បញ្ហាតម្លៃថាមពលនៅអាមេរិក

លោកចូបៃឌិន កំពុងដុតដៃដុតជើងខ្លាំងលើការដោះស្រាយបញ្ហាតម្លៃថាមពល ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិខិតចូលមកដល់


តម្លៃប្រេងសាំងឡើងខ្ពស់ គឺជាបញ្ហាដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បន្តព្យាយាមដោះស្រាយយ៉ាងខ្លាំង នៅចំពេលដែលលោកកំពុងប្រឈមមុខដ៏លំបាកទៅនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលនេះ លោក ចូ បៃឌិន ថ្មីៗនេះ បានជំរុញឱ្យបញ្ចេញប្រេងពីស្ដុកបម្រុងរបស់អាមេរិក ដើម្បីបន្ថយល្បឿននៃការកើនឡើងតម្លៃប្រេងក្នុងស្រុក ដែលកំពុងបង្កប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំងជាច្រើន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP។
តម្លៃប្រេងសាំងឡើងខ្ពស់ គឺជាបញ្ហាដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បន្តព្យាយាមដោះស្រាយយ៉ាងខ្លាំង នៅចំពេលដែលលោកកំពុងប្រឈមមុខដ៏លំបាកទៅនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

ដោយមានការជំរុញចុងក្រោយរបស់លោក បៃដិន កាលពីថ្ងៃពុធ ទី១៩តុលា រដ្ឋាភិបាលអាមេរិកនឹងបញ្ចេញប្រេង ១៥ លានបារ៉ែលពីស្ដុកបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងនឹងពិចារណាការដក (ប្រេង) បន្ថែមទៀតនៅរដូវរងាខាងមុខនេះផងដែរ។

លោក បៃដិន បានច្រានចោលការយល់ឃើញថា លោកកំពុងផ្ដោតតែលើរឿងនយោបាយសម្រាប់សកម្មភាពចុងក្រោយបំផុតរបស់លោក។ ប៉ុន្តែបញ្ហានេះ វាបានបង្ហាញច្បាស់ណាស់ថា ជាការពាក់ព័ន្ធនឹងនយោបាយ ខណៈដែលការវាយតម្លៃពីការអនុម័តរបស់ប្រធានាធិបតី គឺបានផ្ទុយស្រឡះទៅនឹងការប្រែប្រួលតម្លៃប្រេងសាំងនាពេលបច្ចុប្បន្ន ព្រោះថា វានៅតែបន្តឡើងខ្ពស់ បើទោះជាបានធ្លាក់ចុះបន្តិចចាប់តាំងពីខែមិថុនាក៏ដោយ។

លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា តម្លៃប្រេងសាំង មិនកំពុងធ្លាក់ចុះលឿននោះទេ ហើយពិតណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពក្រុមគ្រួសារពលរដ្ឋអាមេរិកាំង។

លោក បៃដិន បាននិយាយជារឿយៗថា តម្លៃកើនខ្ពស់គឺជាកំហុសរបស់រុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំនេះ។ រាល់ការធ្លាក់ចុះនៃតម្លៃឧស្ម័នមិនថាតិចឬច្រើននោះទេ គឺលោកប្រធានាធិបតីរូបនេះបានចាត់ទុកវាថា គឺដោយសារតែគោលនយោបាយរបស់លោក។

ការប្រកាសពីការបញ្ចេញស្ដុកប្រេង របស់លោក បៃដិន នេះបានកើតឡើងស្របពេលដែលតម្លៃឧស្ម័នបានធ្លាក់ចុះក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។ ប៉ុន្តែតម្លៃឧស្ម័នក្នុងមួយហ្កាឡុង ឬស្មើនឹងជិត ៤លីត្រ នៅតែមានតម្លៃជាមធ្យម ៣ដុល្លារ៨៥សេន ពោលគឺកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ដែលមានតម្លៃ ៣ដុល្លារ៣៥សេនក្នុងមួយហ្កាឡុង។

ការបញ្ចេញប្រេងនេះបានធ្វើឱ្យទុនបម្រុងយុទ្ធសាស្ត្ររបស់អាមេរិកធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៤មក ជាអ្វីមួយដែលរដ្ឋការនេះបានហៅថាជា«ស្ពានចម្លង»រហូតទាល់តែការផលិតក្នុងស្រុកអាចកើនឡើងវិញ ខណៈដែលស្ដុកប្រេងបម្រុងអាមេរិកឥឡូវនេះមានប្រេងប្រហែល ៤០០ លានបារ៉ែល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីសិស្សានុសិស្សគួរចាប់យកការរៀនជំនាញបច្ចេកវិទ្យាឌីជីថលនៅសកលវិទ្យាល័យ?

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់ឆ្នាំសិក្ស…

ប្រធានWTOជំរុញឱ្យធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់សកល ជាជាងការបែងចែកប្លុកពាណិជ្ជកម្ម ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចសកល

ព័ត៌មាន
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការមិនទាន់ផុតរលត់ទៅនៃជំងឺកូវីដ១៩ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ