ប្លុកប្រទេស BRICS

ហេតុអ្វីប្លុកប្រទេស BRICS មានផែនការបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដូចគ្នាទៅនឹងទីភ្នាក់ងារវាយតម្លៃឥណទានរបស់អាម៉េរិក?


ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង មានផែនការបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិផ្ទាល់ខ្លួន ដើម្បីប្រជែងទីភ្នាក់វាយតម្លៃឥណទានអន្តរជាតិកំពូលៗរបស់សហរដ្ឋអាម៉េរិក ដែលមានឥទ្ធិពលគ្រប់គ្រងលើទីផ្សារពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្លុកប្រទេស BRICS
ដោយ

សហរដ្ឋអាម៉េរិកមានទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ(Credit Rating Agency) ជាច្រើនដែលវាយតម្លៃក្រុមហ៊ុន និងប្រទេសនានាលើបញ្ហាសុខភាពហិរញ្ញវត្ថុ និងសមត្ថភាពទូទាត់សងត្រលប់របស់ពួកគេ ហើយទីភ្នាក់ងារវាយតម្លៃឥណទានកំពូលទាំង៣របស់សហរដ្ឋអាម៉េរិក រួមមានទីភ្នាក់ងារ មូឌី (Moody's) ទីភ្នាក់ងារ ស្ទែនដាត អ៊ែន ភួ (Standard and Poor's (S&P)) និងទីភ្នាក់ងារ ហ្វីច គ្រុប (Fitch Group)។ ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិរបស់សហរដ្ឋអាម៉េរិក មានឥទ្ធិពលគ្របដណ្ដប់​លើទីផ្សារពិភពលោក ហើយមានសមត្ថភាពអាចជួយសម្រេច ឬបំផ្លាញក្ដីរំពឹងក្នុងអាជីវកម្មរបស់ក្រុមហ៊ុននានាបានតាមរយៈរបាយការណ៍វាយតម្លៃឥណទានរបស់ទីភ្នាក់ងារទាំងនោះ។

ទោះជាយ៉ាងណា ពេលនេះប្លុកប្រទេស BRICS មានផែនការបញ្ចប់ឥទ្ធិពលរបស់ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិនានារបស់សហរដ្ឋអាម៉េរិក តាមយៈការបង្កើតតីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិផ្ទាល់ខ្លួន។

ប្លុកប្រទេស BRICS ធ្លាប់បានទទួលរងផលប៉ះពាល់ដោយសារទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិរបស់សហរដ្ឋអាម៉េរិក ដែលកន្លងមកតែងតែឈ្លេចបង្ហាញតែចំណុចអវិជ្ជមានរបស់ពួកគេ និងមិនដែលអើពើនឹងចំណុចវិជ្ជមានរបស់ពួកគេឡើយ។

ដោយសារតែបែបនេះហើយទើបប្លុកប្រទេស BRICS គ្រោងចាប់ផ្តើមបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹងសណ្ដាប់ធ្នាប់ហិរញ្ញវត្ថុពិភពលោក ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក។ ចំណាត់ការនេះនឹងដាក់ឱ្យប្លុកប្រទេស BRICS ទទួលបន្ទុក និងជាអ្នកសម្រេចចិត្តលើការវាយតម្លៃឥណទានរបស់ក្រុមហ៊ុនមួយដោយមិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាម៉េរិក។

ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី អែលវីរ៉ា ណាប៊ីលលីណា (Elvira Nabiullina) បានលើកឡើងថា វិមានក្រឹមឡាំង នឹងស្នើគំនិតផ្តួចផ្តើមសំខាន់ៗ ដែលផ្តល់ផលប្រយោជន៍ដល់ប្លុកប្រទេស BRICS ក្នុងរយៈពេលវែង។ លោកស្រីបានបញ្ជាក់ថា គំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងចំណោមនោះ គឺការបង្កើតទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិថ្មីសន្លាងសម្រាប់ប្លុកប្រទេស BRICS ផ្ទាល់ខ្លួន។

ទេសាភិបាលរូបនេះបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិរបស់ប្លុកប្រទេស BRICS នឹងក្លាយជាទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិដ៏កំពូល ហើយនឹងមានវិសាលភាពគ្របដណ្តប់គ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើអំបិលកម្ពុជាត្រូវកែប្រែអ្វីខ្លះ ដើម្បីអាចហក់ចូលទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ «GI»?

មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកជំនាញរំពឹងថា អំបិលកម្ពុជា ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្…

អ្នកជំនាញសេដ្ឋកិច្ចអាម៉េរិកថា កុំទាន់សប្បាយនឹងជោគជ័យនៃការគ្រប់គ្រងអត្រាអតិផរណា

ទោះបីជាស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមាន ហើយភាពតានតឹងលើបញ្ហាសម្ពាធអតិផរណាកំពុងតែធូរស្រាលក៏ពិតមែន ប៉ុន្តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ