អត្ថបទពាណិជ្ជកម្ម

LOLC KHQR បើកឱកាសឱ្យអាជីវករកម្ពុជាទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌា ដោយមិនប្រើក្រដាសប្រាក់


អាជីវករដែលប្រើប្រាស់ LOLC KHQR ទូទាំងប្រទេស ឥឡូវនេះមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរឥណ្ឌា តាមរយៈការទទួលការទូទាត់ប្រាក់ពីកម្មវិធីធនាគារចល័តដែលប្រើប្រាស់ប្រព័ន្ធ Unified Payments Interface (UPI) ដែលជាប្រព័ន្ធទូទាត់ឌីជីថលដ៏ពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌា មកកាន់ LOLC KHQR។
LOLC KHQR បើកឱកាសឱ្យអាជីវករកម្ពុជាទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌា ដោយមិនប្រើក្រដាសប្រាក់
ដោយ
អំពី LOLC

ជាមួយនឹងអាជីវករ LOLC KHQR ជាង 20,000 ទីតាំង នៅទូទាំងប្រទេស ការទូទាត់ថ្មីនេះនឹងជួយឱ្យអាជីវករអាចស្វាគមន៍អតិថិជនអន្តរជាតិបានកាន់តែងាយស្រួល បង្កើនឱកាសលក់ និងផ្តល់បទពិសោធន៍ទូទាត់ដែលរហ័ស មានសុវត្ថិភាព និងមិនចាំបាច់ប្រើក្រដាសប្រាក់។
មិនថាជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ហាងកាហ្វេ សេវាកម្មដឹកជញ្ជូន ឬអាជីវកម្មផ្សេងៗទៀត អាជីវករដែលមាន LOLC KHQR អាចទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌាបានភ្លាមៗ ដោយគ្រាន់តែស្នើឱ្យអតិថិជនស្គែនមកកាន់​ LOLC KHQR ពីកម្មវិធីធនាគារចល័តរបស់ខ្លួនដែលជាសមាជិក UPI។
ការទទួលការទូទាត់តាមប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាជីវកម្មមានប្រតិបត្តិការកាន់តែលឿន កាត់បន្ថយការដោះដូររូបិយប័ណ្ណ និងបង្កើនភាពងាយស្រួលក្នុងការស្វាគមន៍អតិថិជនពីបរទេស។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរឥណ្ឌាជាង ៧៧,០០០ នាក់ បានមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។ កំណើននេះបានបង្កើតឱកាសថ្មីសម្រាប់អាជីវករក្នុងស្រុក ក្នុងការទាក់ទាញអតិថិជនអន្តរជាតិ និងបង្កើនប្រាក់ចំណូល តាមរយៈការផ្តល់ជម្រើសទូទាត់ដែលអតិថិជនធ្លាប់ប្រើប្រាស់នៅប្រទេសរបស់ពួកគេ។
អត្ថប្រយោជន៍សម្រាប់អាជីវករប្រើប្រាស់ LOLC KHQR នៅទីតាំងលក់ដូរ៖
· ទាក់ទាញភ្ញៀវទេសចរឥណ្ឌា និងបង្កើនឱកាសលក់
· ទទួលការទូទាត់បានរហ័ស សុវត្ថិភាព និងងាយស្រួល
· កាត់បន្ថយការកាន់កាប់សាច់ប្រាក់ និងការប្តូររូបិយប័ណ្ណ
· គ្រប់គ្រងចំណូលអាជីវកម្មបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព
· ទទួលបានអត្រាការប្រាក់លើសមតុល្យគណនីរហូតដល់ 4% ក្នុងមួយឆ្នាំ​ ពី អិលអូអិលស៊ី
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «យើងចង់ឱ្យអាជីវករ LOLC KHQR ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ។ ការបន្ថែមលទ្ធភាពទទួលការទូទាត់ពីភ្ញៀវទេសចរឥណ្ឌា គឺជាជំហានមួយក្នុងការជួយឱ្យអាជីវករពង្រីកទីផ្សារ បង្កើនការលក់ និងផ្តល់បទពិសោធន៍សេវាកម្មដែលកាន់តែប្រសើរជូនអតិថិជន។»
លោកបានបន្ថែមថា៖​ «អិលអូអិលស៊ី បន្តប្តេជ្ញាអភិវឌ្ឍដំណោះស្រាយទូទាត់ឌីជីថលដែលជួយទាំងអាជីវករ និងអ្នកប្រើប្រាស់។ យើងជឿជាក់ថា ការផ្តល់ជម្រើសទូទាត់ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរ នឹងជួយឱ្យអាជីវកម្មក្នុងស្រុកកាន់តែមានភាពប្រសើរឡើង និងរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។»
សម្រាប់អាជីវករដែលមិនទាន់មាន LOLC KHQR នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមបណ្តាញទូទាត់ឌីជីថលរបស់ អិលអូអិលស៊ី ដើម្បីត្រៀមទទួលអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាបង្កើនឱកាសអាជីវកម្មនៅក្នុងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។ ស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃតាមរយៈលេខ 023 991 991/014 991 991/096 3 991 991/031 3 991 991។




អត្ថបទបន្ទាប់


AMRO ជំរុញ​ឱ្យ​កម្ពុជា កែទម្រង់វិស័យសំខាន់ៗ៤ ដើម្បីទប់ទល់នឹងសម្ពាធ និងពង្រឹងភាពធន់សេដ្ឋកិច្ច

ទោះបីជារងសម្ពាធពីការហក់ឡើង នៃតម្លៃប្រេងសកល ភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃ ភាព​មិនប្រាកដប្រជា នៃពាណិជ្ជកម្មពិភពលោក និងវិស័យអចលនទ្រព្យ …

អាម៉េរិក ចុះស៊ើបអង្កេតលើរោងចក្រចិន នៅវៀតណាម ដែលបង្កឱ្យមានការភ័យខ្លាចលើការដាក់ពន្ធបន្ថែម

សហរដ្ឋអាម៉េរិក បាន​ចាប់ផ្តើមចុះធ្វើអធិការកិច្ចត្រួតពិនិត្យរោងចក្រ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន​ មានមូលដ្ឋាននៅប្រទេសវៀតណាម ដែល​បង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ