វិស័យពាណិជ្ជកម្ម

ចិន កំពុងពង្រឹងអាវុធផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍ជាតិ និងឆ្លើយតបនឹងទណ្ឌកម្មបរទេស


ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ ចិន កំពុងពង្រីកតួនាទី នៃច្បាប់ក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ការគ្រប់គ្រងការនាំចេញ និងសម្ពាធផ្សេងៗពីបរទេស។ អ្នកវិភាគមើលឃើញថា ទីក្រុងប៉េកាំង កំពុងខិតខំប្រឹងប្រែងក្នុងការបង្កើត និងពង្រឹងក្របខណ្ឌច្បាប់ថ្មី ដែលអនុញ្ញាតឱ្យមានការប្តឹងផ្តល់ និងតបតតាមផ្លូវច្បាប់ ប្រសិន​បើមានអង្គការ ឬបុគ្គលបរទេសណាអនុវត្តវិធានការ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យពាណិជ្ជកម្ម
ដោយ

ចិន កំពុងកសាងឧបករណ៍ និងយន្តការផ្លូវច្បាប់បន្ថែមទៀត ដើម្បីដោះស្រាយជម្លោះអន្តរជាតិ និងការពារផលប្រយោជន៍របស់ខ្លួន ព្រមទាំងប្រជាពលរដ្ឋចិន នៅបរទេស។ ផ្អែកតាមខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ ដែលបានលេចធ្លាយកាលពីខែមិថុនា ចិននឹងអនុញ្ញាតឱ្យព្រះរាជអាជ្ញាសាធារណៈរបស់ខ្លួន មានសិទ្ធិប្តឹងអង្គការ និងបុគ្គលបរទេសទាំងឡាយណា ដែលបានបង្កការខូចខាតដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈរបស់ចិន។ បទប្បញ្ញត្តិថ្មីនេះនឹងក្លាយជាឧបករណ៍ផ្លូវច្បាប់ចុងក្រោយបង្អស់ ក្នុងចំណោមច្បាប់ពាក់ព័ន្ធជាច្រើនទៀត ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ មួយនេះ បានរៀបចំឡើងជាបន្តបន្ទាប់។
ក្រុមអ្នកជំនាញច្បាប់មើលឃើញថា កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយនេះឆ្លុះបញ្ចាំងពីការរុញច្រានរបស់ទីក្រុងប៉េកាំង ក្នុងការប្រែក្លាយប្រព័ន្ធច្បាប់ក្នុងស្រុកឱ្យទៅជាឧបករណ៍ ដែលអាចដោះស្រាយជម្លោះឆ្លងដែនបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ វាក៏ជាការត្រៀមលក្ខណៈប្រឈមមុខនឹងបរិយាកាសសកលលោកដែលកាន់តែមានភាពតានតឹង ហើយចិន ក៏មិនមែនជាប្រទេសតែមួយ ដែលប្រើយន្តការច្បាប់សន្តិសុខជាតិ ដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយនោះដែរ ព្រោះសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក៏មានឧបករណ៍ច្បាប់ប្រហាក់ប្រហែលគ្នានេះដែរ។ បន្ថែមលើនេះការចាត់វិធានការរបស់ចិន នៅពេលនេះ គឺដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍សាធារណៈរបស់ចិន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ចុះស៊ើបអង្កេតលើរោងចក្រចិន នៅវៀតណាម ដែលបង្កឱ្យមានការភ័យខ្លាចលើការដាក់ពន្ធបន្ថែម

សហរដ្ឋអាម៉េរិក បាន​ចាប់ផ្តើមចុះធ្វើអធិការកិច្ចត្រួតពិនិត្យរោងចក្រ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនចិន​ មានមូលដ្ឋាននៅប្រទេសវៀតណាម ដែល​បង្ក…

លោក អានុទីន និងមន្ត្រីជាន់ខ្ពស់៩រូប រងការចោទប្រកាន់ជាប់ពាក់ព័ន្ធរឿងអាស្រូវក្នុងការបោះឆ្នោតព្រឹទ្ធសភា

មិនទាន់ដោះស្រាយរឿងមួយចប់ផងស្រាប់តែជួបបញ្ហាមួយទៀត ដោយនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងមន្ត្រីជាន់ខ្ពស់ចំនួន៩រូបមកពីគណបក្សកាន់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ