កិច្ចព្រមព្រៀងCPTPP

ប្រទេសសមាជិកកិច្ចព្រមព្រៀង CP TPP បើកទ្វារទទួលយកអង់គ្លេសជាផ្លូវការហើយ


ប្រទេសជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចព្រមព្រៀងគ្នាជាផ្លូវការក្នុងការបើកទ្វារអនុញ្ញាតឲ្យប្រទេសអង់គ្លេសចាប់ផ្ដើមដំណើរការចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរហើយ។ សមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកមាន ១១ប្រទេស នឹងជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters។
កិច្ចប្រជុំរវាងភាគីអងើគ្លេស និងប្រទេសសមាជិក CPTPP តាមប្រព័ន្ធវីដេអូ
ដោយ

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជប៉ុន លោក យ៉ា​ស៊ូ​តូ​ហ្ស៊ី នី​ហ្ស៊ី​ម៉ូរា បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​ចូលរួម​របស់​អង់គ្លេស​នេះ នៅ​ក្រោយ​ពេល​មាន​កិច្ចប្រជុំ​តាម​អន​ឡាញ​មួយ​រវាង​រដ្ឋមន្ត្រី​មក​ពី​ប្រទេស​ចំនួន​១១ ក្នុង​ស​ប្ដា​ហ៍​នេះ​។

លោក នី​ហ្ស៊ី​ម៉ូ​រ៉ា បន្ថែម​ថា វត្តមាន​របស់​អង់គ្លេស​នៅ​ក្នុង​កិច្ចព្រមព្រៀង CP TPP នឹង​នាំ​មក​នូវ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប ដែល​គ្រប់​ដណ្ដប់​ដោយ​កិច្ចព្រមព្រៀង​នេះ គឺ​មាន​ស្ទើរតែ​ជិត​ប្រហែល​ទៅ​នឹង​សហភាព​អឺរ៉ុប​ដែរ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ សមាជិក​១១​ប្រទេស នៃ​កិច្ចព្រមព្រៀង CP TPP បាន​និយាយ​ថា ការ​ចាប់ផ្ដើម​នៃ​ដំណើរការ​ចូលរួម​ជា​សមាជិក​របស់​អង់គ្លេស និង​ការ​ពង្រីក​សក្ដានុពល​នៃ​កិច្ចព្រមព្រៀង CP TPP នឹង​បញ្ជូន​ជា​សញ្ញា​ដ៏​ខ្លាំងក្លា​មួយ ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​របស់​ពួក​គេ​នៅ​ទូ​ទាំង​សកលលោក​។

គួរ​រំឭក​ថា អង់គ្លេស​បាន​ធ្វើ​សំណើរ​ផ្លូវការ​ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CP TPP តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ ខណៈ​ដែល​ប្រទេស​នេះ បាន​ព្យាយាម​បើកផ្លូវ​ថ្មី និង​បង្កើន​ឥទ្ធិពល​នៅ​ក្រោយ​ពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​។

កិច្ចព្រមព្រៀង CP TPP ត្រូវ​បាន​គេ​ដឹង​ថា​មានការ​លុប​ចោល​ពន្ធគយ​ដល់​ទៅ ៩៥% លើ​មុខទំនិញ​នាំ​ចេញ​នាំ​ចូល​រវាង​ប្រទេស​ជា​សមាជិក​ទាំង​១១ រួម​មាន ជប៉ុន​, កា​ណា​ដា​, អូស្ត្រាលី​, វៀតណាម​, ណូ​វេ​សេ​ឡង់​, សិង្ហ​បុរី​, ម៉ិ​ក​ស៊ី​កូ​, ប៉េ​រូ​, ប្រុយ​ណេ​, ឈី​លី និង​ម៉ា​ឡេ​ស៊ី ជាដើម​។

កាលពី​ខែតុលា​ឆ្នាំ​មុន​នេះ អង់គ្លេស និង​ជប៉ុន ក៏​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ដែរ ដែល​វា​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​ដំបូង​គេ​មួយ ដែល​អង់គ្លេស​បាន​ធ្វើ​បន្ទាប់​ពី​ចាក​ចេញពី​ហ​ភាព​អឺរ៉ុប​។

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង CP TPP បាន​ចូល​ជា​ធរមាន​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ​២០១៨​ត្រូវ​បាន​គេ​ដឹង​ថា ដោយ​ទំហំ GDP សរុប​នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ១៣% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៤ពាន់លានដុល្លារបន្ថែមទៀត ក្រោយកូវីដ-១៩មិនថមថយ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ នៅដើមសប្តាហ៍នេះបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយទៀត ដែលគិតជាទឹកប្រាក់ប្រមាណ ១៤០ពាន់លានបាត ឬស្មើជាង ៤ពាន់៥រយលា…

រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឲ្យសមត្ថកិច្ចតាមព្រំដែន តម្រូវឲ្យឈ្មួញ​នាំចូលត្រីបង់ពន្ធ​ឲ្យបានគ្រប់​ចំនួន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានលើកឡើងថា កន្លងមកខាងក្រសួងកសិកម្មរួមជាមួយក្រសួងសេដ្ឋកិច្ច និង ស្ថានប័នពាក់ព័ន្ធបានជំរុញធ្វើយ៉ាងណាឲ្យមានការក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ