ឧបករណ៍ជួញដូរ Bitcoin

Bitcoin កំពុងអុកឡុកទីផ្សារជួញដូរពិភពលោក ក្រោយតម្លៃរបស់វាហក់ឡើងខ្ពស់កប់ពពក


តម្លៃនៃការជូញដូរនូវឧបករណ៍ទូទាត់ថ្មីមួយនៅលើពិភពលោក ដែលគេស្គាល់ថា Bitcoin បានឡើងថ្លៃជាបន្តបន្ទាប់ជិតដល់កម្រិតមួយខ្ពស់បំផុត ដោយ ១ Bitcoin អាចមានតម្លៃរហូតដល់ទៅជាង៦ម៉ឺនដុល្លារ បើទោះបីឧបករណ៍ជួញដូរនេះនៅប្រទេសខ្លះមិនទាន់ទទួលស្គាល់ភាពស្របច្បាប់របស់វាក៏ដោយ។ សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា តម្លៃនៃការជូញដូរ Bitcoin កំពុងស្ថិតក្នុងនិន្នាការកើនឡើងជាបន្តបន្ទាប់ ជិតឡើងដល់កម្រិតខ្ពស់បំផុតដែលធ្លាប់មានកាលពីឆ្នាំ២០២១ ហើយ។
ឧបករណ៍ជួញដូរ Bitcoin
ដោយ

តម្លៃនៃការជូញដូ Bitcoin បានកើនឡើងដល់ជាង៦ម៉ឺនដុល្លារ ក្នុង១ Bitcoin កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺជិតដល់កម្រិតខ្ពស់បំផុតដូចដែលគេធ្លាប់កត់ត្រា កាលពីឆ្នាំ២០២១ ដោយកាលនោះ ១ Bitcoin ត្រូវបានគេជូញដូររហូតដល់តម្លៃជិត៦ម៉ឺន៩ពាន់ដុល្លារ។ ចាប់តាំងពីនិយ័តករមូលបត្រ និងមូលនិធិជួញដូរការប្តូរប្រាក់របស់អាម៉េរិកទទួលស្គាល់យន្តការទូទាត់ Bitcoin នេះ កាលពីថ្ងៃទី១០ ខែមករា មក ប្រតិបត្តិការនៃការជូញដូរ bitcoin បានបើកដំណើរការស្របតាមទ្រឹស្តីសាធារណៈ ហើយវាក៏ត្រូវបានគេទទួលស្គាល់នៅក្នុងដំណើរការប្រតិបត្តិការវិនិយោគលើរូបិយប័ណ្ណគ្រីបតូកាន់តែទូលំទូលាយ ដែលនាំឲ្យប្រតិបត្តិការជួញដូរកាន់តែមានច្រើន។

តម្លៃនៃការជួញដូរ bitcoin បានស្រុតចុះមួយរយៈចាប់តាំងពីវិបត្តិធនាគា​រនៅចុងឆ្នាំ២០២២ ដោយនៅពេលនោះក្រុមហ៊ុនវិនិយោគការទូទាត់ និងការជួញដូរឌីជីថលនេះជាច្រើនបានដួលរលំ ប៉ុន្តែវាបានចាប់ផ្តើមស្តារទំនុកចិត្តឡើងវិញហើយនៅពេលនេះ។ ​

លោក មិកគេល ម័រ (Mikkel Morch) អ្នកឯកទេសនៃការជូញដូរនៅក្រុមហ៊ុនហិរញ្ញវត្ថុ ARK36 បានកត់សម្គាល់ថា ការទទួលបានការគាំទ្រពីនិយ័តករមូលបត្ររបស់សហរដ្ឋអាម៉េរិក និង មូលនិធិជួញដូរការប្តូរប្រាក់របស់ប្រទេសមហាអំណាចនេះ បានជួយចាក់បញ្ចូលនូវរលកនៃភាពសុទិដ្ឋិនិយមថ្មី ជំរុញបរិមាណជួញដូរ និងការយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនដែលភ្ជាប់ជាមួយ bitcoin កាន់តែច្រើន។

គួររំលឹកថា Bitcoin ត្រូវបានគេបង្កើតឡើងនៅអំឡុងឆ្នាំ២០០៨ ក្រោមការផ្តួចផ្តើម​គំនិតរបស់បុគ្គលគ្មានអត្តសញ្ញាណមួយក្រុម។ ហើយវាត្រូវបានគេដាក់ឲ្យធ្វើចរាចរណ៍វិនិយោគតាមប្រព័ន្ធអ៊ិនធឺណិតដំបូងនៅឆ្នាំ២០០៩ ដោយកាលនោះតម្លៃនៃការជួញដូរ គឺមិនដល់១សេនដុល្លារផង ប៉ុន្តែនៅពេលនេះ ប្រទេសមួយចំនួនចាប់ផ្តើមទទួលស្គាល់ប្រតិបត្តិការនៃការជួញដូររបស់វាជាបន្តបន្ទាប់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ឌូបៃ គ្រោងសង់ប្រាសាទពីរ៉ាមីតសម័យទំនើបដ៏អស្ចារ្យ ដែលអាចផ្ទុកមនុស្សបាន១លាននាក់

ប្រាសាទពីរ៉ាមីតសម័យបុរាណក្នុងប្រទេសអេហ្ស៊ីប មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោកដោយសារវាមានអាយុកាលរហូតដល់ជាង៤ពាន់៦រយឆ្នាំហើយគិតមកទល់ពេល…

២០ឆ្នាំខាងមុខ វៀតណាមនឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចប្រទេសជឿនលឿន

វៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើបដូចបណ្ដាប្រទេសជឿនលឿន ឬប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៤៥ ហើយនេះ គឺជាផែនក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ