគោលដៅទៅលើអ្នកបើកបរដែលមានការរស់នៅបែបទាន់សម័យ ចង់បានផលិតផលដែលមានគុណតម្លៃល្អបំផុតស័ក្ដិសមនឹងប្រាក់ដែលពួកគាត់បានចំណាយ និងទាមទារឱ្យមានការគ្រប់គ្រងចង្កូតប្រកបដោយទំនុកចិត្តសម្រាប់ការធ្វើដំណើរទៅផ្លូវនានានៅទីក្រុង។ សំបកកង់ដែលដាក់សម្ពោធឲ្យប្រើប្រាស់ថ្មីថ្មោងនេះ មានភាពលេចធ្លោរជាមួយនឹងការផ្ដល់ជូននូវទំហំកាន់តែទូលំទូលាយ ក៏ដូចជាសមត្ថភាពដំណើរការ និងសោភ័ណ្ឌភាពកាន់តែល្អប្រសើរផងដែរ។ លើសពីនេះទៅទៀត សំបកកង់នេះមានភ្ជាប់មកជាមួយនូវការធានាពីក្រុមហ៊ុនផលិតរយៈពេល 6 ឆ្នាំ។ នេះគឺជាគុណតម្លៃពិតប្រាកដដែលអ្នកអាចរំពឹងបានពីម៉ាកសំបកកង់ប្រណីតមួយនេះ!”


លក្ខណៈពិសេសសំខាន់ៗនៃសំបកកង់ BFGoodrich Advantage Touring រួមមាន៖ § សោភ័ណ្ឌភាព និងសមត្ថភាពកាត់បន្ថយសំឡេងរំខានកាន់តែល្អប្រសើរ ដោយសារតែរចនាបទក្រឡាថ្មី មានលក្ខណៈរស់រវើក និងសាមញ្ញ ក៏ដូចជាលំនាំក្រឡាសំបកកង់មិនស៊ីមេទ្រី ច្រាសទិសគ្នា ជាមួយនឹងប្លង់ក្រឡាដែលដំណើរការដោយកុំព្យូទ័រដើម្បីកាត់បន្ថយសំឡេងរំខាននៅក្នុងកាប៊ីន។
និង § លក្ខណៈពិសេសនៃជម្រៅពេញលេញ ដែលផ្ដល់នូវទំនុកចិត្តលើការបើកបរពេញមួយអាយុកាលនៃសំបកកង់ ដោយសារតែបច្ចេកវិទ្យាកៅស៊ូចាក់ស្រេះគ្នាដែលកាត់បន្ថយការកកិត និងកម្ដៅ ដូច្នេះជួយកាត់បន្ថយការស៊ីប្រេង បូករួមជាមួយនឹងការបង្កើនភាពជាប់ធន់នៃផ្ទៃដែលប៉ះនឹងផ្លូវថ្នល់ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារដែលមានស្ថានភាពកម្ដៅធ្ងន់ធ្ងរ។
ឥឡូវនេះមាននៅក្រុមហ៊ុនចែកចាយដែលមានការអនុញ្ញាតរបស់ក្រុមហ៊ុន BFGoodrich នៅទូទាំងប្រទេស សំបកកង់ BFGoodrich Advantage Touring មានទំំហំសំបកកង់សរុបចំនួន 69 ទំហំ (បានវាយតម្លៃសម្រាប់ល្បឿន H, T, និង V) នៅក្នុងចន្លោះសំបកកង់ទំហំ 13 អ៊ីញ ដល់ 20 អ៊ីញ។ សម្រាប់ព័ត៍មានបន្ថែមអំពីសំបកកង់ ឬការធានា សូមទាក់ទងទៅកាន់លេខ 015 222 886 ឬ 095 222 771។

អំពីក្រុមហ៊ុន BFGoodrich
ក្រុមហ៊ុន BFGoodrich ប្ដេជ្ញាចិត្តផ្ដល់ជូននូវសំបកកង់ដែលមានសមត្ថភាពកម្រិតខ្ពស់សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តការបើកបរដោយផ្ទាល់នៅគ្រប់មជ្ឈដ្ឋានទាំងអស់។ តាមរយៈការគួបផ្សំគ្នានូវជំនាញបច្ចេកទេសជាមួយនឹងបទពិសោធន៍ផ្នែកកីឡាប្រណាំងរយៈពេល 50 ឆ្នាំ ក្រុមហ៊ុន BFGoodrich ផ្ដល់ជូននូវសំបកកង់សម្រាប់គ្រប់បទពិសោធន៍បើកបរទាំងអស់បានយ៉ាងពេញលេញចាប់ពីសំបកកង់សមត្ថភាពកំពូលសម្រាប់ផ្លូវធម្មតា រហូតដល់ផ្លូវលំបាកដោយមាននូវគោលគំនិតរួមតែមួយគឺ សមត្ថភាពកម្រិតកំពូល។ សូមមកទទួលយកនូវសមត្ថភាពសំបកកង់ថ្មីរបស់អ្នកជាមួយនឹងក្រុមហ៊ុន BFGoodrich និងរង់ចាំមើលថាតើសំបកកង់របស់យើងអាចនាំលោកអ្នកទៅដល់ទីណា ។



